ភាគ4(ល្បិចនាំជំនួយការទៅញុំាបាយ)

665 54 11
                                    

យើងទៅមើលFourthវិញបន្ទាប់ពីទិញការ៉េមហើយគេក៏បានដើរត្រឡប់មកវិញជាមួយនឹងការ៉េមនៅក្នុងដៃ។
"តើអាគាត់ហ្នឹងទៅវិញឬនៅ??មិនអាចទេប្រាកដជានៅចាំយើងហើយវាមិនដែលជូនគេមកហើយទៅចោលគេអញ្ចឹងទេ"Fourthនិយាយហើយគេក៏ស្ទុះដែរទៅយ៉ាងលឿន។
ពេលទៅដល់មុខហាងក៏មិនបានឃើញGemini
"អេហើយអាគាត់ហ្នឹងអីក៏ញ៉ាំអីយូរយ៉ាងនេះ?!"Fourthគេនិយាយព្រមទាំងគ្រវីក្បាលតិចៗហើយក៏បានអង្គុយផ្អែកទៅនឹងជញ្ជាំង។ដើម្បីបន្តការញ៉ាំការ៉េមរបស់គេបន្តទៀត។
ពេលវេលាកន្លងទៅផុតប្រហែលជា 1ម៉ោងយើងក៏បានឃើញថាFourthគេបានគេងលក់បាត់ទៅហើយ។
"ប្អូនៗ.."បុគ្គលិកនៅក្នុងហាងនៅពេលដែលឃើញFourthគេងនៅខាងមុខហាងគេក៏បានដើរទៅដាស់
"បាទ..."Fourthតបមកវិញព្រមទាំងយកដៃញីភ្នែក
"ប្អូនវង្វេងឪពុកម្ដាយមែនទេបានមកអង្គុយនៅត្រង់នេះ??"បុគ្គលិកនោះសួរឡើង
"អត់ទេបាទគឺខ្ញុំរង់ចាំចៅហ្វាយរបស់ខ្ញុំចេញពីញ៉ាំអីនៅខាងក្នុង"Fourthគេប្រញាប់ប្រកែកយ៉ាងលឿនព្រោះគេមិនចង់ឲ្យបុគ្គលិកម្នាក់នោះនិយាយថាគេវង្វេងម្ដាយនោះទេព្រោះថាគេមិនមែនជាក្មេង។
"ចាប់អ្នកណាទៅ??បើហាងយើងត្រូវបិទហើយហ្នឹងហើយពេលនេះក៏មិនមានភ្ញៀវឯណានៅខាងក្នុងដែរ"បុគ្គលិក
"អោ....នេះទៅចោលគ្នាពិតមែនឬ??"Fourthគេអោនមុខចុះដោយនិយាយតិចៗ
"មានអីមែនទេប្អូន??"បុគ្គលិកម្នាក់នោះក៍បានសួរបន្តទៀត។
"អរ៎...មិនមានអីទេបាទអញ្ចឹងខ្ញុំសុំទៅសិនហើយណា"Fourthនិយាយហើយគេក៏បានដើរចេញទៅទាំងខឹង។
"មិនដឹងជាស្អីទេ!!ហៅខ្ញុំមកធ្វើអីបើលោកឯងទៅចោលខ្ញុំហើយសូម្បីតែបាយក៏មិនឱ្យខ្ញុំញ៉ាំផង"Fourthនិយាយបណ្ដើរដើរបណ្តើរ
"ហើយថ្មើរនេះអីក៏ក្រតាក់សុីខ្លាំងម្លេស??ហូយធុញណាស់ចាំទុកណាលើកក្រោយយើងហ្នឹងមិនមកជាមួយលោកឯងទៀតទេ"Fourthនិយាយបណ្ដើរសម្លឹងរកមើលតាក់ស៊ីបណ្ដើរ។
មិនយូរប៉ុន្មានគេក៏បានរកតាក់ស៊ីបានជិះត្រឡប់មកផ្ទះវិញ។នៅពេលដែលគេត្រឡប់មកដល់ផ្ទះម៉ោងគឺ 10:30 ទៅហើយ។
គ្រាន់តែចូលទៅដល់ក្នុងផ្ទះភ្លាមគេក៏បានដាក់ខ្លួនគេងទៅលើគ្រែ។
