ផ្តើមរឿង

291 13 0
                                    

[ទីក្រុងសៀងហៃ]

សៀងហៃជាទីក្រុងឆើតឆាយហ៊ឺហា៎មួយក្នុងចំណោមទីក្រុងធំៗនៃប្រទេសចិនហើយក៏ជាកន្លែងសម្រាប់វិនិយោគទុនពីបណ្តាអ្នកជំនួញនិងជាទីជម្រករបស់ពពួកអ្នកមានអំណាចផងដែរជាក់ស្តែងសូម្បីតែក្រុមហ៊ុនត្បូងគ្រីសស្តាល់ធំជាងជាងគេបង្អស់ក៏ឈរជើងនៅទីនេះដែរ...

<ដេវេនម៉េន ខាស៍'វីន Group>
ក្រុមហ៊ុនអាជីវកម្មបូករួមទាំងជំនួញដែលរកកម្រៃបានខ្ពស់ខ្ទង់រយម៉ឺនលានដុល្លារ..

រាងខ្ពស់ស្រឡះកំពុងធ្វើដំណើរចូលមកក្នុងក្រុមហ៊ុនដោយជំហានវែងៗមុខមាត់នឹងធឹងថែមទាំងស្រស់សង្ហារតម្រង់ឆ្ពោះទៅកាន់បន្ទប់ប្រជុំដោយដើរកាត់មុខបណ្តាបុគ្គលិកប្រុសស្រីជាច្រើនហើយខណ:នោះទើបមានសម្លេងខ្សឹបខ្សៀវឡើងមក...

"អ្នកណាគេនិងខ្ពស់ដល់ហើយ៎!"
"សង្ហារទៀតផងមើលចុះ មានកូនចៅតាមទៀត!"
"មែនហើយៗ! គាត់ជាអ្នកណា!"

<បន្ទប់ប្រជុំ>
លោកឈិនអគ្គនាយកក្រុមហ៊ុនបានប្រកាសបើកអង្គប្រជុំសំខាន់មួយហើយបណ្តាអ្នករួមហ៊ុនទាំងអស់ត្រូវមកជួបជុំគ្នាទាំងព្រឹកដោយខានពុំបាន។

"គ្រប់គ្នាច្បាស់ជាឆ្ងល់ហើយមែនទេថាហេតុអីទើបខ្ញុំកោះហៅប្រជុំថ្ងៃនេះមកយើងចូលសាច់ការតែម្ដងទៅ!ថ្ងៃនេះខ្ញុំអ៊ីឈិនសូមប្រកាសលាលែងពីតំណែងអគ្គនាយកក្រុមហ៊ុន! មូលហេតុនោះគឺដោយសារតែខ្ញុំមានបញ្ហាសុខភាពជាទម្ងន់!"ចប់ការនិយាយរបស់លោកឈិនអ្នករួមហ៊ុនម្នាក់ៗចាប់ផ្តើមតវ៉ាប្រកែកយ៉ាងខ្លាំង។

"វាមិនសមហេតុផលសោះលោកឈិន! បញ្ហាសុខភាពនរណាក៏មានអ្វីដែលសំខាន់គឺក្រុមហ៊ុនបើលោកលែងដៃបែបនេះចុះក្រុមហ៊ុននោះ?"

"ត្រូវហើយ! លុយរបស់ពួកយើងហ៊ុនរបស់ពួកយើងតើអ្នកណាទទួលខុសត្រូវក្រៅតែពីលោកពួកយើងមើលមិនឃើញអ្នកណាអាចមានសមត្ថភាពគ្រប់គ្រងក្រុមហ៊ុននេះទេ!"

"មែនៗ! អត់ពីលោកឈិនក្រុមហ៊ុនច្បាស់ជាបាស់ជើងមិនខាន!"ម្នាក់ៗនាំគ្នាតវ៉ាមិនសុខចិត្តនិងមិនយល់ស្របជាខ្លាំងក្នុងបន្ទប់ប្រជុំទើបចាប់ផ្តើមកើតសម្លេងឡូឡា!

រឿង កម្មសិទ្ធិ♠️Where stories live. Discover now