Ep2:មិននឹកខ្ញុំទេឬHyung?

231 27 7
                                    

ព្រឹកថ្ងៃថ្មីឈានចូលមកដល់គឺជាពេលវេលាដែលមនុស្សម្នារាល់គ្នារៀបចំខ្លួនដើម្បីបំពេញកាតព្វកិច្ចរៀងៗខ្លួនអ្នកខ្លះកំពុងតែទៅសាលារៀនឯអ្នកខ្លះទៀតកំពុងតែទៅធ្វើការងារ។បើយើងក្រលេកមកមើលគ្រួសារត្រកូលផាកវិញបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួចហើយពួកគេក៏កំពុងរៀបចំទៅធ្វើបំពេញការងាររបស់ខ្លួនដូចគ្នា។

«បងជេយ៍~ថ្ងៃនេះខ្ញុំសុំជិះឡានទៅជាមួយបងដែរ»ស៊ុនជី

«អត់!ឡានមានបើកខ្លួនឯងបើខ្ជិលឱ្យអ្នកបើកឡានជូនទៅ»ជេយ៍ តបទៅប្អូនស្រីវិញទាំងមុខងាប់គ្មានសេរីសួស្ដីបន្តិចសោះ

«ហូយ៎!!!អីក៏ចិត្តអាក្រក់ម្ល៉េះបងប្អូនឯងសោះបើត្រង់ពួកស្រីៗអស់នោះវិញសិតតែក្រតងឡើងឡាន ឆឹស!»ស៊ុនជី និយាយនេះគឺជាការពិតលោកប្រុសជេយ៍យើងនេះបណ្ដើរស្រីគ្មានលួសមួយថ្ងៃហើយមិនមុខដដែលទេ ដូរមុខរាល់ថ្ងៃមើលតែដូរខោអាវទៅហើយ។

«ឆាប់បិទមាត់របស់ឯងភ្លាម អាស៊ុន!!»ជេយ៍ ចង្អុរមុខស្ដីឱ្យប្អូន និយាយៗអញ្ចឹងបើប៉ានាយឮខ្ទប់ជញ្ជាំងមិនខានទេ

«បងឯងចាំមើលទៅ-អ្ហេ៎!ហ៊ុននីទៅណានឹង?មិនទៅក្រុមហ៊ុនជាមួយពួកបងទេហ៎»ស៊ុនជី និយាយជាមួយជេយ៍សុខៗក៏ប្រទះផ្នែកនឹងប្អូនពៅដែលកំពុងរៀបចំចេញទៅខាងក្រៅ

«អត់ទេបង ចាំថ្ងៃក្រោយទៅថ្ងៃនេះខ្ញុំមានណាត់ជាមួយមិត្ត»ស៊ុងហ៊ុន

«ទៅជាមួយមិត្តម្នាក់ណា?ឱ្យអ្នកបើកឡានជូនទៅ»ជេយ៍

«ខ្ញុំអាចបើកទៅខ្លួនឯងបានបងមិនបាច់បារម្ភ ខ្ញុំមិនទៅបើកឡានដឹកស្រីឡើងសណ្ឋាគារដូចបងទេ»ស៊ុងហ៊ុន ដាក់មួយម៉ាត់ក៏ត្រូវជេយ៍សម្លក់ឡើងចង់ជ្រុះគ្រាប់ភ្នែក

«បានសម្ដីណាស់ណ៎ទាំងពីរនាក់បងប្អូននឹង!!ចាំមើលទៅយើងនឹងប្រាប់ប៉ាម៉ាក់ឱ្យចាប់ឯងទាំងពីរក្បាលនឹងការប្ដីឱ្យអស់!!»ជេយ៍

«រកចាប់ពួកខ្ញុំការប្ដីនេះគិតតែបងខ្លួនឯងទៅនៅតែថ្ងៃដេញវេលារៀបការតើហី?»ស៊ុនជី មិនឱ្យចាញ់ក៏តបទៅវិញ

«បិទមាត់!ទៅធ្វើការ!»ជេយ៍ និយាយតែប៉ុណ្ណឹងក៏អូសដៃស៊ុនជីឡើងទីណាត់ទីណែងរកតែគ្នាត្រៀមខ្លួនមិនទាន់ បើនិយាយពីមុខវិញមើលតែម៉ែចែកទ្រព្យមិនស្មើរអញ្ចឹង។

'Cause you are the reason'Where stories live. Discover now