#The power of love💕🕊️
Part 14
[បងខឹងខ្ញុំ?]#Skip
«ម៉ែដោះ»ជេយ៍ក៏បានស្រែកហៅម៉ែដោះ
«បាទអ្នកប្រុសតូច»ម៉ែដោះក៏បានរត់ទៅរកជេយ៍
«តើម៉ាក់ខ្ញុំទៅណាហើយម៉ែដោះ»ជេយ៍នាយក៏សួរឡើងបន្ទាប់ពីឃើញសភាពក្នុងផ្ទះស្ងាត់ព្រោះរាល់ដងពេលដែលនាយមកដល់ផ្ទះតែងតែលឺសម្លេងម៉ាក់នាយស្រែកសួរក៏ប៉ុន្តែពេលនេះគឺមិនលឺអ្វីសោះ
«គឺគាត់បានទៅប្រទេសចិនបាត់ហើយ»ម៉ែដោះ
«ក្រែងគាត់ថាទៅថ្ងៃស្អែកមែនទេ?»ជេយ៍
«គាត់ថាទៅថ្ងៃស្អែកក៏ប៉ុន្តែសុខៗអ្នកដែលនៅប្រទេសចិននោះក៏បានស្នើរសុំអោយលោកម្ចាស់ប្រជុំថ្ងៃស្អែកវិញព្រោះលឺថាមានកិច្ចការសំខាន់»ម៉ែដោះរៀបរាប់តាមដំណើរររឿង
«អ៎រចឹងតើបានជាផ្ទះថ្ងៃនេះស្ងាត់ម្លេះ អរគុណហើយម៉ែដោះដែលបានប្រាប់»ជេយ៍នាយញញឹមមុននិងអោនក្បាលតិចៗគោរពអ្នកដែលនៅចំពោះមុខយ៉ាងការគួរសម
«បាទមិនអីទេអ្នកប្រុសតូចបើអស់ការហើយម៉ែដោះសុំទៅធ្វើការងារសិនហើយ»ម៉ែដោះ
«បាទ»ជេយ៍
ក្រឹក***(សម្លេងបើកទ្វានៅជាន់ខាងលើបានបន្លឺឡើង
«បងប្រុស»ជេយ៍ក្រោយពីឃើញវត្តមានបងខ្លួនចុះមកនាយក៏បានស្រែកហៅ
«....»ចំណែកអែអ្នកខាងនោះវិញនាយមិនមាត់ហើយក៏បានដើរចូលទៅក្នុងផ្ទះបាយទៅយកទឹកមកផឹករួចនាយក៏បានឡើងទៅលើបាត់ទៅ
«បងប្រុស»ជេយ៍នាយនៅតែបន្តហៅតិចៗទាំងមានអារម្មណ៍អន់ចិត្តបន្តិច
«អ្នកប្រុសតូចតើអ្នកទាំងពីរមានរឿងអ្វីមែនទេ»ម៉ែដោះគាត់ក៏បានដើរមកសួរព្រោះគាត់ពិតជាឆ្ងល់និងទង្វើរអ្នកទាំងពីរណាស់ព្រោះរាល់ដងល្អូកល្អើនជាមួយគ្នាសម្បើមណាស់តែហេតុអីថ្ងៃនិងអីក៏ផ្លែកម្លេះ
«គឺពួកខ្ញុំឈ្លោះគ្នាបន្តិចបន្ទួចនិងណា មែនហើយម៉ែដោះតើបងប្រុសញ៉ាំអីរឺនៅ»ជេយ៍ប្រាប់ទៅម៉ែដោះមុននិងសួរអំពីសុងហ៊ុន
YOU ARE READING
The Power of love💕🕊️(ចប់)
Randomពីក្មេងប្រុសដែលធ្លាប់តែរីករាយប្រែជាមនុស្សមួយផ្សេងទៀតត្រឹមតែមួយប្រព្រីតភ្នែកដោយសារតែបញ្ហារគ្រួសារបើទោះជាក្មេងប្រុសម្នាក់នេះកើតក្នុងត្រកូលអ្នកមានមានអ្វីៗគ្រប់យ៉ាងក៏ដោយក្តីតែនាយនៅតែរស់ខ្វះអ្វីម្យ៉ាងនោះគឺភាពកក់ក្តៅ ប៉ុន្តែភ្លាមៗនោះអ្វីៗក៏បានប្រែប្រួលក្រ...