Episode48:ពួកយើងទាក់ទងគ្នា.....

925 89 9
                                    

#ភាគទី48

ពីរនាក់ឪពុកក្មេកកូនប្រសារបណ្តើរគ្នាដើរមើលវាំងមើលទៅដូចសុីចង្វាក់គ្នាដល់ហើយនិយាយគ្នាពីនេះពីនោះមិនដាច់សោះ

មើលទៅលោកគីមក៏ពេញចិត្តជុងគុកដែរប្រហែលជាចង់បានជាកូនប្រសារផងក៏មិនដឹងដែរ

"ជុងគុកទ្រង់យល់ថារឿងនៅក្នុងវាំងដែរកើតឡើងនេះអាចមានរឿងសុីជម្រៅដែរយើងមិនបានដឹងឬទេ"លោកគីមក្រោយដើរនិយាយលេងជាមួយរាងក្រាសបានគួរសមក៏ប្តូសព្វនាមក្នុងការហៅប្រៀនដូចជាអ្បកដែរស្គាល់គ្នាធម្មតា

"ខ្ញុំក៏មិនសូវជាច្បាស់ប៉ុន្មានដែរព្រោះអាចនឹងមានរឿងដែរពាក់ព័ន្ធច្រើនណាមួយម្ចាស់ពូមិនទាន់អោយធ្វើអ្វីទេអោយនៅស្ងៀមៗសិន ពេលនេះគ្រាន់តែចង់អោយបិតាដឹងខ្លួនវិញប៉ុណ្ណោះ"រាងក្រាស់តបទៅវិញតាមដែរដឹងព្រោះមិនទាន់អាចនិយាយអ្វីបានទោះដឹងថារាជទាយាទក៏មិនអាចទៅចោទបានដែរទាន់តែមានភស្តុតាងត្រឹមត្រូវ

"ទ្រង់សង្ឃឹមលើថេយ៉ុងកូនប្រុសទូលបង្គំថាអាចជួយព្រះអង្គបានដែរឬ?"លោកគីមធ្វើជាសួរចង់ដឹងថាចម្លើយទ្រង់យ៉ាងមិចតែគាត់បែរជាបានចម្លើយមួយដែរឮហើយធ្វើអោយគាត់ភ្ញាក់ផ្អើល

"ខ្ញុំជឿជាក់លើថេយ៍គេមិនដែរធ្វើអោយខ្ញុំអស់សង្ឃឹមទេ"ជុងគុកឆ្លើយយ៉ាងជឿជាក់ចំពោះរាងតូចនៅនឹងមុខឪពុកគេ

"ហឹសៗ...តាមស្តាប់មើលទ្រង់ដូចជាស្និតស្នាលជាមួយកូនប្រុសទូលបង្គំដល់ហើយ"លោកគីមសើចេហឹសតាមបែបមនុស្សចាស់ហើយធ្វើជាសួរបង្វាងចាក់ចូលចំណុខបន្តិចម្តងៗ

"អាចថាស្និតណាស់ដែរព្រោះឧហ្សាហ៍ជួបគ្នាជាញឹកញ៉ាប់"ជុងគុកចាប់ផ្តើមមានអារម្មណ៍ថាត្រូវលោកគីមចាប់សួរចម្លើយមិចមិនដឹងទេនិយាយគ្នារឿងនគរសុខៗក៏ចូលមកដល់រឿងថេយ៍ទៅវិញមិនមែនត្រូវគាត់តាមទាល់លួចទាក់ទងកូនទេដឹង

"អរទូលបង្គំក៏បានឮមកខ្លះៗដែរថាទ្រង់មានអ្វីពិសេសជាមួយថេយ៍តើពិតដែរទេ?"ដល់ហើយលោកគីមចាក់សួរពីថេយ៍រហូតដល់ជុងគុកពេលនេះដឹងតែខ្ចប់របស់លោកមេទ័ពហើយ

꧁༺អ្នកប្រុសច្បង࿐Donde viven las historias. Descúbrelo ahora