Ep3

896 55 10
                                    

FourthបានឃើញថាGemកំពុងគេងសម្លឹងមើលខ្លួនហើយពេលនោះGemក៏ងើបមកថើបFourthថ្នមៗ
Gem: អោយយើងសូមទោសណា!*និយាយទាំងសម្លឹងទៅមើលfourthដោយទឹកមុខចង់សុីគេម្តងទៀត*
តែពេលនោះfourthបានស្ទុះរត់ចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ Fourthនៅក្នុងបន្ទប់ទឹក ទឹកភ្នែករបស់គេស្រក់ព្រោះគេមិនយល់ពីអ្វីដែលកើតឡើងមកលើរូបគេទេ ភ្លាមនោះគេក៏បានចូលទៅងូតទឹក!! ពេលដែលគេចេញមកវិញ Gemបានយកសម្លៀកបំពាក់មួយសម្រាប់អោយFourth!
Gem: នេះអែងយកវាទៅពាក់ទៅ ហើយចេញមកញាំអាហារពេលព្រឹកជាមួយគ្នា*និយាយទាំងធ្វើទឹកមុខគួរអោយអាណិត*
Fourth មិននិយាយអ្វីទាំងអស់  គេក៏ឆក់យកសម្លៀកបំពាក់យកទៅពាក់ ភ្លាមនោះGemបានចូលទៅងូតទឹកម្តង fourthដែលស្លៀកពាក់រៀបចំខ្លួនហើយ គេឃើញថាឪកាសល្អគេក៏បានរត់ចេញទៅ ទាំងមិនអោយGemដឹងសូម្បីបន្តិច!!
FourthបានបើកឡានTaxiរបស់ពូគេយកទៅអោយពូគេវិញ ទាំងអារម្មណ៍មិននៅក្នុងខ្លួន ភ្លាមនោះគេក៏បានលឺសម្លេងទូរស័ព្ទគេមានអ្នកតេមក អ្នកដែលតេមកគេនោះគឺPhuwin(គឺជាអ្នកនៅcondoជាមួួយFourthនិងជាអ្នកជិតខាងផ្ទះរបស់លោកយាយFourthប៉ុន្តែពួកគេរាប់អានគ្នាដូចជាបងប្អូនបង្កើតចឹង ហើយគេធ្វើការនៅក្រុមហ៊ុនជាមួយFourthដែរ)
Phuwin: នេះយប់មិញអែងទៅណាបានមិនឃើញមកផ្ទះបែបនេះ? *គេសួរទាំងបារម្ភព្រោះFourthមិនដែលមិនមកផ្ទះហើយមិនប្រាប់គេទេ*
Fourth: អឺ...គឺ...យើងគេងនៅផ្ទះលោកយាយយើង?
Phuwin: មិចអែងមិនលើកទូរស័ព្ទយើង យើងតេទៅអែងយប់មិញជិតប្រេះទូរស័ព្ទហើយណា?*និយាយទាំងឆ្ងល់ ហើយក៏មានអារម្មណ៍ថាផ្លែក*
Fourth: គឺ....យើងគេង ទើប....យើងមិនបានទទួល
សូមទោសណា៎!
Phuwin: នេះអែងមានអីលាក់បាំងយើងមែនទេនេះ??
Fourth: អត់....ទេ
Phuwin: នេះអែងច្បាស់ហើយមែនទេ??
Fourth: អែងនិយាយច្រើនមេះ បានហើយយើង...រវល់ ថ្ងៃនេះយើងមិនបានទៅធ្វើការទេ!! Bye bye puen!!
ពេលនោះគេក៏ចុចបិទបាត់
Phuwin: នេះវាកើតស្អីវានិង...*និយាយទាំងឆ្ងល់* fourthក៏បានជិះមកដល់ផ្ទះលោកយាយគេនិងយកtaxiមកអោយពូគេវិញ បន្ទាប់មកគេក៏ត្រឡប់មកcondoវិញ ងាកមកមើលGemវិញពេលគេដើរចេញពីបន្ទប់ទឹកមកវិញ គេស្រាប់តែមិនឃើញFourthគេក៏បានស្រែកហៅនិងខំដើររកប៉ុន្តែមិនឃើញFourth គេក៏ដឹងថាFourthទៅចោលគេហើយ Gemបានត្រឹមតែឈរពិបាកចិត្ត ព្រោះមិនដឹងទៅរកគេរបៀបមិចបើសូម្បីតែឈ្មោះFourthក៏គេមិនស្គាល់ផង!!
