ភាគទី១៧:ម៉ាក់មិនព្រមឲពួកឯងស្រឡាញ់គ្នាជាដាច់ខាត

815 70 10
                                    

*📌[មុននឹងបន្តសាច់រឿង admin សុំនិយាយបន្តិចគឺ admin សុំទោសដល់អ្នកទាំងអស់គ្នាផងណាសម្រាប់ការផុសរឿងយឺតយ៉ាវហើយទុករឿងចោលយូរមិនបានសរសេរភាគបន្តមិនមែនដោយសារ admin រវល់អីទេប្រាប់តាមត្រង់គឺ admin ខ្ជិលតែម្ដងទុករឿងចោលយូរទៅចេះតែយូរទៅ ឥឡូវរាងឧស្សាហ៍វិញទើបនឹកឃើញមកសរសេររឿងឲ Reader អានបន្ត🥲🤣។]

*តោះឥឡូវចូលសាច់រឿងយើងវិញតែសុំប្រាប់មួយទៀតភាគពិសេសនោះ admin សុំកាត់ចោលហើយណាមិនដឹងសរសេរម៉េចទេ admin សរសេរអត់ចេញ🤧

[ព្រឹកឡើង]🌄
ពេលព្រឹកព្រលឹមព្រះអាទិត្យរះលើផ្ទៃមេឃាជះពន្លឺចាំងចូលតាមចន្លោះបង្អួចចូលក្នុងបន្ទប់ដែលមានមនុស្សពីរនាក់កំពុងតែគេងលក់ឱបគ្នាស្អិតរមួតយ៉ាងស្កប់ស្កល់គ្មានខ្វល់ពីអ្វីទាំងអស់។

« គុកៗៗ! »
« ប្រុសតូច!ជេគ! ភ្ញាក់ឬនៅចៅ? » សម្លេងវ័យចំណាស់ព្រមជាមួយនិងសម្លេងគោះទ្វារបន្លឺហៅអ្នកនៅក្នុងបន្ទប់ដែលកំពុងគេងយ៉ាងសុខស្រួលនោះឲភ្ញាក់ឡើង។

« ហឹម...បាទចៅភ្ញាក់ហើយលោកយាយ » ឮសម្លេងលោកយាយរបស់ខ្លួនហៅ សុងហ៊ុន ក៏ភ្ញាក់ឡើងឆ្លើយតបទៅកាន់គាត់វិញ ចំណែកជេគឯណោះវិញមិនទាន់ភ្ញាក់ទេនៅគេងហ៊ារទឹកមាត់នៅឡើយ🤣

« បើភ្ញាក់ហើយប្រញាប់រៀបចំខ្លួនចុះទៅញុាំអីនឹងអាលបានចេញទៅ សេអ៊ូល ពីព្រឹកបន្តិចឆាប់បានទៅដល់លឿន »

« បាទ! លោកយាយ » បញ្ចប់ការសន្ទនាជាមួយនឹងលោកយាយ សុងហ៊ុន ងាកមកដាស់អ្នកដែលគេងលក់ក្បែរខ្លួនម្ដង។

« ជេគ!ជេគហា៎! ងើបឡើងភ្លឺហើយ » រាងក្រាស់ឱនខ្សឹបតិចៗក្បែរត្រចៀក ជេគ ដើម្បីដាស់គេ។

« អឹម...សុំគេងបន្តិចទៀតមិនទាន់ចង់ក្រោកទេ » រាងតូចបម្រាស់ខ្លួនទៅម្ខាងពី សុងហ៊ុន មាត់ឆ្លើយជាមួយគេតែភ្នែកនៅបិទជិតនៅឡើយ មនុស្សមិនទាន់អស់ងងុយផងចេះមកដាស់ទៅកើត។

« គេងតមិនបានទេថ្ងៃនេះពួកយើងត្រូវត្រឡប់ទៅសេអ៊ូលវិញ » សុងហ៊ុន ចាប់បង្វែរ ជេគ ឲមកប្រឈមមុខជាមួយខ្លួនវិញ។

« Aww ដល់ថ្ងៃត្រឡប់ទៅវិញហា៎ លឿនម្ល៉េះមិនទាន់បានធ្វើអីផង »

លេខាកំពូលស្នេហ៍(Jakehoon)Donde viven las historias. Descúbrelo ahora