Part 22(ការឃ្លាតឆ្ងាយ)

220 44 10
                                    

#មួយសប្ភាហ៍ក្រោយមក

ក្រោយការចាកចេញរបស់នាយក្រាស់រយៈពេលមួយអាទិត្យមកនេះ នាយនៅមិនទាន់បានធ្វើការទំនាក់ទំនងមកកាន់អ្នកផ្ទះម្តងឡើយ ពោលគឺស្ងាត់បាត់ដំណឹងសូន្យឈឹង

គ្រប់ពេលBiu តែងតែអង្គុយរង់ចាំទូរស័ព្ទស្វាមីជាទីស្រឡាញ់ទាំងចិត្តនឹករលឹង ឥឡូវនេះគេក៏ត្រូវគេងតែម្នាក់ឯងទៀត ហើយត្រូវអង្គុយនៅផ្ទះក៏ម្នាក់ឯង គ្រប់យ៉ាងសិទ្ធតែត្រូវម្នាក់ឯងរហូត អាចនិយាយថាវាពិតជាអផ្សុកខ្លាំងណាស់កាលដែលគ្មានវត្តមានមនុស្សជាទីស្រឡាញ់នៅក្បែរ

#នៅមុខផ្ទះ

«ហេតុអីមិនទាក់ទងមកចឹង?ឬមួយនៅទីនោះគាត់រវល់កិច្ចការខ្លាំង?បើដឹងចឹងមិនឱ្យទៅទេ!!» រាងតូចអង្គុយយោលទោងរអ៊ូតែម្នាក់ឯង ក្នុងចិត្តរបស់គេពិតជានឹកនាដល់មនុស្សប្រុសនាមជាស្វាមីខ្លាំងណាស់

«ឬមួយមកពីនៅទីនោះមានមនុស្សស្រីដើមទ្រង់ធំៗ មុខមាត់ស្អាតហើយគាត់ក៏ឈ្លក់វង្វេងជាមួយពួកនាង ហើយយ.....!!មិនអាចទៅរួចទេ Bible គាត់មិនមែនជាមនុស្សបែបហ្នឹងទេ!» រាងតូចក្រវីក្បាលលុបការស្រមើលស្រមៃចេញពីខួក្បាលរួចងាកមកបើកសាររង់ចាំការទាក់ទងពីរអ្នកម្ខាងទៀត

«មនុស្សអាក្រក់!!!ពេលនេះហើយនៅមិនតបសាររបស់អូនទៀតហ្ហឹកហ្ហឹកក» អង្គុយគិតយូរៗទៅចេះតែអន់ចិត្តព្រោះពីមុនពេលចុះខេត្តម្តងៗនាយក្រាស់មិនដែលធ្វើចឹងដាក់គេឡើយ

«ឬមួយយើងគួរតែទៅសួរលោកប៉ា...??អើយ...!មិនកើតទេពេលនេះលោកប៉ារវល់ខ្លាំងណាស់កុំរំខានគាត់អីល្អជាង!!ធុញណាស់ ចង់ជួបលោកប្តី!!» Biu ស្រែកយំម្នាក់ឯងស្ទើរតែក្លាយជាមនុស្សឆ្គួតទៅហើយ

រឹងរឹង!!

«អ្នកណា??....» សម្លេងទូរស័ព្ទក៏បានបន្លឺឡើងBiu រហ័សលើកមកមើលក៏បានឃើញថា

«លោកប្តី....អូននឹកបងណាស់!!ហេតុអីមិនទាក់ទងមកអូនចឹង?ឬមួយរវល់ដើររកប្រពន្ធថ្មីហ្ហឹកហ្ហឹកហ្ហឹក» គ្រា់ន់តែចុចទទួលទូរស័ព្ទភ្លាមរាងតូចក៏និយាយយកៗតែម្តង រកតែនាយក្រាស់និយាយមិនទាន់

«Biu..ឈប់សិនអូន ដកដង្ហើមមួយៗកុំនិយាយលឿនពេក!!» នាយក្រាស់តបវិញទាំងអស់សំណើច

រឿង Ugly Brother(ចប់)Where stories live. Discover now