EP4:Miss him

345 30 4
                                    


ផុតថ្ងៃនោះមក gemini ក៏មិនដែលមានវត្តមានមករៀនដែរ ដំបូងៗដែលគេមិនមករៀន ហ្វូតគិតថាគេប្រហែលជារវល់ធ្វើការ តែយូរៗទៅគេក៏ដឹងថាជេមមិនបានធ្វើការទេ ផ្ទះក៏មិនចូល សួរលោកយ៉ុនក៏មិនដឹង សួរមិត្តជិតស្និតក៏មិនដឹងដូចគ្នា ពេលនេះនាយតូចបារម្ភពីអ្នកកម្លោះសឹងឆ្កួតទៅហើយ ប្រហែលមកពីខ្លាចគេមានគ្រោះថ្នាក់មិនល្អ។
នាយតូចតែងតែទៅលួចមើលផ្ទះនាយកម្លោះរាល់ថ្ងៃ ពេលខ្លះក៏ឃើញលោកយ៉ុនមកគេងផ្ទះពេលខ្លះផ្ទះក៏ទុកចោលដូចគ្មានមនុស្សនៅអញ្ចឹង នាយឯណេះធុញថប់ជាខ្លំាង មិនថាlineទៅគេក៏គ្មានតម្រុយ មានតែរង់ចំាការត្រលប់មកវិញរបស់នាយកម្លោះតែប៉ុណ្ណោះ

(ឥលូវGemជានាយកម្លោះបន្តិចទៀតជានាយលែងកម្លោះ😔)

តែហ្វូតក៏មិនបានបង្ហាញទុក្ខព្រួយប៉ុន្មានដែរព្រោះគេមានវ៉ាវ៉ានៅក្បែរ នំាដើរលេង រ៉ញ៉េរ៉ញៃគេអោយលែងគិតរឿងនោះខ្លះផងដែរ តែវ៉ាវ៉ាអត់ទាន់ដឹងអីទេ ព្រោះអត់ទាន់ស្គាល់Gemini ។
គ្រប់មួយខែកំណត់ ពេលនេះ ម៉ាកនឹងវីននីបានបញ្ចុះបញ្ចូលអោយមិត្តសម្លាញ់គេមករៀនវិញព្រោះតែមិត្តគេនេះនៅទីនោះឡើងលែងចង់មកវិញបាត់ទៅហើយ ទម្រំាតែអូសទាញបានគឺគេទំាងពីរចង់ខ្យល់គរទៅហើយ តែGemini ក៏បានប្រាប់ដែរថានឹងមកវិញឆាប់ៗតែមិនប្រាដកថ្ងៃណាឡើយ ។
វីននីវិញពេលនេះគេនឹងសាតាំងក៏ជាសង្សារនឹងគ្នាហើយ ពួកគេស្អិតដូចកាវអញ្ចឹងទៅណាមិនបាត់ម្នាក់សោះ ទើបទុកអោយហ្វូតនៅកំសត់តែម្នាក់ឯង មិនមែនគេទុកមិត្តចោលទេ តែហ្វូតគេមិនចង់រំខានក្តីសុខមិត្តភក្តិព្រោះសាតំាងគួរតែមានអ្នកចូលមកមើលថែ ផ្តល់ក្តីសុខហើយ។ ឯMark យើងវិញឃើញFourth ស្ងាត់ៗចឹងក៏ទៅសួរនំាអោយនាយតូចនោះមានកម្លាំងចិត្តមកវិញខ្លះ

Mark: Fourth ឯងមិនទៅញុំាអីនឹងគេទេហ៎

Fourth: មិនឃ្លានទេបាទ បងទៅញុំាមុនទៅ ពេលនេះChukki កំពុងចំាបងក៏មិនដឹង

Mark: ឯងមើលទៅដូចស្លេកស្លាំងជាងមុនណាស់មានរឿងអីមែនទេ

Fourth: មានរឿងបន្តិចបន្តួច ខ្ញុំគ្រាន់តែនឿយហត់ទើបសភាពបែបនេះ

Secrets with love babeWhere stories live. Discover now