Ep23:ការពិត

1.2K 141 1
                                    

     «មិនខុសទេ​ អ្វី​ដែលលោក​គិត​ គឺជាការពិត»ស្នាម​ញញឹម​
លាក់​គំនួច​បង្ហាញ​ឡេីង​ ស្រប​ជេីង​បញ្ឈប់​ដំណេីរ​ត្រឹមមាត់
ឆ្នេរ​សមុទ្រ​ មេីល​ទៅ​ឆ្ងាយ​ រួចបន្ត៖

     «អាចនឹងទៅរួចណា​ បេីលោកមិន​ប្រញាប់​ឃាត់​ គ្រប់
យ៉ាង​ប្រាកដ​ជាឈានដល់ផ្លូវ​បញ្ចប់​ជាមិនខាន!»បេីមិនរកវិធី
ដោះស្រាយ​ នៅតែ​បណ្ដោយ​ឲ្យ​ប៉ូលិស​និង​ជនល្មេីស​ទាក់
ទងគ្នា​ ថ្ងៃ​អវសាន​របស់​ហារ៉ាតុ​នឹងមកដល់នា​ថ្ងៃខាងមុខ។

     «ជុងហ្គុក​ គ្រាន់​តែ​បោកប្រាស់​កូន​ប៉ូលិស​ដែល​សម្លាប់
ម្ដាយគេ​ដេីម្បី​សងសឹក​ប៉ុណ្ណោះ​! កុំអំនួតពេក!»សំឡេង
ស្រែកដោយ​កំហឹង​ចេញពី​ប្រព័ន្ធ​ទូរស័ព្ទ​ តម្រូវឲ្យ​ប្រធានកាង​
ទាញ​ទូរស័ព្ទ​ទៅឆ្ងាយ​ត្រចៀក​បន្តិច។

     «កូន​ប៉ូលិស​ដែលលោកកំពុងតែមេីល​ស្រាល​ អាច​សម្លាប់កូន​របស់​លោក​ពេលណាក៏បាន!»និយាយ​ដល់​ចំណុច​នេះ
ប្រធានកាង​ ក៏នឹកដល់ពាក្យ​សម្ដីដែល​ ថេយ៉ុង​ ធ្លាប់​បាន
និយាយ​ប្រាប់​ពីមុន៖

     «មនុស្ស​ដូច​ ជុងហ្គុក​ ហារ៉ាតុ​ ទុកឲ្យ​ខ្ញុំ​ជា​អ្នក​ចូល​ក្បែរ​»
     «សម្អាងស្អី​ចង់ចូល​ក្បែរ​គេ?វាមិនងាយទេ!»
     «តែងាយ​ណាស់​សម្រាប់​ខ្ញុំ​»
     «?????»
     «បេី​ប្រាប់​ថា​ ជុងហ្គុក​ ហារ៉ាតុ​ ស្រឡាញ់​ខ្ញុំ​ តេីលោក
ប្រធានជឿទេ?»
     «ស្រឡាញ់​?»
     «មិនជឿហ្ហេស?អ៊ីចឹង​ចាំ​ខ្ញុំ​បង្ហាញ​ឲ្យ​ឃេីញ​!»

      បន្ទាប់ពី​ថ្ងៃនោះមក​ ប្រធានកាង​តែងតែ​តាមដាន​ ជុងហ្គុក​ ជាមួយ​ ថេយ៉ុង​ រហូត​ តែមិនបាន​ព័ត៌មានសោះ​ រហូតដល់
ពេលមក​បំពេញ​ភារកិច្ច​នៅ​សមុទ្រ​ ទេីប​ប្រទះឃេីញដូចអ្វីដែលលោក​មេក្រុម​ បានអះអាងមែន។

     «ពិភពលោក​របស់​មនុស្ស​ពោរពេញ​ដោយ​ការ​សម្ដែង!
ហាសហា​ ហាសហា»ប្រធានកាង​ សេីច​ខ្លាំង​ៗ​ បំណងឌឺទៅ
កាន់ភាគី​ម្ខាងទៀត​ដែលចាំស្ដាប់នៅ​ក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ រហូត​ក្ដៅចិត្ត​ ទ្រាំមិនបាន​ ចុច​បិទយ៉ាងលឿន។

     «និយាយ​ត្រូវ​ណាស់​ កាងសឺ​ ហាសហា​ ហាសហា​»អ្នក
ដែលគិតថាចាញ់​បែរជា​សេីច​ក្អាសក្អាយ​សប្បាយ​ចិត្ត​ ក្រោយ
ប្រព័ន្ធ​ទូរស័ព្ទ​ត្រូវបាន​កាត់​ផ្ដាច់​ទៅវិញ។

គូស្នេហ៍​ គូប្រយុទ្ធWhere stories live. Discover now