13Night dreams ភាគទី១(ភាពឈឺចាប់)

55 2 1
                                    

   ខ្ញុំឡាណា ណូបែលលីអ្នកគ្រប់គ្នាតែងហៅខ្ញុំថា(ឡាណា)ការងារសព្វថ្ងៃរបស់ខ្ញុំគឺជាអ្នករៀបចំឯកសារនៅក្រោមក្រុមហ៊ុនមួយកន្លែងមួយខ្ញុំរស់នៅតែម្នាក់ឯងប៉ុណ្ណោះវាមានរឿងជាច្រើនដែលខ្ញុំឆ្លងកាត់មករឿងរ៉ាវខ្លះវាអាចពិបាកក្នុងបំភ្លេចហើយចំណែករឿងមួយចំនួនទៀតមិនអាចបំភ្លេចបានមួយជីវិត

«ឡាណា...ជួយយកឯកសារទៅឲ្យលោកប្រធាននៅឯក្នុងបន្ទប់បានដែរទេ?ព្រោះពេលនេះខ្ញុំកំពុងរវល់នឹងឯកសារដ៏ច្រើនលើសលុបនេះណាស់...នាងជួយខ្ញុំបន្តិចទៅ»

មិត្តរួមការងារនាងបានធ្វើការពឹងពាក់ខ្ញុំឲ្យឲ្យលោកប្រធាននៅក្នុងបន្ទប់ តាមពិតទៅខ្ញុំនឹងគាត់គឺជាសង្សារនឹងគ្នាជាង៣ឆ្នាំហើយតាំងពីរៀនចប់មក

គេគឺជាកូនអ្នកមានឯខ្ញុំត្រឹមតែជាមនុស្សស្រីធម្មតាម្នាក់ដែលចង់បានមនុស្សដែលអាចនៅក្បែរខ្ញុំបើទោះបីជាមានរឿងយ៉ាងណាក៏នៅក្បែរខ្ញុំហើយខ្ញុំអាចស្រលាញ់គេបានធម្មតានឹងសាមញ្ញបំផុត

ពេលដែលដើរទៅជិតបន្ទប់របស់គេភ្លាមខ្ញុំបានលឺសម្លេងអ្វីមិនដឹងវាហាក់ដូចជាវារឿងអ្វីកើតឡើងនៅក្នុងបន្ទប់ការិយាល័យគាត់ទើបខ្ញុំប្រញាប់ទៅមើល

«អាយ៎!!!អ្នកទាំងពីរកំពុងតែធ្វើអ្វី?»

ខ្ញុំសួរទៅកាន់អ្នកទាំងពីរដែលនៅចំពោះមុខនេះទាំងមិនយល់ស្ថានការណ៍តើនេះមានន័យថាយ៉ងម៉េចនេះតើពួកគេកំពុងតែលេងល្ខោនអ្វីទៅ

«តើនាងមិនឃើញទេថាពួកយើងកំពុងតែធ្វើអ្វីធ្វើមើលមិនឃើញឬក៏ភ្នែករបស់នាងខ្វាក់ហើយ»

ស្រីម្នាក់នៅចំពោះមុខរបស់ខ្ញុំនេះនាងនិយាយមកកាន់ខ្ញុំហើយក៏ដើរទៅអង្គុយលើភ្លៅសង្សាររបស់ខ្ញុំទាំងគ្មានការអៀនខ្មាស់បន្តិចសោះ

«បងដឹងទេថានាងជាមិត្តរបស់អូនហេតុអ្វីបងធ្វើបែបនេះដាក់អូន?តើមានម្ដងណាដែលអូនធ្វើឲ្យបងលំបាកព្រោះអូនទេបងឆ្លើយមកតើអូនមិនល្អត្រង់ណាទើបបងក្បត់អូន...»

ខ្ញុំនិយាយទាំងហូរទឹកភ្នែកពេលឃើញរឿងទាំងនេះខ្ញុំគិតថាខ្ញុំនឹងមិនយំទេតែហេតុអ្វីភ្នែករបស់ខ្ញុំវាចេះតែហូរទឹកភ្នែកមកតើពួកវាក៏ចង់ក្បត់ខ្ញុំដែរមែនទេ?

💙សុបន្តិស្នេហ៍១៣រាត្រី☄️Hikayelerin yaşadığı yer. Şimdi keşfedin