[ធ្វើជាកម្មសិទ្ធិបងទៅ]

206 7 0
                                    

ភាគទី០៥

មើលចុះមើលរឹកពានិងសម្តីដែលមិនស្គាល់តូចធំរបស់ក្មេងម្នាក់នេះចុះហ៊ានណាស់កាន់កាំភ្លើងជាសាធារណៈមកភ្ជុងក្បាលអនាគតម្ចាស់ក្រុមហ៊ុនបានយ៉ាងម៉េចនេះនៅព្រហើននិយាយស្តីមិនដឹងរឿងទៀតផង...

"មានអីសង្ហារដែរតើ!"ស៊ាវចាន់និយាយរួចញញឹមភ្នែកសម្លឹងមុខនាយឥតព្រិចមើលទៅក៏ទំនងជាពេញចិត្តមុខមួយនេះណាស់។

"ចង់ធ្វើអីឱ្យប្រាកដហ្ហឹម?"អ៊ីបូសួរឡើងខណ:ចិញ្ចើមនៅតែលើកឡើងបែបមិនប្រាកដចិត្ត!

"សងសឹក!"នាយតូចតបតែ2ម៉ាត់ប៉ុណ្ណោះរួចញញឹមដូចដើមហើយអ្នកដែលឆ្ងល់ក៏កើនឡើងបន្តទៀតដូចជាចន ដេវីតនិងពួកកូនចៅដែរមកតាម។

"បិទទ្វារទៅ!"អ៊ីបូលឺហើយបែរជាមិនព្រឺអីបន្តិចនៅបញ្ជារឱ្យដេវីតទាញទ្វារបិទព្រោះមើលទៅដូចជាបង្ហាញសាធារណៈពេលហើយ។

"បាទ៎!"ដេវីតតបទទួលរូចដើរចេញទៅក្រៅព្រមទាំងបិទទ្វារទុកតែចម្ងល់ឱ្យចននិងពួកកូនចៅ។

"ស្អីគេនេះ? នេះចៅហ្វាយឯងកំពុងត្រូវគំរាមសម្លាប់វើយឯងធ្វើមើលតែកំពុងលេងបីឡុកបីឡចឹងម៉េចមិនcallប្តឹងប៉ូលីសហាស៎?"ចនទ្រាំមិនបាននិងស្រែកស្តីឱ្យដេវីតនេះវាស្អីឃើញហើយមែនទេថាចៅហ្វាយខ្លួនឯងកំពុងត្រូវភ្ជុងនិងកាំភ្លើងណាស់?ហើយមើលដើរចេញដូចអត់មានរឿងអ្វីកើតឡើងទៅកើត!

"ហ្ហឹស៎! មិនត្រឹមតែលោកទេដែលចម្លែកកូនចៅលោកក៏ចម្លែកដែរ!"ស៊ាវចាន់តបរួចទើបដកកាំភ្លើងមកទុកនិងចង្កេះខោវិញឃើញបែបនេះអ៊ីបូទើបញញឹមឡើងមកវិញរួចក៏លូកដៃទៅចាប់ទាញចង្កេះតូចស្តើងនោះឱ្យមកអង្គុយលើភ្លៅភ្លាមៗ។

"ដេញពួកគេចេញសិនទៅ! ហើយអូនចង់ធ្វើអីមកលើបងបងក៏អនុញ្ញាតគ្រប់យ៉ាងតែសុំត្រឹមតែអូនម្នាក់!"អ៊ីបូនិយាយឡើង!
"ថីបានត្រូវធ្វើតាមសម្តីលោក?"ស៊ាវចាន់តបឌឺ
"បើចឹងអូនចង់ឱ្យកូនចៅដឹងមែនទេថាអូនមកសងសឹកបងរឿងអី?"អ៊ីបូក៏ដូចជាទាយដឹងថាស៊ាវចាន់អត់ទាន់ប្រាប់រឿងនោះទៅកូនចៅដែរត្រូវហើយរឿងបែបនោះអ្នកណាទៅប្រាប់ទៅ? ដូច្នេះទើបនេះជាចំណុចខ្សោយរបស់គេ។

You've reached the end of published parts.

⏰ Last updated: Jul 29, 2023 ⏰

Add this story to your Library to get notified about new parts!

រឿង កម្មសិទ្ធិ♠️Where stories live. Discover now