( 2/10 )

654 63 6
                                    

Clutter(2/10):យេីងលក់អែងអោយប្រុសចំណាស់ម្នាក់ហេីយ

​      កាលបើដល់ពេលព្រះអាទិត្យចូលលាក់ប្រាណម្ដងបន្តិចៗហើយនោះផ្ទៃមេឃទូលាយល្វឹងល្វេីយមហាសាគរក៏ចាប់ទោរទន់រស្មីទៅតាមនោះ
«ហុឹក...ហ្អឹម»សំនៀងយំដង្ហក់ដង្ហើមចុងក្រោយមុននឹងលើកខ្នងដៃវាសទឹកភ្នែកចេញពីថ្ពាល់ក្រពុំទាំងសងខាងខណៈដែលងើយមើលទៅលើក៏ឃើញថាមេឃងងឹតហើយនោះ ។ បន្ទាប់មកក៏សម្រេចចិត្តក្រោកឈរអោយពេញកម្ពស់សឹមដើរទៅផ្ទះទាំងគ្មានកម្លាំងកំហែងក្នុងខ្លួន តើអោយមានកម្លាំងមកពីណាបើតាំងពីព្រឹកដល់ល្ងាចក្រពះមិនទាន់ទទួលបានបាយមួយគ្រាប់ផងនោះបូករួមទាំងអង្គុយយំក្រោមអាកាសធាតុត្រជាក់ទៀត គេសឹងតែទន់ជង្គង់ម្ដងៗទៅហើយ ។ រាងតូចឈាងចូលម៉ាតតាមផ្លូវដើម្បីទិញនំចំណីញាំបន្តិចបន្តួចសិនខ្លាចក្រែងនឹងដើរៗក៏ដួលសន្លប់ដ្បិតគេមានអារម្មណ៍ថាក្នុងខ្លួនលែងមានវិញ្ញាណយកតែមេនទេនហើយ ។ក្រោយរើសបាននំបុ័ងនិងនំខ្លះក៏ដាក់គិតលុយតែសំណាងអាក្រក់អីបែរជាស្ទាបហោប៉ៅមិនបានប្រទះនឹងកាបូបលុយ គិតយ៉ាងម៉េចយ៉ាងម៉ាទេបើប្រាប់ថាគ្មានលុយអោយគេមិនត្រូវខ្មាស់គេស្លាប់ហើយ ។
«នេះ គិតរបស់គេបញ្ចូលផង»គេថាជីវិតមនុស្សតែងមានសំណាងអាក្រក់និងសំណាងល្អ បុរសសង្ហារមាឌមាំទាំ ភ្នែកត្រូវបាំងដោយវែនតាខ្មៅយ៉ាងឡូយឆាយហុចកាតអោយគេគិតលុយជាមួយរាងល្អិត នៅមិនភ្លេចបែរមកញញឹមដាក់នាយតូចដែលមានកម្ពស់ត្រឹមស្មារខ្លួន ធ្វើអោយក្មេងកម្លោះងើយមើលមុខសង្ហារដោយចម្ងល់ មិនដែលស្គាល់គ្នាផងហេតុអីបែរជាមកចេញលុយអោយស្រស់ៗបែបនេះ រាងល្អិតចាប់ធ្វើខ្លួនសឹងមិនត្រូវកាលបើគេញញឹមដាក់ខ្លួនបានបន្តិចក្រោយមកក៏ញញឹមតិចៗដាក់គេវិញ ប្រុសម្នាក់នេះខ្ពស់សង្ហារណាស់តែទោះជាយ៉ាងណាក៏មិនអាចបិតបាំងនូវអាយុចំណាស់របស់គេដែរ ហើយបើតាមមើលការតុបតែងខ្លួនក៏ប្រហែលជាអ្នកមានកប់ពពកណាស់ដែរ
«នេះរបស់អែង ក្មេងតូច»ខណៈដែលគិតលុយហើយគេក៏ហុចរបស់អោយជេគ សឹមនាំគ្នាចាកចេញទៅខាងក្រៅម៉ាតវិញ
«អឺ អរគុណលោកពូ ការពិតទៅកាបូបលុយខ្ញុំជ្រុះតាំងពីពេលណាក៏មិនដឹង តែចាំដល់ផ្ទះចាំខ្ញុំសងវិញគ្រាន់តែអោយលេខកុងធនាគាររបស់លោកពូមក»
«មិនអីទេចាត់ទុកថាយើងទិញអោយអែងទៅចុះ ខំញាំអោយច្រើនបន្តិចទៅ មើលទៅអែងស្គមណាស់»
«បាទ ខ្ញុំសុំអរគុណលោកពូម្ដងទៀត បើអញ្ចឹងខ្ញុំទៅសិនហើយ»