Gem: អាល្អិតម្នាក់នេះហ៊ានណាស់ ធ្វើអោយយើងលង់ស្នេហ៍ហើយក៏រត់ចោលយើងបែបនេះមែនទេ ចាំមើលទៅមិនថាអែងជាអ្នកណាទេយើងនិងរកអែងមកវិញអោយបាន!!
+មួយអាទិត្យបានកន្លងផុតទៅ
Fourth ដែលកំពុងអង្គុយធ្វើការជាមួយphuwin ស្រាប់តែលឺដំណឹងថា ថ្ងៃនេះCEO (pond)នឹងចុះមកមើលហើយនឹងមានវិធីជប់លៀងដើម្បីអបអរជាមួួយភាពជោគជ័យរបស់ក្រុមហ៊ុនដែលល្អកើនថ្វី ដែលតម្រូវអោយបុគ្គលិកទាំងអស់ចូលរួម
ភ្លាមនោះPondបានចូលមក អ្នកធ្វើការជាមួយFourthបានចូលទៅស្វាគមន៍និងណែនាំអ្នកដែលនៅទីនោះអោយចៅហ្វាយដឹង នាពេលនោះគេក៏បានណែនាំដល់Phuwin និងFourth ពួកគេទាំងពីរក៏និយាយពាក្យរាក់ទាក់ទៅកាន់ចៅហ្វាយ Pondក៏មិនចាប់អាម្មរណ៍អីច្រើន គេក៏និយាយឡើង
Pond: សូមអគុណអ្នកទាំងអស់គ្នា សម្រាប់ការខំប្រឹងធ្វើការដើម្បីក្រុមហ៊ុនមួួយនេះ ចឹងខ្ងុំចង់អោយអ្នកទាំងអស់គ្នា ចូលរួមកម្មវិធីនាពេលល្ងាចនេះ!! *និយាយទៅកាន់អ្នកទាំងអស់គ្នា ដោយពាក្រសម្តីសមរម្យ*
អ្នកដែលនៅទីនោះក៏នាំគ្នាអបអរសាទរនិងសប្បាយរីករាយ!!
នាពេលល្ងាចឈានចូលមកដល់ បង្ហាញអោយឃើញFourthជាមួួយPhuwinដែលកំពុងតែអង្គុយនៅក្នុងតុនិយាយគ្នាជាធម្មតា
Phuwin: អែងចង់ទៅរកអីញុាំទេ?
Fourth: អែងទៅមុនទៅយើងទៅបន្ទប់ទឹកមួួយភ្លេត..*និយាយហើយក៏ដើរទៅបន្ទប់ទឹកបាត់*
ចំណែកឯGemគេក៏ត្រូវមកចូលរួមកម្មវិធិនេះផងដែរព្រោះPondបានអោយគេមកកំដរខ្លួន!! Gemរៀបចំខ្លួនហើយក៏បើកឡានមកដល់ក្រុមហ៊ុនហើយគេក៏ដើរទៅជួបPondដែលកំពុងតែឈរផឹកស្រាជាមួយ
បុគ្គលិក
Pond: អែងមកហើយមែនទេ នេះយើងស្មានតែអែងមិនមកតើនេះ!! *និយាយទាំងយកដៃទៅទះស្មាGem ពេលនោះផងដែរGemក៏ក្រវាសដៃធ្វើអោយស្រានៅក្នុងដៃpondបានក្រពុបប្រឡាក់អាវGemបន្តិច!
Pond: សូមទោសណាpuen!!*និយាយទាំងសើចដោយពេញចិត្ត*
Gemមិននិយាយអីព្រោះគេដឹងចារឹកមិត្តគេអស់ហើយ ហើយគេក៏មិនបានថាអីព្រោះវាប្រលាក់តែបន្តិច គេក៏បានដើរទៅបន្ទប់ទឹកបាត់ទៅ ពេលដើរមកដល់បន្ទប់ទឹកគេក៏ចូលទៅលាងដៃនិងដោះលេវអាវចេញសាច់ទ្រូងបន្តិច ពេលនោះFourthគេក៏ចេញពីបន្ទប់ទឹក(បន្ទប់នៅក្នុងបន្ទប់ទឹក)Fourthគេក៏បានដើរមកលាាងដៃធម្មតា អ្វីដែលមិនធម្មតានោះគឺGemបានឃើញFourth.
Gem: អាល្អិត..*និយាយទាំងមិនគួរអោយជឿថាគេនិងបានជួបFourthនៅទីនេះ*
Fourth គេក៏ប្រុងនឹងរត់ទៅហើយតែGemក៏បានចាប់ដៃគេ ហើយក៏រុញគេ....

Thank alot for reading. Hope u guy enjoy it🤍 រងចាំភាគបន្តផងណា
Fb:Lyee

Can't get overWhere stories live. Discover now