1

40 1 0
                                    

ជម្រកស្នេហ៍អន្ទាក់ទឹកភ្នែក
ភាគទី1
«ចឹងឯងទៅនៅជាមួយយើងសិនទៅ ផ្ទះយើងក៏ធំដាក់ឯងម្នាក់វាមិនចង្អៀតទេ»ស៊ូឃ្យុងក៏ចង់នាំមិត្តទៅជាមួយព្រោះហ្វេរ៉ានាងគួរឲ្យអាណិតខ្លាំងណាស់រៀនក៏បានតិចក្រួសារក៏យ៉ាប់បើឲ្យទៅរស់នៅម្នាក់ឯងទៀតប្រាកដជាលំបាកខ្លាំងណាស់
«អឹម..»ហ្វេរ៉ានាងក្រហឹមនៅក្នុងបំពងករងក់ក្បាលបញ្ជាក់ថានាងព្រមទៅនៅជាមួយស៊ូឃ្យុងមួយរយៈសិនទម្រាំនាងមានការងារច្បាស់លាស់មានលុយអាចរកកន្លែងនៅបានដោយខ្លួនឯងដោយមិនចាំបាច់ពឹងពាក់មិត្តទៀត
«តាមគ្នាមកចឹង»និយាយគ្នាបានយល់ចិត្តហើយស៊ូឃ្យុងកាន់ដៃហ្វេរ៉ាដើរចូលទៅក្នុងក្លឹបព្រោះនាងបានណាត់និងមិត្តភក្តិប្រុសម្នាក់ស្គាល់គ្នាតាំងពីនៅរៀនម៉ាក់ប៉ាពួកគេក៏ស្គាល់គ្នាទៀតទើបទំនាក់ទំនងកាន់តែល្អសម្រាប់ពួកគេ
«ស៊ូឯងនាំយើងចូលទីនេះធ្វើអី?»ហ្វេរ៉ានាងសួរទាំងចម្លែកព្រោះមិញនេះម៉ែនាងអូសនាងឲ្យចូលមកសឹងស្លាប់តែនាងមិនព្រមចូលតែបែរជាមកចូលស្រួលៗតាមមិត្តកាន់ដៃទៅវិញ
«ធ្វើកុំភ័យយើងមិនយកឯងទៅលក់ទេមិនទុកចិត្តយើងមែនទេទើបខ្លាច?»ស៊ូឃ្យុងសួរទៅមិត្តទាំងអារម្មណ៍អន់ចិត្តព្រោះគិតថាហ្វេរ៉ាមិនបានទុកនាងជាមិត្តជិតដិតដល់ថ្នាក់ទុកចិត្តគ្នាមិនសូវបាន
«មិនមែនមានន័យចឹងទេយើងគ្រាន់តែសួរធម្មតាតើ»ហ្វេរ៉ានាងក៏រហ័សដឹងដល់ចិត្តមិត្តភ្លាមថាគេកំពុងតែអន់ចិត្តនិងសំណួរល្ងីល្ងើរបស់នាងហើយ
«ចឹងមកយើងណែនាំមិត្តរបស់យើងឲ្យឯងស្គាល់ដែល»ស៊ូឃ្យុងនាងនិយាយទាំងញញឹមហើយក៏កាន់ដៃហ្វេរ៉ាដើរសំដៅទៅបន្ទប់វីអាយភីដែលមិត្តភក្តិប្រុសរបស់នាងបានណាត់
ក្រាក!!
