ភាគទី២៣:បែកគ្នារឹតតែល្អ!

1.3K 94 7
                                    

តុកៗ!! សម្លេងគោះទ្វារបន្ទប់នៅតែបន្ត ព្រោះមនុស្សនាយជាមនុស្សមានហេតុផល មកដល់ស្ងាត់ៗ និយាយគ្នាមិនដឹងរឿងច្បាស់លាស់បែបនេះគឺនៅមិនសុខឡើយ។

<ថេយ៍! បើកទ្វារមកនិយាយជាមួយបងសិន..អូនខឹងបងថ្នាក់ណាក៏គួរតែតទល់មុខគ្នាឲដឹងរឿងដែរ កុំប្រងើយបែបនឹងបានទេ?> តុកៗ! រាងក្រាស់ឈរគោះមុខបន្ទប់ទាំងចងចិញ្ចើមសងខាងជាប់ មិនយល់ លើសពីពាក់ថាមិនយល់ ខឹងអ្វីសាហាវថ្នាក់នេះដល់3ថ្ងៃជាង រាល់ដងត្រឹម24ម៉ោងអស់ល្បឺតហើយ។

<ថេយ៍*..> គេហៅមិនទាន់អស់ពាក្យសម្លេងស្រែកបញ្ឈប់របស់រាងតូចក៏ឧទ្យានឡើងកាត់សម្ដីថា÷

<ឆាប់ទៅវិញទៅ អូនមិននិយាយអ្វីទាំងអស់ អូនចង់សម្រាក ប៉ុន្នឹងចប់បានរឺអត់?> ថេយ៍ចងចិញ្ចើមជាប់ទឹកមុខឡើងក្រម៉ូវរកកលចង់ចេញទឹកភ្នែក តែមិនទាន់ដល់តោន!

<បងមិនទៅ បើថេយ៍មិនចេញមកនិយាយគ្នាឲដឹងរឿងបងឈរគោះបែបនេះរហូត> ធម្មតានាយស្ដាប់តាមថេយ៍ណាស់ ប៉ុន្តែលើកនេះមិនខ្ចីឡើយ បើជ្រល់តែឲគេខឹងហើយត្រូវតែធ្វើឲអស់ដើម្បីបាននិយាយគ្នា។
ក្រាក!
ផឹប!!~

<ឆាប់ចេញទៅ!~~> គ្រាន់តែបើកទ្វារបន្ទប់មកភ្លាមក៏ទទួលស្វាគមន៍មួយខ្នើយចង់កណ្ដាលទ្រូងរបស់រាងតូច ស្រែកដាក់នាយមួយទំហឹងឡើងក្រហមភ្នែក សម្លក់យកតែមួយឈ្នះមិនខ្ចីព្រិច។ ខឹងចិត្តដែលនាយឌឺមិនព្រមចេញ ហើយក៏ខឹងដែលឃើញរូបភាពស្និតស្នាលទាំងនោះ!

<ថេយ៍! អូនកើតស្អីនឹង?..បងទៅជេជូជាមួយអ្នកម៉ាក់ ម្ដេចក៏ច្រលោតថ្នាក់នេះ? បើរាល់ដងបងមិនថាអីឡើយ តែលើកនេះបងជូនអ្នកម៉ាក់ទៅណា៎! បងលួចលាក់ស្រីណាទើបអូនខឹងដល់ថ្នាក់នេះ?> ជុងហ្គុកផ្ដើមជ្រួញចិញ្ចើមចូលគ្នា លើកដៃកាយវិការលក្ខណៈពន្យល់ទាំងតឹងសរសៃរ.កប៉ុន្តែមិនបានគំហកឡើយ! នាយគ្រាន់តែហួសចិត្តដែលថេយ៍ដល់ថ្នាក់នេះ។

<..ចេញទៅ!> ពីម៉ាត់យ៉ាងខ្លីមុននឹងស្ងាត់សម្លឹងមុខនាយមិនដាក់ដោយសម្លេងញ័រៗ។

<..បងមិនចេញ!> រាងតូចខ្លាំងនាយក៏ខ្លាំងដូចគ្នា ដូចនិយាយចឹងចរឹកគេតតែនិយាយឲដឹងរឿងទើបអស់ចិត្ត។

(ចប់)រឿង ថេយ៉ុងរបស់បង🦁🍓Where stories live. Discover now