My Ex Girlfriend (Ep 03)

240 4 0
                                    

ជុងហ្គុកក្រោកឡើងដើរសម្តៅទៅបន្ទប់ទឹកដោយមានបីលីសានៅក្នុងដៃរបស់គេតែនាងបានសន្លប់បាត់ស្មារតីទៅហើយ។ ជុងហ្គុកងូតទឹកសម្អាតខ្លួនគេនិងលីសារួចរាល់ក៏បីនាងទៅដាក់គេងនៅលើពូកវិញដោយធ្វើការផ្លាស់ប្តូរកម្រាលពូកថ្មី។

"ហ៊ឹស...!" ជុងហ្គុកកាន់កម្រាលពូកដែលប្រលាក់ឈាមព្រហ្មចារីយ៍របស់នារីដែលខ្លួនស្រលាញ់ទៅបត់ដាក់ក្នុងថតទូយ៉ាងមានសណ្តាប់ធ្នាប់ព្រមទាំងសើចញញឹមញញែមតែម្នាក់ឯង។

បន្ទាប់មកទៀតនោះគេក៏ឡើងទៅគេងជាមួយលីសាដោយស្រាយអាវឃ្លំចេញសល់តែខ្លួននលគោករួចហើយក៏ទាញកន្សែងដែលនៅរុំខ្លួនលីសានោះចេញដូចគ្នាដែរ។ ជុងហ្គុកទាញនាងមកគេងលើដៃរបស់ខ្លួនឱបនាងជាប់ទ្រូងយ៉ាងណែន។

"ជុប៎....សុបន្តិល្អណាអូនសម្លាញ់!" ជុងហ្គុកថើបសក់ក្បាលរបស់លីសាព្រមទាំងនិយាយទៅកាន់នាងរួចហើយក៏បិទភ្នែកគេងទាំងញញឹម។

ព្រឹកនៃថ្ងៃថ្មីព្រះអាទិត្យរះពន្លឺបញ្ចេញរស្មីជះតាមចន្លោះបង្អួចចាំងដល់ផ្ទៃខាងក្នុងបន្ទប់ទាំងមូលដែលមានប្រុសស្រីមួយគូកំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួតបេះមិនចេញ។

"ហ្អឹម....!" លីសាគ្រហឹមក្នុងបំពង់កនិងបើកភ្នែកឡើងមក! ភ្នែករបស់នាងសម្លឹងទៅកាន់មនុស្សប្រុសដែលមាននាមជាសង្សារចាស់កំពុងតែគេងឱបក្រសោបនាងមិនទាន់ភ្ញាក់។ មិនយូរប៉ុន្មានទឹកសន្សើមថ្លាៗប៉ុន្មានដំណក់បានធ្លាក់ចេញពីរង្វង់ភែវភ្នែកមូលក្រឡង់របស់នាង! លីសាយកដៃជូតចេញភ្លាមមិនរង់ចាំយូរនោះទេ។

"ហេតុអីក៏បងនៅតែស្រលាញ់អូន...ជុង?"
"អូនអាក្រក់! អូនចាកចោលបងរយៈពេលបួនឆ្នាំតែហេតុអីបានជាបងនៅតែស្រលាញ់អូនទៀត? បងគួរតែស្អប់មនុស្សស្រីដែលចិត្តអាក្រក់ម្នាក់នេះ! ហ៊ឹកៗ...អូនសុំទោស! អូនអត្មានិយមដែលបោះបង់បងចោល! តែអូនធ្វើគ្រប់យ៉ាងគឺដើម្បីបងតែប៉ុណ្ណោះ! អូនសុខចិត្តដើរចេញពីបងជាជាងអូនត្រូវបាត់បង់បងហើយលែងឃើញមុខបង! អូនចង់សុំទោសបងណាស់អូនចង់ប្រាប់ថាអូនស្រលាញ់បងខ្លាំងណាស់តែវាពិតជាមិនអាចនោះទេ...ជុង!" លីសាបានត្រឹមបន្លឺពាក្យទាំងនោះនៅក្នុងចិត្តតែប៉ុណ្ណោះនាងមិនអាចនិយាយប្រាប់ជុងហ្គុកដោយផ្ទាល់បាននោះទេព្រោះតែនាងមានហេតុផលរបស់នាង។

My ex girlfriendWhere stories live. Discover now