Ep2 : គ្រួសារចម្លែក!

154 17 2
                                    

   ជាធម្មតាបន្ទាប់ពីចេញពីរៀនជុងហ្គុកតែងតែមានតៃកុងឡានមកទទួលជាទម្លាប់តែថ្ងៃនេះគេឈរចាំនៅខាងមុខសាលាជិត10នាទីទៅហើយបែរជាមិនឃើញស្រមោលអ្នកណាសោះ ខណៈរាវរកទូរសព្ទទើបគេដឹងថាគេភ្លេចទូរសព្ទនៅនឹងជេហូបបាត់ទៅហើយ។

   "បងចាំឡានមកទទួលមែនទេ?"សម្លេងស្រួយស្រេះចាក់ត្រចៀកដែលគេមិនចង់ឮទីបំផុតមនុស្សម្នាក់នេះក៏បង្ហាញខ្លួននៅចំពោះមុខគេទៀតហើយ។

   "..."ជុងហ្គុកមិនតបហើយព្យាយាមដើរគេចតែត្រូវថេយ៉ុងចាប់កដៃគេជាប់។

   "ខ្ញុំប្រាប់ពូសុងថាបងទៅបង្រៀនខ្ញុំនៅផ្ទះដូច្នេះគាត់ទៅវិញបាត់ហើយ កុំបារម្ភអីខ្ញុំក៏បានសុំអ្នកមីងរួចហើយដែរគាត់ថាបើនៅដល់យប់ជ្រៅបងគេងនៅផ្ទះខ្ញុំក៏បានមិនបាច់ទៅផ្ទះទេ"

   "ថា...ម៉េច?"

   "នោះបងឃើញឡានពណ៌សនោះទេ? ប៉ាមកទទួលបងដោយផ្ទាល់ណា៎"ថេយ៉ុងញញិមខ្ជិបចង្អុលទៅឡានពណ៌សដែលចតនៅមិនឆ្ងាយពីគេប៉ុន្មាន។

   "ម៉េចក៏ឯងមិនសួរខ្ញុំអីមួយម៉ាត់ថាខ្ញុំចង់បង្រៀនឯងឬអត់?"ជុងហ្គុកងងឹតមុខឈឹងតែម្តង គេដល់ដំណាក់កាលសើចលែងសមហើយពេលនេះបើទោះជាបកស្រាយប្រាប់ប៉ាថេយ៉ុងក៏គ្មានលទ្ធផលដែរម្យ៉ាងគាត់ខំមកដោយផ្ទាល់គេម៉េចនឹងអាចអត់សុជីវធម៌និយាយពាក្យមិនសមនិយាយទៅ។

   "ក៏ព្រោះតែខ្ញុំដឹងថាបងនឹងប្រកែកទើបខ្ញុំចាប់បង្ខំបង តោះទៅប៉ាខ្ញុំនៅមានរវល់ទៀតគាត់ខំឆ្លៀតដើម្បីបង"ថេយ៉ុងអូសដៃជុងហ្គុសម្តៅទៅរកឡាន ពេលឡើងឡានរួចស្រេចហើយលោកប្រធានKMគ្រុបជាអ្នកបើកការសន្ទនាយ៉ាងរួសរាយរាក់ទាក់។

   "ឮថេយ៉ុងនិយាយមួយរយដងមិនស្មើឃើញម្តងមែន ឯងឈ្មោះ ជុងហ្គុក ម៉ាវើរីកឬ?"

   "បាទលោកពូ"

   "គេរអ៊ូដាក់ពូមិនឈប់ថាត្រូវតែអញ្ជើញឯងញុំាបាយជុំគ្នានៅថ្ងៃណាមួយ ថ្ងៃនេះពូទំនេរក៏មានរឿងខ្លះចង់និយាយជាមួយឯងផ្ទាល់ដែរទើបពូមកទទួលដោយផ្ទាល់"លោកគីមភ្នែកមើលផ្លូវដៃបង្វែចង្កូតតែមាត់និយាយរាក់ទាក់ជុងហ្គុកមិនឈប់ ពាក្យសម្តីដ៏គួរឲ្យគោរពរបស់គាត់ធ្វើឲ្យជុងហ្គុកមិនហ៊ានសូម្បីតែប្រកែក។

តម្រាវាសនាសម្ងាត់(OVERLOVE) Where stories live. Discover now