Ep25 (ប្រវត្តិស្នេហ៍..)

602 41 0
                                    

Note: epនេះអាចនឹងមានអក្សរខុសច្រើនសូមអ្នកទាំងអស់គ្នាអធ្យាស្រ័យផងដោយសារតែ admin មិនបានពិនិត្យឡើងវិញទេ>,<
_____________________________________


ពេលយប់ក៏ឈានចូលមកដល់ បុគ្គលិកគ្រប់គ្នាបាន
មកជួបជុំគ្នានៅហាងប្រចាំរបស់ពួកគេមួយកន្លែងដែលក្នុងនោះក៏មាន Pond និង Phuwin ផង
ដែរប៉ុន្តែបែជាបាត់វត្តមានរបស់ Eella ទៅវិញ ។

« មែនហើយ!! ដូចជាបាត់ប្រធានក្រុម!! » បុរសម្នាក់ ក្នុងចំណោមពួកគេនិយាយឡើងសំដៅលើ Eella

« គាត់ប្រាប់ថាមិនស្រួលខ្លួនមិនបាននៅចូលរួមនោះ
ទេ » នារីម្នាក់ដែលធ្វើការផ្នែកជាមួយនាងរ៉ាយរ៉ាប់ប្រាប់ពួកគេ រាងតូចពេលឮបែបនេះក៏លួចញញឹមតែម្នាក់ឯងលេងដល់ថ្នាក់នេះហើយនាងមិចនឹងហ៊ានមកទៅ?

« ថ្ងៃនេះអ្នកទាំងអស់គ្នាអាចសប្បាយតាមចិត្តមួយ អស់ដៃ ទុកថាជាការអរគុណដែលអ្នកទាំងអស់គ្នា ប្រឹងប្រែងដើម្បីក្រុមហ៊ុនកន្លងមកខ្ញុំជាអ្នករ៉ាប់រងថ្លៃ ចំណាយទាំងអស់នៅយប់នេះ!! » Pond ពោល ឡើងសម្តីរបស់នាយធ្វើអោយបុគ្គលិកទាំងអស់ហ៊ោឡើងស្រុះគ្នាដែលបានញុាំដោយមិនអស់លុយ

« ជាការអបអរក្រុមហ៊ុនរបស់យើងដែលឈរជើងនៅ លំដាប់លេខមួយ ខ្ញុំសូមជូនលោកអគ្គនាយកមួយកែវ » បុគ្គលិកប្រុសម្នាក់ក្រោកឈរឡើងសុំជល់កែវជាមួយរាងក្រាស់ Pond លើកកែវជល់ជាមួយនាយ មុននឹងលើកអកក្អឹកៗដាច់ប៉ាត់ ចំណែកអ្នកឯទៀតក៏ លើកដាច់ដូចគ្នា អាចថាពួកគេសុទ្ធតែពូកែផឹកដូចៗគ្នា សមហើយដែលធ្វើការក្នុងក្រុមហ៊ុនផលិតស្រាបែបនេះ។

« អ្នកប្រុសតូចហេតុអីមិនញុាំហ្នឹងគេ? » នារីម្នាក់បន្លឺ ឡើងកាលបើកឃើញរាងល្អិតមិនហ៊ានលើកស្រារបស់ខ្លួនផឹក

« ខ្ញុំ..ខ្ញុំមិនចេះញាំ ស្រាទេ!! »

« អីយ៉ា! ញុាំយូរៗគង់តែចេះហើយ!! ឆាប់ញុាំទៅ អ្នកប្រុសតូចទុកថាដើម្បីពួកយើង! »

« មែនហើយៗ!! » គ្រប់គ្នាស្រែកព្រមគ្នា Phuwin អេះអុញសម្លឹងមុខប្តីហាក់ចង់សុំការអនុញ្ញាត
Pond ឃើញបែបនេះហើយក៏ងក់ក្បាលយល់ព្រម

«...........» រាងល្អិតកាន់កែវស្រាមុននឹងបិទភ្នែកលើកវាយកមកផឹក ប៉ុន្តែបែជាបើកភ្នែកភ្ញាក់ផ្អើលព្រោះ រសជាតិវាមិនពិបាកលេបនោះទេជូរអែមៗដោយសារតែ វាជាស្រាក្រហមរសជាតិទំពាំងបាយជូរ

 ជំពប់ស្នេហ៍ភរិយាស្របច្បាប់ ( End )Donde viven las historias. Descúbrelo ahora