ep.9(បញ្ចប់ពួកគេក៏ថេីបគ្នា)

108 27 2
                                    

បីថ្ងៃកន្លងផុតទៅ

យេីងបានឃេីញថាអ្នកស្រីណងគាត់ឈឺនិងបានគេងសម្រាកនៅក្នុងបន្ទប់ដោយទទួលបានការមេីលថែយ៉ាងយកចិត្តទុកដាក់ពីប៊ិវនិងវេកាសដែលជាកូនខណៈពេលដែលគាត់ឈឺ។

<ប៊ិវអ៊ំអរគុណណាដែលជួយមេីលអ៊ំ!>អ្នកស្រីណងដែលសម្រាកនៅលេីក្រែបានឧទានពាក្យអរគុណទៅប៊ិវ។

<បាទ!មិនអីទេលោកអ៊ុំនេះក៏ជាតួនាទីខ្ញុំស្រាប់ហេីយ!>ប៊ិវដែលកំពុងតែជួតខ្លួនឱ្យអ្នកស្រីក៏និយាយឡេីង។

<បានហេីយណា!ប៊ិវក្មួយទៅសម្រាកចុះណាព្រោះយប់ដែរហេីយ!>អ្នកស្រីណង

<បាទ!តែលោកអ៊ុំត្រូវសម្រាកដែរណាដេីម្បីឱ្យឆាប់ជា!>ប៊ិវនិយាយដោយញញឹម។

<ចាស៎!ក្មួយទៅចុះ!>លោកស្រីណងតបទាំងញញឹមតបវិញ។

<កូនទៅហេីយណាអ្នកម៉ែ!>វេកាសដែរនៅក្បែរនោះក៏និយាយ។

<ជម្រាបលាលោកអ៊ុំ!>ប៊ិវលាហេីយវេកាសក៏នាំប៊ិវចេញទៅបន្ទប់។

<ចា៎>អ្នកស្រីណង។

#យប់ជ្រៅ🌃

ក្រាក~

សំឡេងបេីកទ្វាបានបន្លឺឡេីងតិចៗដោយយេីងបានឃេីញថាអ្នកបេីកជាម៉ាល័យវាន់ហេីយច្បាស់ណាស់ថានាងមករកខ្សែកដែលមានតម្លៃរបស់ត្រកូលស៊ីយ៉ាគុណនិងឯង។

<ហុឺយ!!ប្រអប់និងនៅឯណាវេីយ?>នាងរកមេីលបណ្តេីររអ៊ូបណ្តេីរ។

នាងបានដេីររកឆែកមេីលសឹងគ្រប់កន្លែងទាំងអស់នៅក្នុងបន្ទប់ទាំងចិត្តមួយខ្លាចអ្នកស្រីភ្ញាក់ឯចិត្តមួយទៀតកំពុងខឹងលោកឆាយ។

<ហុឺយយ!មិនឃេីញទេវេីយ!>នាងនិយាយហេីយក៏ដេីរចេញទៅបាត់។

បន្ទាប់ពីនាងទៅបានយេីងបានឃេីញថាអ្នកស្រីណងបានបេីកភ្នែកដែរបញ្ចាក់ថាគាត់មិនទាន់គេងលក់ហេីយគាត់ក៏បានឃេីញសកម្មភាពទាំងអស់ដែលម៉ាល័យវាន់វានធ្វេីតែគ្រាន់តែថាគាត់មិនដឹងថានាងរកអ្វី។

#ព្រឹកឡេីង🌄

យេីងឃេីញថាប៊ិវនិងវេកាសបាននាំអ្នកស្រីណងមកអង្គុយលេងនៅមាត់ស្ទឹង។

រឿងចំណងស្នេហ៏ឆ្លងជាតិ(SS1)Where stories live. Discover now