"ខឹងណាស់មិនគួរណាឱ្យអាប៉ិនោះនាំយើងទៅទុកចោលបែបនេះសោះមើលទៅដូចជាក្មេងដែលត្រូវឪពុកម្ដាយយកទៅបោះបង់ចោលអញ្ចឹង។នេះសំណាងហើយដែលយល់ចាំផ្លូវត្រឡប់មកផ្ទះវិញខំអីណាស្លាប់មិនខានទេ។"Fourth
បន្ទាប់ពីអង្គុយរអ៊ូម្នាក់ឯងអស់ចិត្តគេក៏បានចូលទៅងូតទឹកផ្លាស់សម្លៀកបំពាក់ហើយក៏ចូលគេងទៅ។
មិនយូរប៉ុន្មានព្រឹកថ្ងៃថ្មីៗក៏បានចូលមកដល់
+នៅក្រុមហ៊ុនFourthបានដើរដោយដៃមានកាន់កាហ្វេមួយកែបចូលទៅក្នុងបន្ទប់ធ្វើការ
"សួរស្តីFourth..."មិត្តរួមការងារក៏និយាយរាក់ទាក់ទៅកាន់Fourthដូចធម្មតា
"បាទសួស្ដី"Fourthក៏បានតបទៅវិញដូចធម្មតា
"Fourthសួស្តី"YimingនិយាយនឹងលើកដៃអីឡូទៅFourth
"សួរស្តីបង"Fourthតបទៅវិញទាំងញញឹមហើយក៍ដើរចូលទៅក្នុងបន្ទប់ធ្វើការបាត់
+នៅក្នុងបន្ទប់ធ្វើការ
Fourthគេបានដើរចូលហើយក៍បានដាក់កាហ្វេនៅលើតុធ្វើការGeminiហើយក៍ដើរទៅតុធ្វើការរបស់ខ្លួនដោយមិននិយាយអ្វីសូម្បីបន្ទិច
Geminiគេឃើញបែបនេះហើយគេក៍មិនបាននិយាយអ្វីដែលគេក៍យកកាហ្វេនោះមកញុំាទាំងជ្រួញចញ្ចើម
"កើតអីនឹង???"Geminiគេនិយាយតឹចៗហើយក៍បែរទៅធ្វើការវិញ ដោយភ្នែកក៍លួចសម្លឹងមើលមុខFourthតឹចៗផងដែល
ដោយការស្ងៀមសងខាងមិនមានអ្នកណានិយាយអីមួយសន្ទុះមកGeminiគេក៍ដាច់ចិត្តនិយាយឡើង
"Fourth..."Geminiបានហៅឈ្មោះFourthតែFourthមិនបានឆ្លើយតបទេ គេបានត្រឹមមើលទៅមុខGeminiដើម្បីជាចម្លើយថាគេបានលឺ
"ឯងកើតអី??"Geminiគេសួរឡើង
Fourthមិនបានតបតែគេក៍ក្រវីក្បាល់ជាចម្លើយ
"អ្នកណាធ្វើអោយឯងខឹង??"Geminiក៍សួរបន្តទៀត
Fourthនៅតែមិនឆ្លើយហើយនៅតែក្រវីក្បាល់រហូតដោយភ្នែកសម្លឹងទៅកុំព្យូទ័រ
"មករដូវហ៎!!?"Geminiនិយាយទាំងទឹកមុខលេងសើច
Fourthលឺបែបនឹងគេក៍វាយតុផាំងតែម្តង
"នែ៌..លោកឯងឡប់ទេហី....បងប្អូនជីដូនមួយលោកឯងប្រុសមានរដូវហ៎!!"Fourth
"អោ....ក៍ឃើញឯងធ្វើមុខស្អុយៗមិននិយាយអីបែបនេះមិនមែនមករដូវចឹងស្អី??"Gemini
"លោកឯងកុំនិយាយច្រើនពេកបានទេ??បើមិនលោកឯងយកខ្ញុំទៅទុក្ខចោលនៅកន្លែងញុំាអីយប់មិញនោះខ្ញុំទៅជាចឹងមែនទេ??"FourthនិយាយនឹងលើកអីគេអោយGeminiមើលដែលនៅលើដៃគេមានស្នាមឆ្កូត
