EP 18(ដល់ពេលហើយមែនទេ?)

944 65 23
                                    

បន្ទាប់ពីបានបំបែកគ្នានៅហាងកាហ្វេមកពួកគេក៏ត្រឡប់ទៅវិញរាងខ្លួនៗ ដោយនាយតូចក៏ត្រឡប់មកហាងផ្ការបស់គេវិញតាមធម្មតា ប៉ុន្តែខួរក្បាលគេនៅតែបន្តគិតមិនឈប់ឡើយពីរឿងដែលគេបានដឹង សម្លេងមនុស្សស្រីដែលគេបានគេ នាងហៅគេដូចខ្លួនហៅគេណាស់គឺ gem ជាឈ្មោះដែលមានតែអ្នកសិទ្ធិប៉ុណ្ណោះទើបគេឲ្យហៅ ប៉ុន្តែហេតុអីបានជាមនុស្សស្រីម្នាក់នោះហៅគេបែបនេះ ភ្លាមៗនោះនាយតូចក៏បានទាញចេញនូវទូរស័ព្ទរបស់ខ្លួនចូលឆែក ig របស់ Gemini ក៏ឃើញថាក្នុង ig គេ follow មនុស្សមិនច្រើនទេ នាយតូចក៏បានអូសមើលក្នុង ig របស់គេក៏ឃើញថាគេក៏ផុសរូនមិនដល់10សន្លឹកផង

<នាងជាអ្នកណា???> សារជាថ្មីម្ដងទៀតសំណួរជាច្រើនបានផុសឡើងបន្ទាប់ពីបានឃើញនូវផុសមួយរបស់គេ គឺជាផុសរូបមនុស្សស្រី

<តើនាងជាមនុស្សសំខាន់របស់គេមែនទេ???> នាយតូចចោទសំណួរឡើងសួរមកកាន់ខ្លួនឯង ពេលនេះនាយមានអារម្មណ៍ថាខ្លួនឯងដូចជាជនទី3ចឹង

<.......> Fourth បានទម្លាក់ទូរស័ព្ទចុះសន្លឹកមើលខ្លួនឯងទៅក្នុងកញ្ចក់ទាំងទឹកមុខស្រងូតស្រងាត់ ហេតុអីក៏វាឈឺបែបនេះ

Evening

ល្ងាចបន្តិចនាយតូចក៏ត្រឡប់មកផ្ទះ gemini វិញនាយតូចដើរចូលទៅខាងក្នុងទាំងទឹកមុខស្រពោនជាទីបំផុតក្នុងចិត្តនាយពេលនេះរកពាក្យអ្វីមកបរិយាយមិនបានឡើយ

<អ្នកប្រុសតូច កើតអីឬអត់???> Charn ដោយឃើញនាយល្អិតមើលទៅមិនសូវស្រួលក៏សួរឡើងក្រែងលោនិងមានរឿងអ្វីកើតឡើងចំពោះអ្នកប្រុសតូចទៀត

<អត់ទេ ខ្ញុំសុខសប្បាយ> fourthក៏ឆ្លើយត្រឡប់ទៅវិញទាំងស្នាមញញឹមសោះកក្រោះ ហើយក៏ឡើងទៅខាងលើបាត់ទៅដោយមិននិយាយអ្វីបន្ដឡើយ

Markford

កាត់មកមើលខាងនេះវិញពេលនេះនាយតូចកំពុងតែនៅក្នុងឡានជាមួយកម្លោះសង្ហារស្នាមញញឹមស្រស់របស់យើងពួកគេកំពុងបើកឡានឆ្ពោះទៅកាន់ភោជនីយដ្ឋានលំដាប់ផ្កាយ5នៅក្នុងប្រទេស

ពេលមកដល់នាយតូចក៏ងាកទៅមើលនាយកម្លោះដែលកំពុងតែដោះខ្សែក្រវ៉ាត់ចេញនោះ

Anything you want [END]Where stories live. Discover now