Part 2

95 0 0
                                    


ពេញមួយថ្ងៃហើយដែលជីមីននៅក្នុងបន្ទប់មួយនេះគេមិនបានញ៉ាំអីសោះឃ្លានជិតស្លាប់ហើយឯជើងវិញជាប់ច្រវាក់ទៀត ចង់ទៅយកទឹកមកផឹកក៏យកមិនដល់ទៀត នេះគេត្រូវស្លាប់នៅទីនេះមែនទេ

<<ឃ្លានណាស់ នេះគេចង់បង្អត់បាយឲ្យស្លាប់មែនទេ បើចង់សម្លាប់ខ្ញុំណាស់ក៏គួរតែឲ្យបាយទឹកសិនដែរ ហុឺ>>

តាមធម្មតាជីមីនជាមនុស្សចូលចិត្តញ៉ាំណាស់ពេលមកអត់បាយទឹកចឹងវេទនាណាស់
អត់អីក៏អត់ទៅកុំឲ្យតែអត់អីញ៉ាំគេមិនអាចទ្រាំបានយូរទេ

*ក្រាក!*

សម្លេងបើកទ្វារក៏បន្លឺឡើងធ្វើអ្នកដែលរអ៊ូរមិញនោះក៏ងាកទៅមើល ឃើញថាជាមនុស្សស្រីចំណាស់ម្នាក់

<<ខ្ញុំជាមេការនៅក្នុងផ្ទះនេះ ខ្ញុំយកសម្លៀកបំពាក់មកឲ្យឯង>>

គាត់និយាយទាំងញញឹមឯជីមីនវិញក៏ញញឹមដាក់គាត់ដូចគ្នា ពេលគាត់ដើរមកជិតជីមីនគាត់ពិតជាភ្ញាក់ផ្អើលណាស់ពេលឃើញថាជើងរបស់ជីមីនជាប់ច្រវាក់បែបនេះ

<<នេះចៅហ្វាយដាក់ច្រវាក់ឯងទៀត? ហើយមុខឯងត្រូវនិងអីនិងកុំប្រាប់ណាថាជា...>>

គាត់ចាប់មុខរបស់ជីមីនមកពិនិត្យមើលឯជីមីនវិញក៏ងក់ក្បាលឆ្លើយតបទៅកាន់គាត់ អ្នកស្រីមេការក៏ដើរចេញពីបន្ទប់ទៅរបស់សោនិងថ្នាំមកលាប ឲ្យជីមីន ពេលគាត់លាបថ្នាំហើយគាត់ក៏ចាក់ច្រវាក់នោះចេញឯជើង របស់ជីមីនវិញឡើងក្រហមហើយឈឺទៀតផង គាត់ក៏លាបថ្នាំឲ្យទៀត ជីមីនវិញនៅស្ងៀមស្ងាត់ឲ្យអ្នកស្រីមេការលាបឲ្យពេលបែបនេះជីមីនពិតជានឹកដល់ម៉ាក់របស់គេណាស់

<<រួចហើយ ឯងឃ្លានទេ?>>

គាត់រៀបចំរបស់បណ្ដើរសួរទៅកាន់ជីមីនបណ្ដើរ

<<បាទ៎ ឃ្លានណាស់>>

<<បើចឹងទៅងូតទឹកទៅ ចាំខ្ញុំទៅយកអាហារមកឲ្យ>>

<<មិនបាច់ទេចាំខ្ញុំទៅញ៉ាំនៅផ្ទះបាយ>>

ជីមីននិយាយដោយក្រែងចិត្តគាត់ចិត្តល្អណាស់មិនដូចយ៉ុងហ្គីទេ

<<ជើងឯងឈឺឡើងហើមហើយ ដើរមិនបានយូរទេ>>

គាត់និយាយហើយក៏ចេញទៅបាត់រកតែជីមីននិយាយមិនទាន់ បន្ទាប់មកជីមីនក៏ងើបឈរដោយជើងឈឺដើរសំដៅទៅបន្ទប់ទឹកទាំងរំបាក

ទាសករស្នេហ៍ម៉ាហ្វៀ🔞Where stories live. Discover now