+កាត់ទៅយប់មិញបន្តឹច
Fourthបានដើររអ៊ូម្នាក់ឯងរហូតដោយមិនបានចាប់អារម្មណ៍អ្វីឡើយគេក៍បានដើរទៅប៉ះនឹងដែកស្រួចមួយទើបធ្វើអោយមានស្នាមបែបនេះ ដំបូងគេមិនចាប់អារម្មណ៍ទេដល់តែពេលគេងូតទឹកទើបដឹង នេះសំណាងហើយណាដែលវាមិនជុងនឹងពោះ
+មកបច្ចុប្បន្នវិញ
"ហាស៎...យើងទុក្ខឯងចោលពីពេលណា??គ្រែងឯងត្រឡប់មកផ្ទះមុនយើងហី!!"Gemini
"លោកឯងឆ្កួតទេហី!!បើខ្ញុំត្រឡប់ទៅផ្ទះមុនលោកឯងខ្ញុំប្រាប់លោកឯងហើយ ខ្ញុំមិនមែនមិនដឹងអីឯណា"Fourth
"អើ...ទៅបើវាចឹងហើយយើងសុំទោស"Gemini
Fourthក៍មិនបាននិយាយអីដែលគេក៍បានអង្គុយចុះវិញ
"អេ៎...ហើយបើយើងទុក្ខឯងចោលហើយឯងទៅត្រូវនឹងអី??"Geminiគេក៍បានសួរបន្ត
Fourthសម្លឹងមើលGeminiហើយក៍ដក់ដង្ហើមធំរួចក៍ងាក់ទៅធ្វើការវិញ
/តុ តុ/
"សុំទោសចា៎ស"Yimingនាងបានកោះទ្វា
"ចូលមក"Geminiក៍បានរៀបចំខ្លួនអោយរាបរយវិញ
Yimingនាងក៍បានដើរចូលទៅខាងក្នុងវិញ
"មានការអី??"Geminiគេសួរដោយសម្លេងស្រាលៗ
"ខ្ញុំយកឯកការមកអោយចៅហ្វាយសុីញ៉េចា៎"Yimingនិយាយនឹងយកឯកសាទៅដាក់លើតុធ្វើការGemini Geminiក៍យកមកមើល
"Fourth..."Yimingងាក់ទៅហៅFourth
"បាទបង"Fourth
"ចេញពីធ្វើការទៅញាំអីជាមួយបងទេ??"Yiming
"បានបង....ទៅជាមួយអ្នកណាខ្លះ??"Fourth
"ជាមួយ នាងDyហើយក៍បង"Yiming
"បាទបង...."Fourth
ពួកគេនិយាយគ្នាដោយមិនចាប់អារម្មណ៍ពីភ្នែកមួយគូរដែលកំពុងលួចសម្លឹងមើលសកម្មភាពពួកគេទេ
"រួចហើយឆាប់ទៅធ្វើការវិញទៅ"Geminiនិយាយឡើង
"ចា៎..."Yimingងាក់ទៅយកឯកសារហើយក៍ដើរចេញទៅវិញ
"ថ្ងៃនេះយើងនឹងនាំឯងទៅញុំាអីដើម្បីសុំទោសរឿងយប់មិញ"Gemini
"តែខ្ញុំមានណាត់ជាមួយ P'Yimingហើយលោកក៍លឺ"Fourth
"យើងមិនបានបង្ខំឯងទេបើឯងចង់មកជាមួយយើងក៍មកបើទៅជាមួយគេក៍ទៅ"Geminiនិយាយហើយក៍ផ្ញើទីតាំងហាងអោយFourthរួចក៍ដើរចេញទៅបាត់
"គេកើតអីនឹង??"Fourthនិយាយដោយមិនយល់បន្ទាប់មកក៍បន្តការងាររបស់គេធម្មតាទៅ
+មិនយូរបន្ទាន់ក៍ដល់ម៉ោងចេញពីធ្វើការ Fourthគេកំពុងអង្គុយគិតថាគួរតែទៅជាមួយអ្នកណា
"យើងគួរតែទៅជាមួយអ្នកនាទៅ!!បើយើងទៅជាមួយ P'YimingចុះGeminiគិតយ៉ាងមិច!?"Fourthនិយាយនឹងយកដៃញីក្បាល់ខ្លួនឯងតឹច
