ភាគ 1{1/4 }ពួកគេគឺចាប់អារម្មណ៍

624 43 5
                                    

ក្នុងសម័យបច្ចុប្បន្ននេះគឺមានកាប្រកួតប្រជែងគ្នាជាខ្លាំង មិនថានៅលេីវិស័យអ្វីទេ។ តែបេីនិយាយអំពីវិស័យមុខជំនួញវិញ មានត្រកូល2បានប្រកួតប្រជែងគ្នាជាខ្លាំង ក្នុងមួយឆ្នាំៗពួកគេគឺស្វាត់ស្វែងរកអ្វីថ្មីៗដេីម្បីតែឈ្នះគ្នាទៅវិញទៅមក ។ ហេីយពីរត្រកូលនោះគឺជា...
+ ត្រកូលគីម លោកគីម សាន់ហ្វូ ជាអ្នកមានអំណាចនឹងមានលុយជាច្រេីន នឹងជាម្ចាស់ត្រកូលទៀតផងគាត់មានអាយុ39ឆ្នាំ មានក្រុមហ៊ុនធំមួយដែលមានឈ្មោះថា គីមគ្រុប ដែលជាក្រុមហ៊ុនផលិតសម្ភារៈថ្មីៗដែលទាក់ទងទៅនឹងគ្រឿងពេជ្យ ហេីយត្រកូលនេះនៅមាន សណ្ឋាគារជាច្រេីនកន្លែងនឹងមានសាលាឯកជនមួយទៀតផង អ្វីដែលសំខាន់ លោក គីម សាន់ហ្វូ មានកូនប្រុសម្នាក់ផងដែល
+ ត្រកូល ចន លោកចន ស៊ូហូ ត្រកូលចននេះគឺជាត្រកូលមួយមិនចាញ់ត្រកូលគីមប៉ុន្មានទេ មានគ្រុមហ៊ុនមួយឈ្មោះថា ចនគ្រុប ក៏ជាក្រុមហ៊ុនដូចនឹងក្រុមហ៊ុន គីមគ្រុបផងដែល លោកចន មានអាយុ45ឆ្នាំ មានកូនប្រុស2នាក់រួចទៅហេីយ

+ម៉ោង10ព្រឹក

បុរសរាងតូចច្រឡឹងម្នាក់ កំពុងតែយកដៃញីភ្នែក ដេីម្បីអោយស្វាងនឹងពន្លឺភ្លេីងព្រោះតែគេមិនទាន់បានក្រោកពីគេងឡេីង បន្ទប់របស់គេវិញធំល្វឹងល្វេីយ មានទៅដោយតុនឹងរបស់ប្រេីប្រាស់ច្រេីនសម្បូរបែបថែមទាំងជារបស់ប្រេនៗទៅទៀត នៅពេលដែលគេងេីបខ្លួនពីគ្រែភ្លាម ទ្វាក៏បានបេីកឡេីងដោយមានបាវបម្រេីជាច្រេីនលេីកយកគេទៅក្នុងបន្ទប់ទឹកដេីម្បីសម្អាតខ្លួនគេនឹងមានការរៀបចំខ្លួនអោយកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត

បុរសរាងតូចគ្រងដោយឈុតពណ៍លឿនក្បែរមាស អមដោយត្បូងពេជ្យតូចៗនៅលេីអាវ ដែលអោយអ្នកដែលជំនាញ់ៗដឹងថាត្បូងពេជ្យនោះជាប្រភេទកម្ររកបាននឹងមានតម្លៃថ្លៃកប់ពពក កុំថាតែសម្លៀកបំពាក់របស់គេ សូម្បីតែស្បែកជេីងក៏មានដាំពេជ្យតូចៗផងដែល រាងតូចបោះជំហានវែងៗដោយស្បែកជែងប៉ាត់តាមានកម្ពស់ជិត2តឹក ដេីរចុះទៅខាងក្រោមដេីម្បីតែទៅរកបុរសវ័យចំណាស់

+ គីម ថេហ្យុង អាយុ 18ឆ្នាំ ជាកូនប្រុសតែមួយគត់របស់លោកគីម កាចឆ្នាស់តែមានហេតុផល មុខមាត់ស្រស់ល្អសោភានរណាឃេីញមិនច្រណែនមិនបាន ក្លិនខ្លួនក្រអូបដោយមិនបាច់បាញ់ទឹកអប់ ការស់នៅវិញដោយជាព្រះរាជបុត្រ អ្នកបម្រេីចាំមេីលថែមិនក្រោម20នាក់ទេ

ជួយផង! តារាប្រចាំសាលាទាំង5តាមស្រលាញ់ខ្ញុំWhere stories live. Discover now