ភាគទី3💜*ថ្ងៃរៀបមង្គលការ*🌟👑

1K 42 2
                                    


( Tae ខឹងចេញពីផ្ទះមកអង្គុយលើកៅអីនៅខាងក្រៅ )
Min Young : Taehyung ah ... ( Tae ក្រឡេកមើលនាងតាមមកពីក្រោយ )

Tae : - ហេតុអីក៏ឯងមកតាមខ្ញុំ? ខ្ញុំចង់នៅម្នាក់ឯង ឯងទៅវិញទៅ...
Min Young :( នាងក៏អង្គុយចុះជាមួយTae ) ខ្ញុំជាមិត្តរបស់ឯង ខ្ញុំត្រូវតែជួយឯងក្នុងរឿងនេះ...

Tae : ( Taeសម្លឹងមើលនាង ) Min Young .... តើJungkook នេះមែនទេជាCrush របស់ឯង? ចុះKookie នោះ? (taeសួរបែបនេះដោយសារតែTaeមិនដឹងពីមុនទេថាJungkook មានឈ្មោះពី)

Min Young :ហឺម..(នាងមិនចង់រំលឹកទេ )ហើយ Taeឯងដើម្បីជាប្រយោជន៍ដល់ឪពុកម្តាយរបស់ឯង ផ្តល់​ឱកាស​ឱ្យ​ពួកគាត់រៀបអាពាហ៍ពិពាហ៍​នេះ​ទៅ...ហើយក៏ដើម្បីសុភមង្គលរបស់ឯងដែល...

Tae :(សើច)ហឹស... សុភមង្គលហ៎? ហេតុអ្វីបានជា
ឯងបង្ខំខ្ញុំដែរ? តើ​វា​មិនមែន​ជា​ឱកាស​របស់​ឯង​ទេ​ក្នុង​ការ​រៀបការ​ជាមួយគេនោះ ក្រែងឯងស្រលាញ់គេហី ហេតុអីឯងមិនខឹវមិនបហរច័ណ្ឌ បែបជាមកបង្ខំខ្ញុំទៅវិញ ណាមួយ​ម្តាយ​របស់​ឯង​គាត់ក៏ចង់​ឪ្យឯងរៀបការជាគេនោះដែល...( Min Young ឈឺចាប់ដោយសារពាក្យរបស់Tae)

Min Young : អញ្ចឹងឯងគិតថាខ្ញុំជាមនុស្សយ៉ាងនេះ ខ្ញុំក៏មិនទៅទ្រគេដល់ថ្នាក់ដណ្តើមមកដែលខ្ញុំមិនធ្វើចឹងទេ ដូច្នេះ​ខ្ញុំ​សូម​ជម្រះ​រឿង​នេះ​ទៅចុះ ខ្ញុំ​ទើប​តែ​ចូល​ចិត្ត Kookieដោយសារ​គាត់​យក​ចិត្ត​ទុក​ដាក់​និង​ផ្អែម​ល្ហែម វា​មិន​ដូច​ជា​ខ្ញុំ​ទៅស្រលាញ់ងប់ងល់នោះទេ ប៉ុន្តែ​ម៉ាក់​ខ្ញុំ​គាត់គិត​បែប​នោះ  ហឺយ...កុំ​ខ្វល់​ពី​គាត់អី ហើយ​ស្តាប់ខ្ញុំនឹង​ប៉ា​ម៉ាក់​ឯងសិនទៅ....ឯងយកទៅគិតទៅJungkook គាត់អាចមើលថែឯងបានណា...(នាង​ដក​ដង្ហើម​ធំ រួច​ដើរ​ចេញ)

Tae :( ខាំ​បបូរ​មាត់គិតមួយសន្ទុះ...​) ហា.....ខ្ញុំ​គួរតែ​និយាយ​រឿងនេះជាមួយJiminie ...(គាត់ក៏ទូរស័ព្ទទៅJimin)
Jimin :បាទ.... Tae ?មានអីមែនទេ?
Tae : Jiminie..ជួយខ្ញុំផង... (គាត់ប្រាប់គាត់គ្រប់រឿង)
Jimin : ដូចដែលខ្ញុំដឹងអំពី Jungkook គាត់ល្អណាស់គាត់ជាបុរសកក់ក្តៅ អាចមើលថែឯងបានណា ទោះជាគាត់មើលទៅស្ងប់ស្ងាត់តែគាត់ក៏មិនអាក្រក់ដែល ប៉ុន្តែបើឯងត្រៀមខ្លួនមិនទាន់បាន និយាយថាមិនយល់ព្រមទៅ ... ឯងមិនចាំបាច់បង្ខំខ្លួនឯងទេ តែសម្រាប់យើងគាត់គឺOkay...គ្រប់យ៉ាង...

រឿង \🍁🥀បងថ្លៃ ក្លាយជាស្វាមី✨🌈|ចប់|TaekookWhere stories live. Discover now