No one else || Nomin 🍷🔪

108 12 5
                                    

Request by OunChhong
Jeno X Jaemin Romantic Yandere

===========

@​Jeno POV

ស្នេហា​គឺជា​រឿង​របស់​មនុស្ស​ពីរ​នាក់​...នោះ​ជា​អ្វី​ដែល​គេ​តែងតែ​និយាយ​។

​ [ឯង​មិន​គិត​ថា​ សង្សារ​របស់​ឯង​ ចម្លែក​ៗទេ? ]​

តែ​ស្នេហា​របស់​ខ្ញុំ​ មិន​ដូច​គេ​និយាយ​សោះ​! សម្លេង​ដែល​ចេញ​ ពី​កុំព្យូទ័រ​របស់​ខ្ញុំ​ ធ្វើ​អោយ​ខ្ញុំ​ លេប​មី​ស្រុះ​ លែង​ចូល​។

​ [មក​ពី​គេ​ ស្រឡាញ់​តែ​យើង​ម្នាក់​ អញ្ចឹង​ហើយ​ ពួក​ឯង​គិត​ថា​ គេ​ ចម្លែក​ តែ​តាម​ពិត​គេ​គួរ​ឲ្យ​ស្រឡាញ់​ណាស់​]​ សម្លេង​ដ៏​ផ្អែម​ស្រទន់​ របស់​ Jaemin ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ ពិត​ជា​ដូច​ជា​សម្លេង​របស់​ទេវតា​។

​ ខ្ញុំ​និង​ ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ ស្រលាញ់​​គ្នា​​ 3ឆ្នាំ​ជាង​ហើយ​។ ពួក​យើង​ថែម​ទាំង​រស់​នៅ​ជាមួយ​គ្នា​ទៀត​ផង​។ ពួក​យើង​ស្រឡាញ់​គ្នា​ណាស់​...

​ [យើង​គ្រាន់​តែ​និយាយ​ទេ​ តែ​បេី​ថ្ងៃ​ណា​ឯង​មាន​អី​មិន​ស្រួល​ អាច​ប្រាប់​ពួក​យើង​បាន​] អា​ម្នាក់​នេះ​ មក​ស្អី​ទៀត​ហើយ​? វា​មាន​គំនិត​អី​ លេី​ Jaemin របស់​យើង​?

​ [ហើយ​កុំ​ភ័យ​ថា​គ្មាន​អ្នក​ណា​យក​ឯង​ យើង​ឮថា​ សិស្ស​ច្បង​ De​-]​

​ [យើង​មិន​ចាប់អារម្មណ៍​ គ្មាន​អ្នក​ណា​ យល់​ចិត្ត​ពី​យេីង​ ដូចជា​ Jeno ទេ]

​  ល្អ​ណាស់​! ឯង​ចង់​បំបែក​បំបាក់​ ទំនាក់ទំនង​របស់​ពួក​យើង​ណាស់​ហេស៎​? ហើយ​អា​ណា​គេ​ដែល​ កំពុង​មាន​គំនិត​ផ្ដេសផ្ដាស​ លេី​ Jaemin របស់​យើង​!

​  [...]​ នៅ​ខាង​ Jaemin គ្មាន​សម្លេង​អ្វី​សោះ​ ប្រហែល​ជា​ Jaemin ខូច​ចិត្ត​ខ្លាំង​ណាស់​ហើយ​ដែល​ មាន​គេ​ចង់​បំបែក​ទំនាក់ទំនង​ដ៏​ ឥតខ្ចោះ​របស់​យើង​ បែប​នេះ​។

​  "កុំ​ភ័យ​អី​ Nana​ គ្មាន​អ្វី​អាច​ បំបែក​បំបាក់​ពួក​យើង​បាន​ឡេីយ​"

​  ដោយសារ​តែ​ Jaemin ត្រូវ​បន្ត​រៀន​នៅ​មហាវិទ្យាល័យ​ ខ្ញុំ​មិន​អាច​ទៅ​តាម​គេ​បាន​រាល់​ថ្ងៃ​ ដូចជា​ពេល​ដែល​ Jaemin នៅ​រៀន​នៅ​ វិទ្យាល័យ​ តែ​សំណាង​ហើយ​ដែល​ ខ្ញុំ​បាន​ដាក់​ ឧបករណ៍​ស្រូប​សំឡេង​ នៅ​ក្នុង​ ទូរសព្ទ​របស់​ Jaemin ដូច្នេះ​ហើយ​ខ្ញុំ​អាច​ ឮ​សម្លេង​របស់​ Jaemin គ្រប់​ពេល​វេលា​។

NCT & Riize KH-ONE Shots💚🧡Όπου ζουν οι ιστορίες. Ανακάλυψε τώρα