ភាគទី០១

1K 65 1
                                    

រាងមាំផ្អែកខ្លួននឹងកៅអីធ្វើការ ភ្នែកសម្លឹងមើលទៅឯកសារជា ច្រើនដែលដាក់នៅលើតុធ្វើការរបស់គេយ៉ាងធុញថប់ នៅក្នុងនោះ ឯកសារ ខ្លះគេស៊ីញ៉េរួច ខ្លះនៅមិនទាន់ស៊ីញ៉េរួចនៅឡើយទេ។ ផ្ទៃមុខស្រស់សង្ហា ចាប់ផ្ដើមមួម៉ៅតិចៗហើយ ដោយសារតែលេខារបស់គេចូលចិត្តមករវីរវល់ នឹងរឿងផ្ទាល់ខ្លួនរបស់គេ ឥតឈប់ឈរ ដូចជាពេលនេះអីចឹង នាងចូលចិត្ត ចូលមកក្នុងបន្ទប់ធ្វើការរបស់គេ ដោយមិនទាន់បានទទួលការ អនុញ្ញាតពីគេដែលជាម្ចាស់បន្ទប់ឡើយ គឺនាងចេញចូលដូចទីនេះជាបន្ទប់ ដេករបស់នាងអីចឹង។

«ចៅហ្វាយ ពេលនេះជាពេលសម្រាកថ្ងៃត្រង់ហើយ តើចៅហ្វាយ ចង់ញាំអាហារបែបអ៊ីរ៉ុបឬបែបកូរ៉េ? រាងតូចស្រឡូនដើរចូលមកក្បែរប្រុស កំលោះ ដោយកាយវិការទាក់ទាញចិត្តបំផុត ប្រុសណាបានឃើញច្បាស់ជាធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាង ងើបមុខមិនរួចមិនខាន ប៉ុន្តែមានតែមនុស្ស ម្នាក់ប៉ុណ្ណោះ ដែលមិនធ្លាក់ក្នុងអន្លុង់ស្នេហ៍នោះ ម្នាក់នោះគឺpark sunghoon។ sunghoonជាកំលោះដែលមានរូបរាងស្រស់សង្ហា ថែមទាំងជាម្ចាស់ ក្រុមហ៊ុន ដែលជាក្រុមហ៊ុនជំនួញដ៏ល្បីល្បាញប្រចាំប្រទេសកូរ៉េខាងត្បូង។

sunghoonមានបងប្រុសម្នាក់ឈ្មោះថាyounghoon អាយុច្រើនជាងគេ៣ឆ្នាំ ក្នុងវ័យត្រឹមតែ២៦ឆ្នាំប៉ុណ្ណោះគេក៏អាចក្លាយខ្លួនជាអ្នកជំនួញដ៏ល្បី ល្បាញមួយរូប បន្ទាប់ពីប៉ារបស់គេ ព្រោះតែភាពឆ្លាតវៃរបស់គេ ទើបធ្វើឱ្យក្រុមហ៊ុនរីកចំរើនរហូតដល់សព្វថ្ងៃនេះ។

«យើងមិនទាន់ឃ្លានទេ នាងដាក់ឯកសាររបស់នាង ហើយឆាប់ត្រលប់ទៅវិញចុះ»
«តែ...»
«កុំឱ្យយើងនិយាយអ្វីដែលជាដដែលៗ ទៀតឱ្យសោះពុំនោះទេ នាងអាចនឹងត្រូវដកចេញពីការងារ ហើយនៅមានទៀត ថ្ងៃក្រោយបើនាងនៅតែចូលមកទីនេះ ដោយមិនគោះទ្វារទៀតនាងច្បាស់ជាមានរឿងជាមួយយើងមិនខាន ឆាប់ចេញទៅ» គេនិយាយយ៉ាងវែងអន្លាយដាក់នាង ដើម្បីឱ្យនាងយល់ច្បាស់ថា មនុស្សដូចជាគេមិនងាយធ្លាក់ក្នុងអន្ទាក់ស្នេហ៍របស់នាងនោះទេ។

«ចាស ចៅហ្វាយ» yunaឱនមុខតបតិចៗហើយក៏ប្រញាប់ដាក់ឯកសារចុះ ទៅលើតុធ្វើការរបស់គេ មុននឹងដើរចេញទៅវិញបាត់។

អាពាហ៍ពិពាហ៍ទណ្ឌកម្មWhere stories live. Discover now