សំឡេងបន្ទប់របើកឡើងបង្ហាញរាងកាយស្រីស្រស់តូចច្រឡឹងដើរចូលទៅក្នុងបន្ទប់ក្លឹបវីអាយភីដោយស៊ូឃ្យុងនាងញញឹមមិនឈប់សោះខុសអីតែហ្វេរ៉ានាងហាក់មិនទម្លាប់មកកន្លែងបែបនេះទើបភ្នែកចេះតែរេរាលមើលជុំវិញខ្លួនមិនឈប់
«ស៊ូឃ្យុង»កម្លោះសង្ហាដែលកំពុងតែអង្គុយចាំស៊ូឃ្យុងក៏បានក្រោកឡើងហៅឈ្មោះមិត្តទាំងញញឹមលឹបភ្នែកអស់រលីងតែម្តងបេះដូងគេលោតច្រឡំចង្វាក់អស់ទៅហើយពេលដែលបានឃើញមុខស្រីម្នាក់នេះ
«ជុងហ្កុកនេះហ្វេរ៉ាមិត្តដែលយើងតែងតែនិយាយប្រាប់ឯងរហូតនោះអី»ឃើញមុខគេភ្លាមស៊ូឃ្យុងនាងក៏រហ័សណែនាំហ្វេរ៉ាទៅឲ្យជុងហ្កុកស្គាល់ព្រោះពួកគេទាំងពីរនាក់នេះជាមិត្តល្អបំផុតហើយសម្រាប់នាងចឹងបើឲ្យពួកគេទាំងពីរស្គាល់គ្នាទៀតពួកគេទាំងបីនិងក្លាយជាមិត្តល្អនិងគេជាមិនខានទេ
«សួរ....»ឃើញស៊ូឃ្យុងបានណែនាំខ្លួនទៅកាន់ជុងហ្កុកឲ្យបានស្គាល់ហ្វេរ៉ានាងក៏ប្រុងតែហើបមាត់និយាយសួស្តីទៅកាន់គេដើម្បីទុកជាការគួរសម្យតែនាងក៏ត្រូវអាក់សម្តីលេបទុកទៅក្នុងពោះវិញក្រោយនាយកម្លោះបែរជាដើរមកកាន់ដៃស៊ូឃ្យុងចូលទៅអង្គុយនៅលើសាឡុងយ៉ាងប្រងើយហាក់ដូចគេមិនបានឃើញនាងមិនបានលឺស៊ូឃ្យុងណែនាំនាងទៅឲ្យគេស្គាល់យ៉ាងចឹង
«មកយូរហើយមែនទេ?»ស៊ូឃ្យុងសួរទៅមិត្តដែលអង្គុយញញឹមសម្លឹងមុខនាងមិនឈប់ធ្វើមើលតែនាងជាវត្ថុបុរាណដ៏កម្រដែលគេដាក់តាំងក្នុងសារមន្ទីរទុកឲ្យមើលចឹង
«ទើបតែមកដល់ទេ អង្គុយបានមួយភ្លែតឯងក៏មកដល់ ចង់ញុាំអីផឹកអីហៅទៅយប់នេះយើងអ្នកប៉ាវឯងនាងល្អិត»ជុងហ្កុកនិយាយទាំងសប្បាយចិត្តព្រោះមិនងាយទេដែលណាត់នាងតូចស៊ូឃ្យុងមកកន្លែងបែបនេះបាន ទេ!!កុំថាតែកន្លែងបែបនេះទោះកន្លែងផ្សេងក៏នាងមិនព្រមមកជាមួយគេដែលមិនថាហេតុអីសោះ?
