ភាគទី15 : ត្រលប់មកផ្ទះវិញផង

3.7K 222 6
                                    

    នៅបានតែបីថ្ងៃមែន ថេហ្យុង នាំ ជុងហ្គុក ឡើងមកសេអ៊ូលវិញទៅហើយ នាយនៅដេហ្គូ គិតតែសុីចាយបង្ហិនលុយអស់ច្រើនណាស់ នៅមួយអាទិត្យបែបអស់លុយពីខ្លួនហើយ សុីចាយមិនល្មមនៅមានទិញរបស់ប្រើប្រាស់ដាក់ពេញផ្ទះទៀត ។

មកដល់សេអ៊ូលពេលល្ងាចហើយគេអាចសម្រាកមួយមួយថ្ងៃដើម្បីរៀបចំផ្ទះជួលពួកគេ ល្ងាចបន្តិចទៅញាំបាយផ្ទះពូរបស់គេ យប់ទើបមកវិញ ។

"យប់ហើយ ស្អែកចាំរៀបចំ តែឥវ៉ាន់របស់លោកតែប៉ុណ្ណឹងទេ?" ចង់បានន័យថាតែមួយកាបូប វាតិចពេកសម្រាប់អ្នករើផ្ទះ ។

"គ្រែថានៅបណ្តោះអាសន្ន រើមកធ្វើអីច្រើនម៉្លេះ? ឥវ៉ាន់បងបើរើមកគ្មានកន្លែងដាក់ទេ វាច្រើនណាស់"

"តាមតែលោកទេ សម្រាកទៅស្អែកសឹមរៀបចំ ខ្ញុំទៅងូតទឹកហើយ"

"បងរៀបបណ្តើរៗចុះ ស្អែកបងអត់នៅជួយទេ ត្រូវទៅ ប៊ូសាន វិញ"

"ទៅវិញ?"

"ទៅយកបញ្ជីរកម្មករ"

"អញ្ចឹងមិនទៅពេលចេញពីដេហ្គូ វាជិតជាង"

"បងជូនអូន មកនោះអី! ទៅងូតទឹកទៅ" ជុងហ្គុក បញ្ជាក់ម្តងទៀត ថេហ្យុង ក៏មិននិយាយអ្វីដែលគឺទៅបន្ទប់រៀបចំងូតទឹកតែម្តងទៅ ។

ជុងហ្គុក នៅរៀបចំបន្ទប់អោយរៀបរយ ទីនេះចង្អៀតណាស់សម្រាប់នាយមិនដឹងថានៅដល់ចប់គម្រោងការងារ ថេហ្យុង ឬអត់ទេ? នាយគួរតែនិយាយគ្នាជាមួយ ថេហ្យុង បញ្ជាក់រឿងចប់គម្រោងនាយយកគេទៅនៅប៊ូសានហើយ ចំណែកនាយទៅ ប៊ូសានម្តងនេះទៅទិញ Apartment ទីនោះមួយសម្រាប់រស់នៅពីរនាក់ប្តីប្រពន្ធ ។

ជុងហ្គុក ចូលក្នុងបន្ទប់ ថេហ្យុង កំពុងតែអង្គុយជូតសក់ស្លៀកឈុតគេងគូរដែលជាអំណោយពីមិត្តពួកគេ ជុងហ្គុក ក៏យកមួយឈុតដែរ ស្លៀកដូចគ្នាគេងយប់នេះ ។

"ថេហ៍!! កុំទាន់គេង បងមានរឿងចង់និយាយ" ជុងហ្គុក គ្រាន់តែហៅគេក៏ធ្វើអោយគេភ័យប្រហោងពោះដែរ ។

"ហា? មានអីមែនទេ?"

"ចាំបង! កុំគេងមុនបង" ជុងហ្គុក បញ្ជាក់រួចហើយក៏ចូលទៅបន្ទប់ទឹកទៅ នាយចង់ប្រាប់ពីនាយអោយគេបានដឹង មើលទៅគេយល់ច្រលំលើនាយមិនស្វាងសោះ ។

ថេហ្យុង សំណព្វចិត្ត (Complete) Where stories live. Discover now