ភាគទី០២

504 54 3
                                    

«អ្នកប្រុស! ចេញពីមន្ទីពេទ្យហើយតើអ្នកប្រុសគិតចង់ទៅទទួល លោកប្រុសនិងលោកស្រីឥឡូវនេះដែរទេ?»Kងាកមកសួរអ្នកកំលោះ ដែលអង្គុយធ្វើមុខសោកសៅនៅកៅអីឡានខាងក្រោយ។
«ទៅផ្ទះគ្រួសារkimមុន ចំណែកប៉ាម៉ាក់យើង ឯងតេរទៅប្រាប់Jo ឱ្យគេទៅទទួលប៉ាម៉ាក់របស់យើង ពីប្រលានយន្តហោះផង»
«បាទ អ្នកប្រុស» និយាយជាមួយមនុស្សជំនិតរួច sunghoonដាក់ ក្បាលកើយនឹងពូកឡានមុននឹងបិទភ្នែកយ៉ាងអស់កំលាំងចំណែកKលើកយកទូរស័ព្ទដៃមកចុចតេទៅJoតាមបញ្ជារបស់ប្រុសកំលោះ។
(អាឡូ! joនិយាយ)

«Joគឺឯងបើកឡានទៅទទួល លោកប្រុសលោកស្រីនៅប្រលាន យន្តហោះផង»

(ក្រែងអ្នកប្រុស ជាអ្នកទៅទទួលជាមួយលោកនោះអី k?)
«អ្នកប្រុសប្តូរចិត្តលែងទៅហើយ ឯងទៅជំនួសអ្នកប្រុសផង»

ឯងឆាប់ទៅទទួលលោកទាំងពីរទៅ

(អូខេ! បន្តិចទៀតខ្ញុំចេញទៅហើយ)
«អរគុណហើយJo»

(មិនអីទេ)

និយាយចប់Kរហ័សដាក់ទូរស័ព្ទដៃចុះភ្លាម ព្រោះខ្លាចរំខានដល់ អ្នកកំលោះដែលកំពុងតែគេងលង់លក់នៅកៅអីខាងក្រោយ។ Kប្រញាប់បើកឡានសំដៅទៅកាន់ផ្ទះគ្រួសារkimតាមការបញ្ហារបស់រាងក្រាស់។

ពេលឡានមកដល់គោលដៅ Kរៀបនឹងដាស់អ្នកកំលោះទៅហើយ តែរាងក្រាស់ដឹងខ្លួនបានមុន ទើបបញ្ហាគេឱ្យបើកទ្វារឡានឱ្យ។

«ដល់ផ្ទះលោកkimហើយឬK?»

«បាទ អ្នកប្រុស»

«ល្អហើយអីចឹង ឯងនៅចាំយើងនៅក្នុងឡាននេះសិនទៅ យើងចូលទៅម្នាក់ឯងបានហើយ» សំឡេងគ្រលរនិយាយឡើង។ «ប្រយ័ត្នខ្លួនផងអ្នកប្រុស»

«យើងដឹងហើយ» ថារួច រាងក្រាស់ឈានជើងចុះពីលើឡាន សម្លឹងមើលជុំវិញផ្ទះដ៏តូចនេះមួយសន្ទុះ ទើបគេដើរសំដៅទៅខ្លោងទ្វារដែលទាប ជាងខ្លួនរបស់គេមុននឹងស្រវាចុចកណ្ដឹងនៅមុខផ្ទះតែត្រូវសំឡេងមួយបន្លឺ កាត់។

«លោកជាអ្នកណា? មកឈរអីនៅមុខផ្ទះរបស់ខ្ញុំ?» អ្នកស្រីkimសួរអ្នកនៅចំពោះមុខខ្លួនបណ្ដើរសម្លឹងមើលបណ្តើរក្នុងចិត្តគិតថាមនុស្សប្រុសវ៏យក្មេងម្នាក់នេះ ប្រាកដជាកូនគ្រួសារអ្នកមានមិនខានព្រោះសង្កេតតាមការស្លៀកពាក់របស់គេខុសប្លែកពីអ្នករស់នៅទីនេះឆ្ងាយណាស់។
«ទីនេះជាផ្ទះរបស់លោកkimមិនត្រូវដែរទេ?»

You've reached the end of published parts.

⏰ Last updated: May 09 ⏰

Add this story to your Library to get notified about new parts!

អាពាហ៍ពិពាហ៍ទណ្ឌកម្មWhere stories live. Discover now