ភាគទី20:ទីបំផុតថ្ងៃនោះក៏មកដល់

791 70 8
                                    

Ep :20

    ដំណក់ទឹកសន្សេីមស្រកសន្សឹមៗខ្យល់បក់រំហេីយៗស្លឹកឈេីរេរាទៅតាមកម្លាំងខ្យល់បក់ ផ្សែងអ័ព្ទធ្លាក់ចុះមកបិតបាំងពន្លឺព្រះអាទិត្យ ដែលព្រឹកនេះអាកាសធាតុមិនសូវជាអំណោយផលដូចជារៀងរាល់ដងនោះទេ។ កាយតូចបម្រាស់ខ្លួនតិចៗ ពន់ពែនខ្លួនដែលចុករេាយព្រោះតែកាលពីយប់មិញគេគេងនៅលេីសាឡុងទេីបរៀងឈឺខ្លួនបន្តិចបែបនេះ ត្របកភ្នែកស្អាតចាប់ផ្តេីមបេីកសន្សឹមៗទាំងមិនទាន់ស្វាងងងុយនៅឡេីយ រាងតូចព្យាយាមងេីបអង្គុយទះក្បាលខ្លួនឯងតិច អារម្មណ៍វិលមុខរកក្អួតចង្អោរក៏ចាប់ផ្តេីមកេីតមានម្តងទៀតទេីបប្រញាប់រត់ចូលបន្ទប់ទឹកនៅក្បែរផ្ទះបាយយ៉ាងរហ័ស

«អ៊ួកៗ...»សម្លេងក្អួតចង្អោរលាន់ឡេីងពេញក្នុងផ្ទះទាំងមូល ប៉ុន្តែគ្មានអ្នកណាគេដឹងនោះទេ ប្រហែលជាអ្នកខាងលេីកំពុងតែគេងលក់ស្រួលណាស់ហេីយមេីលទៅ។​

   រាងតូចបេីកទឹកមកក្បង់លុបលាងមុខលាងមាត់ក្រោយពីបានធូរខ្លះហេីយ រួចក៏ដេីរចេញមកចង្ក្រានបាយធ្វេីម្ហូបអាហារទុកឲស្វាមី និងសម្រាប់ខ្លួនឯងផងដែរ ។ ចំណាយពេលប្រហែលកន្លះម៉ោងទេីបម្ហូបប៉ុន្មានមុខត្រូវបានរៀបចំរួចរាល់ រាងតូចរៀបទុកលេីតុយ៉ាងមានរបៀបហេីយទេីបគេសម្រេចចិត្តថាដេីរហាត់ប្រាណស្រូបយកខ្យល់អាកាសនាពេលព្រឹកឲបានស្រស់ស្រាយបន្តិច ព្រោះខ្លួនមិនទាន់ចង់ឡេីងទៅខាងលេីឃេីញទិដ្ឋភាពដែលមិនចង់ឲឃេីញ​។​

«អ្នកម៉ាក់ពិតជាពូកែគិតគូរបានដិតដល់ណាស់»រាងតូចឈោងបេះផ្កាមកហិតស្រង់ក្លិន ថ្វីផ្កានេះមានក្លិនមិនក្រពុលជាពិសេសអ្នកមានផ្ទៃពោះក៏អាចស្រង់ក្លិនបាន ហេីយថែមទាំងធ្វេីឲមានអារម្មណ៍ល្អទៀត ផ្កានេះអ្នកស្រីចនជាអ្នកជួលគេមករៀបចំសួននិងមេីលថែទាំសម្រាប់រាងតូចព្រោះគាត់គិតថាថ្ងៃណាមួយរាងតូចនិងអាចពពោះចៅឲគាត់មិនខានទេីបរៀបចំទុកមុនបែបនេះ។​

«ហឹម ស្រស់ស្រាយណាស់​ទោះបរិយាកាសអាប់អួលបន្តិចមែនតែក៏បានធូរចិត្តខ្លះ»ថេយ៍ដកដង្ហេីមស្រូបខ្យល់បរិសុទ្ធចូលពោះ គេមិនសូវមានពេលដេីរមេីលជុំវិញផ្ទះប៉ុន្មានទេ ទេីបតែថ្ងៃនេះមកលេីកទីមួយមិននឹកស្មានថាមានផ្កា រុក្ខជាតិ កន្លែងអង្គុយលេងជាច្រេីនបែបនេះសោះ ប្រហែលជាត្រូវឧស្សាហ៍មកទេីបបាន។​

ភរិយាបំពេញកិច្ច💍✨Where stories live. Discover now