/ទីង/សារមួយបានលោតចូលក្នុងទូរស័ព្ទរបស់Fourth ដែលបណ្តាល់អោយមកទាញអារម្មណ៍Fourthពីការគិតមកចាប់អារម្មណ៍នឹងទូរស័ព្ទវិញ
Fourthបានទាញទូរស័ព្ទមកមើលហើយនោះក៍សរសេរថា(សុំទោសណាFourthថ្ងៃនេះពួកយើងមិនបានទៅញុំាអីជាមួយឯងទេពួកយើងស្រាប់តែមានការបន្ទាន់ដែលត្រូវធ្វើ)Fourthអានសារនោះចប់ក៍ជ្រួញចញ្ចើមឡើង
"មានការអីទៅ...."Fourthគេគិតបន្ទិចហើយក៍ដើរចេញពីកន្លែងធ្វើការ នៅពេលទៅដល់មុខក្រុមហ៊ុនក៍បានសារមួយលោតចូលក្នុងទូរស័ព្ទគេ
(យើងចាំឯង)សារដ៍ខ្លីដែលជារបស់Geminiធ្វើអោយFourthគាំងតែម្តង
"មនុស្សដូចជាគេនេះណាមកចាំយើង គេចង់លេងអីទៀតហើយ!!តើយើងគួរតែទៅឬអត់នៀគ??"Fourthនិយាយឡើងព្រោះគេមិនដឹងថាGeminiចង់លេងអីទេ
"មិនអីទេយ៉ាងណាក៍យ៉ាងនឹងទៅ"Fourthនិយាយហើយក៍ចេញដំណើរទៅកាន់ហាងដែលGeminiផ្ញើរទីតាំងអោយ
ប្រហែលជា20នាទីក្រោយមកគេក៍បានទៅដល់ហាងមួយកន្លែងដែលវាមើលទៅតូចល្មមតែមានទេសភាពស្រស់ស្អាត់ខ្លាំងណាស់ ដែលវាមើលទៅទាក់ទាញភ្ញៀវអោយចូលតែម្តង Fourthឈរសម្លឹងទៅហាងនោះហើយស្នាមញញឹមក៍លេចឡើងលើមុខគេដោយមិនដឹងខ្លួន
"នៅឈរយូរទៀតទេ??"សម្លេងមួយបានលេចឡើងនៅខាងក្រោយគេដែលធ្វើអោយFourthភ្ញាក់បន្តិចហើយក៍ងាក់ទៅមើលម្ចាស់សំឡេង
"ចៅហ្វាយ..."Fourth
"យើងស្មានតែឯងមិនមកហើយតើ"Gemini
"តាមពិតក៍មិនចង់មកដែលតែមិនដេងជាមានរឿងអីទេសុខៗP'Yimingគាត់ប្រាប់ថាមិនបានទៅទេ ចឹងហើយទើបខ្ញុំក៏ជួបលោកទៅ"Fourth
+សូមកាត់ទៅក្រោយបន្តិចនៅពេលដែលGeminiដើរចេញពីបន្ទប់ធ្វើការ Geminiគេចេញនោះគឺគេបាន អោយYimingលុបចោលការណាត់នោះ តែដំបូងYimingជាក៍មិនព្រមដែលតែGeminiលេងគំរាមថាបើមិនលុបចោលទេគេនឹងថែមការងារអោយនាងទៀតជាមិនខាន Yimingហេតុតែមិនចង់បានការងារថែមគេក៍ព្រមទៅ
+មកមើលបច្ចុប្បន្នវិញ
Geminiគេគិតពីរឿងនោះហើយក៍ញញឹមឡើង
"លោកឯងញញឹមអី??"FourthនិយាយឡើងពេកឃើញGeminiញញឹម
"អត់មានអីទេ"Geminiគេប្រញាប់ប្រកែកយ៉ាងលឿន
"ខ្ញុំឃើញណា លោកឯងមានអីលាក់បាំងអីឬអត់??"Fourthនិយាយព្រមទាំងចង្អុលទៅមុខGemini