«អេ៎ ឈប់សិន!អែងឈ្មោះអី?»
«ខ្ញុំឈ្មោះជេគ»
«ឈ្មោះគួរអោយស្រលាញ់ណាស់ ចំណែកយើងឈ្មោះផាក ហុីសុឹង»
«អ៎ បាទ...ហាស នេះលោកពូពិតជាឈ្មោះផាក ហុីសុឹងពិតមេនហេស?»ជេគភ្ញាក់ផ្អើលណាស់ដែលលឺឈ្មោះនេះហើយ គេស្រាប់តែមិនទុកចិត្តត្រចៀកខ្លួនខ្លាចថានឹងស្ដាប់ច្រឡំក៏សួរបញ្ជាក់
«មេនហើយ រីករាយបំផុតដែលបានមកជួបអែង»រាងក្រាស់ផ្ដល់ចម្លើយទាំងញញឹមជាមួយគ្នានិងលើកដៃមាំទៅដោះវ៉ែនតាចេញពីផ្ទៃមុខខ្លួន ធ្វើអោយនាយល្អិតកាន់តែភ្ញាក់ផ្អើលខ្លាំងជាងមុន
«ហ្អក នេះលោ..លោក»ផ្ទៃមុខសង្ហារត្រូវរំឮកខួរក្បាលរាងតូចអោយចងចាំអតីតកាលដ៏ឈឺចាប់របស់ខ្លួនគេស្រាប់តែវិលមុខទន់ខ្លួនភ្លាមៗបេះដូងមិនអាចទ្រាំទ្រនឹងភាពឈឺចាប់ផ្ទួនៗបានឡើយ
«ជេគ ជេគមិនអីទេមេនទេ»ហុីសុឹងស្ទុះវឹងទៅត្រកងកាយស្ដើងភ្លាមៗខណៈដែលឃើញរាងតូចលែងមានជំហរ
«គឺខ្ញុំវិលមុខណាស់»
«ចាំយើងជូនទៅផ្ទះ»រាងក្រាស់លើកបីគេផុតជើងពីដីដាក់ចូលក្នុងឡានសេរីទំនើបនៅបាំងខាងក្រោយសឹមខ្លួនចូលទៅអង្គុយក្បែរទើបបញ្ជាតៃកង់ឡានចេញដំណើរទៅ។
+++++
នៅក្នុងឡានដែលត្រជាក់រងុំរងដោយខ្យល់ម៉ាសុីនត្រជាក់មាឌក្រាស់ចេះតែដៀងកន្ទុយភ្នែកមើលរង្វង់មុខផូរផង់ អំពូលតាមដងផ្លូវផ្លាតពន្លឺចូលក្នុងឡានងងឹតបំភ្លឺសម្រស់រាងតូចមួយតង់អោយឃើញយ៉ាងច្បាស់នូវមុខក្រពុំជោគដោយដំណក់ទឹកភ្នែកដែលហូរមកយ៉ាងស្ងៀមស្ងាត់។ ក្បាលផ្អែកនឹងសាឡុងឡានកែវភ្នែកថ្លារយ៉ង់រំពៃទៅក្រៅបង្អួចកញ្ចក់នៃឡាន ទឹកភ្នែកស្រក់មកម៉ាត់ៗ កាលបើខួរក្បាលរំឮកថ្ងៃដែលឳពុកម្ដាយត្រូវគេធ្វើឃាត ។ ថ្វីបើកាលនោះខ្លួនមានអាយុត្រឹម៥ឆ្នាំតែគេចាំច្បាស់ណាស់មុខបុរសឃាតករដែលសម្លាប់ឪពុកម្ដាយគេហើយក៏ធ្វើដូចជាខ្លួនមិនបានសម្លាប់ អែប៉ូលីសក៏មិនអាចធ្វើអ្វីគេកើតបណ្ដោយអោយឃាតកររស់នៅសុខស្រួលបានមកដល់សព្វថ្ងៃ កម្មដែលជំពាក់គ្នាធ្វើអោយយើងបានមកជួបគ្នាម្ដងទៀតដ្បិតយើងមិនមេនជាគូរព្រេងឡើយតែជាគូរកម្ម ប្រសិនបើកម្មពារសងនាយមិនបានទើបកំណត់អោយគេជាអ្នកសងជំនួសទៅចុះ ។ រាងក្រាស់សង្កេតដឹងថាអ្នកម្ខាងកំពុងយំក៏មិនបានសួរនាំអ្វីតែដៃក្រាស់លូកទៅចាប់ប្រអប់ដៃតូចថ្នមៗបំណងលួងលោម អែជេគកាលបើបានដឹងដល់កម្ដៅបាតដៃអ្នកម្ខាងហើយនោះក៏រហ័សរលាស់ដៃចេញហាក់មិនចង់អោយគេប៉ះពាល់ ។

⚠︎︎ ពង្វក់ ⚠︎︎🔥Where stories live. Discover now