«អោវ ហ្វេនៅឈរធ្វើអីមកអង្គុយត្រង់នេះមក»អាល័យតែនិយាយជាមួយជុងហ្កុកក៏ភ្លេចហៅមិត្តស្រីនាងម្នាក់ទៀតឲ្យអង្គុយទៅហើយ ហ្វេរ៉ានាងក៏ចឹងទៀតបើមិនហៅឲ្យអង្គុយក៏នៅឈរដូចរូបចម្លាក់បែបនេះទល់ពួកគេចេញពីក្លឹបមិនខានទេ
«ចាស៎»នាងតូចឆ្លើយយ៉ាងសុភាពរួចក៏ទៅអង្គុយជិតមិត្តដែលបានហៅនាងខណៈមុខក៏ប្រឹងបង្ខំញញឹមចេញមកខាងក្រៅព្រោះដឹងថានាក់នៅម្តុំនេះគេមិនសូវជាពេញចិត្តនិងវត្តមាននាងប៉ុន្មានទេ
«ជុងហ្កុកមើលៗមិត្តខ្ញុំនាងស្អាតណាស់រឹងមាំហើយពូកែទៀតផងដឹងទេ?»ស៊ូឃ្យុងនាងក្រៀកដៃហ្វេរ៉ាជាប់និយាយសរសើរពីនាងទៅប្រាប់ជុងហ្កុកទាំងសប្បាយចិត្តមុននិងនាយកម្លោះញញឹមហើយក៏តកមកនាងវិញ
«ស្អាត..តែឯងស្អាតជាង»នាយកម្លោះហើបមាត់និយាយថាស្អាតឲ្យអ្នកម្ខាងទៀតត្រៀមមាត់ចាំញញឹមទៅហើយតែនៅពេលដែលគេនិយាយចប់អ្នកណាទៅដឹងថាចុងប្រយោគរបស់គេធ្វើឲ្យនាងត្រូវទម្លាប់ទឹកមុខចុះមកវិញ
«អេ ឯងនិយាយអីចឹងតិចយើងត្រឡប់ទៅវិញ»លឺប្រយោគជុងហ្កុកហើយមិនត្រឹមតែធ្វើឲ្យហេ្វរ៉ានាងអន់ចិត្តប៉ុណ្ណោះទេតែស៊ូឃ្យុងក៏នាងមិនពេញចិត្តដែលចង់សរសើរក៏សរសើរចុះតែសុំកុំប្រៀបធៀបមនុស្សម្នាក់ៗតែងតែមានភាពស្រស់ស្អាតរៀងៗខ្លួនគ្រាន់យើងមើលមិនឃើញ
«អឺៗ..យើងនិយាយខុសសុំទោស»គ្រាន់តែលឺអ្នកម្ខាងទៀតខឹងប្រុងចង់ទៅវិញភ្លាមគេក៏រហ័សប្តូរសម្តីប្រែទឹកមុខយ៉ាងលឿនព្រោះគេប្រឹងថ្នមចិត្តនាងសឹងស្លាប់ឲ្យមកខឹងគេងាយៗយ៉ាងមិចបាន
«និយាយលេងជាមួយហ្វេសិនទៅយើងទៅបន្ទប់ទឹកមួយភ្លែក»ស្របសម្តីស៊ូឃ្យុងនាងក៏ដើរទៅបន្ទប់ទឹកខណៈហ្វេរ៉ានាងក៏អង្គុយឈ្ងោកមុខមិនហ៊ានងើបព្រោះមិនហ៊ានប្រឈមមុខនិងមនុស្សដែលនៅជិតៗនេះ
«ខ្ញុំមិនដឹងថានាងក្ររហេមរហាមមកពីណាទេដែលមកព្យាយាមចង់តោងបឺតជញ្ជក់លុយពីមិត្តភក្តិខ្ញុំតែសុំចាំទុកណាបើនាងហ៊ានតែធ្វើឲ្យស៊ូឃ្យុងខកចិត្តឬក៏ខូចចិត្តនាងបានស្គាល់ថ្នាំខ្លាំងមិនខានទេ ចងចាំសម្តីខ្ញុំទុកខ្ញុំអាចធ្វើល្អដាក់គ្រប់គ្នាតែមិនមែននាងគ្រាន់តែឃើញមុខនាងខ្ញុំក៏ស្អប់បាត់ទៅហើយ»ជុងហ្កុកនាយនិយាយបណ្តើរដៃកាន់កែវស្រាក្រហមក្រលេងបណ្តើរទាំងកែវភ្នែកមិនបានសម្លឹងទៅមនុស្សស្រីម្នាក់ដែលគេបានស្តីឲ្យទាំងដែលមិនត្រូវជាអីនិងគ្នាមិនដែលស្គាល់គ្នាតែគេនិយាយធ្វើមើលតែនាងជាឈ្លើងដែលចូលចិត្តបឺតឈាមអ្នកដទៃទាំងដែលការពិតវាមិនមែនបែបហ្នឹង។

ជម្រកស្នេហ៍អន្ទាក់ទឹកភ្នែកWhere stories live. Discover now