"អត់ទេអត់មានអីទេ...ចូលទៅក្នុងទៅ"Gemini
"ប្រាកដណា"Fourth
"ប្រាកដហើយៗឆាប់ចូលទៅក្នុងទៅ"Geminiនិយាយព្រមទាំងរុញFourthតឹច"អោយដើរចូលទៅខាងក្នុង
+នៅខាងក្នុងហាង
"ឯងចង់ញ៉ាំអី??"Geminiនិយាយហ្នឹងទាញមីនុយមកមើល
"ខ្ញុំញ៉ាំអីក៏បានដែលស្រេចតែលោកទេ"Fourthនិយាយទាំងញញឹម
"អេ! COPY ពាក្យសម្ដីសង្សារយើងឬអត់នៀគ?!"Geminiគេនិយាយលក្ខណៈលេងសើច
Fourthគ្រាន់តែឮសំណួររបស់Geminiហើយគេក៏ធ្លាក់ទឹកមុខតែម្ដង។
"លោកឯងឆ្កួតទេអីខ្ញុំនេះទំនេរទៅ copyសង្សារលោកឯងហ៎"Fourth
"ហើយយើងមានថាអីគ្រាន់តែសង្សាររបស់យើងតែងតែនិយាយពាក្យនេះនៅពេលដែលយើងសួរថាគេចង់ញ៉ាំអី"Gemini
"អញ្ចឹងឱ្យមុឺនុយខ្ញុំមកខ្ញុំរើសខ្លួនឯង"Fourthនិយាយហ្នឹងទាញមុឺនុយចេញពីដៃGemini
"យើងនិយាយលេងទេឯងអីក៏ឆាប់ខឹងម្ល៉េះងរមើលតែស្រីទៅហើយ"Geminiនិយាយព្រមទាំងញញឹម
"មិនបានងរទេធម្មតាៗ"Fourth
"បានហើយឆាប់កម្មង់អាហារមក"Geminiនិយាយព្រោះថាថ្ងៃនេះគេមានអារម្មណ៍ល្អគេមិនចង់មានបញ្ហានោះទេ។Fourthគេក៏មិនបានឆ្លើយអីដែរ
"ឯងកម្មង់សិនចុះណាយើងទៅបន្ទប់ទឹកបន្តិច"Geminiគេក៏បាននិយាយបន្ត
Fourthគេក៏បានងក់ក្បាលជាចម្លើយ។GeminiឃើញFourthមិននិយាយអីចឹងគេក៍បានដើរទៅបន្ទប់ទឹកបាត់ទៅ
Fourthអង្គុយសុខៗស្រាប់តែNamfaមិនដឹងមកពីណាទេដើមមករកគេ
"សួស្តីលោកគឺជាFourthមែនទេ??"Namfaនិយាយរាក់ទាក់
Fourthឮបែបនេះគេក៏បានងាក់ទៅមើល
"អរ៎បាទអ្នកនាងNamfa"Fourthនិយាយទាំងញញឹម
"លោកមកជាមួយGeminiមែនទេ??"Namfaនាងក៍បានសួរបន្ត
"មែនហើយបាទ"Fourth
"ហើយពេលនេះគេទៅណាបាត់ហើយ??"Namfa
"គាត់ទៅបន្ទប់ទឹកបាត់ហើយបាទ"Fourth
Namfaនាងក៍ញញឹម
"ហើយអ្នកនាងមកទីនេះធ្វើអីដែរបាទ??"Fourth
"គឺខ្ញុំមកញ៉ាំអីហ្នឹងណា"Namfa
"អ្នកនាងមកតែម្នាក់ឯងមែនទេ? អញ្ចឹងរួមតុជាមួយពួកខ្ញុំក៏បានដែរណា"Fourth
"មែនហ៎!!"Namfa
"បាទ"Fourth
បន្ទាប់មកពួកគេក៏អង្គុយនិយាយគ្នាលេងពីនេះពីនោះបន្តិចទៅ។

Thank you for reading 💗😊 please waiting for next Episode......🙏




ជំនួយការជំនួយបេះដូង (END👌)Where stories live. Discover now