រឿង:🔞ថ្ងៃពិសេស🔥

1.1K 23 0
                                    

Suga:Same(27)
Jimin:Uke(25)

+Group Park

ទុក~~ទុក~~~

(លោកប្រធាន!មានអ្នកមករកលោក!)លេខាស្រីរបស់រាងតូចគោះទ្វារហើយស្រែកប្រាប់គេពីខាងក្រៅ។

(ឪ្យគេចូលមក!)ជីមីនស្រែកតបទៅវិញហើយទ្វារបន្ទប់ការិយាល័យរបស់រាងតូចក៏បានបើកដោយស្នាដៃរាងខ្ពស់ស្រឡះ។

(ឈីមឈីម...!)យ៉ុនហ្គីឧទានឡើងទាំងស្នាមញញឹម

(នាងចេញទៅវិញទៅ!)ជីមីនប្រាប់លេខាស្រីរបស់គេហើយនាងក៏ចេញទៅវិញព្រមទាំងបិទទ្វារឪ្យរាងតូចវិញផងដែរ។

(បងឃើញអូនខំធ្វើការពេកទើបបងបានដាំបបរមកឪ្យអូនជាពិសេសណា!)យ៉ុនហ្គីដើរចូលទៅរករាងតូច

(ខ្ញុំប្រាប់ប៉ុន្មានដងហើយថាកុំឪ្យហៅខ្ញុំបែបនោះនៅខាងក្រៅ!?)ជីមីនចងចិញ្ចើមចូលគ្នាហើយសួររាងក្រាស់

(ក្រែងអូនចូលចិត្តឪ្យបងហៅអូនថាឈីមឈីមមិនចឹង
រឺ!?)យ៉ុនហ្គីទម្លាក់ទឹកមុខចុះបន្ដិចហើយសួររាងតូច

(នៅផ្ទះគឺផ្សេងនៅខាងក្រៅគឺផ្សេងកុំគិតថាខ្លួនឯងអាចធ្វើអ្វីក៏បានតាមចិត្តឪ្យសោះ!)ជីមីនក្រោកឈរសម្លក់ៀដមុខរាងក្រាស់

(បង...សុំទោស!)យ៉ុនហ្គីបានត្រឹមខាំមាត់អោបមុខចុះមិនអាចធ្វើអ្វីបាន

(ហឹសសស៎!ខ្ញុំមិនចង់ឈ្លោះប្រកែកគ្នាជាមួយបងនៅទីនេះទេត្រឡប់ទៅវិញទៅ!)ជីមីនដកដង្ហើមធំមួយដង្ហើមហើយសម្រួលខ្លួនអង្គុយចុះវិញ។

(បាទ...ប៉ុន្ដែអូនក៏ត្រូវញាំអីខ្លះដែរកុំខំធ្វើការពេកណា!)
យ៉ុនហ្គីបានប្រអប់បបរដែរនាយបានដាំឪ្យរាងតូចនៅលើតុហើយនាយក៏ចាកចេញទៅវិញបាត់ទៅ។

+Night

នៅក្នុងខនដូរដ៏ធំមួយដែរបានតម្លៃរាប់លានដុល្លារវាគឺជាខនដូររបស់រាងតូចដែរគេបានទិញឪ្យរាងក្រាស់ស្នាក់
នៅ។

(ហិក...ហិក...!)នៅក្នុងបន្ទប់ទទួលភ្ញៀវងងឹតឈឹងមួយ
មានសម្លេងអណ្ដឺតអណ្ដក់របស់នរណាម្នាក់ដែរកំពុងតែសម្ងំយំអន់ចិត្ត។ដបសូរ៉ាជាច្រើនរាយពេញឥដ្ឋមុខដាបដោយទឹកសន្សើមនិងក្លិនស្រាចំណែកភ្នែកវិញក៏ហើមក្រហមដូចមនុស្សយំរាប់ម៉ោងមកយ៉ាងចឹង។

You've reached the end of published parts.

⏰ Last updated: Aug 14, 2023 ⏰

Add this story to your Library to get notified about new parts!

🔞SHORT NOVEL❤️‍🔥💋Where stories live. Discover now