Episode 12: ភរិយារបស់ខ្ញុំ!!!

1K 79 1
                                    

     យ៉ុនហ្គី សឹងតែបោកក្បាលឱ្យស្លាប់ មីន ជីមីន ក្មេងស្លូតបូតរបស់នាយ ក្លាយជាមនុស្សឆ្នាស់តាំងពីពេលណាមក?

« ពូហ៊ានតម្លើងសំឡេងឱ្យអូនព្រោះស្រីមុខវៀចម្នាក់នេះឬ? » ជីមីន រលីងរលោងពេបមាត់រកយំព្រោះនាយមិនដែលបែបនេះទេគ្រប់ពេល យ៉ុនហ្គី តែងតែថ្នាក់ថ្នមគេទាំងកាយទាំងចិត្ត ។

« បងមិនបានតម្លើងសំឡេង...ជីមីន! មីននី! » យ៉ុនហ្គី ព្យាយាមបកស្រាយប៉ុន្តែ ជីមីន មិនស្ដាប់ហើយក៏ដើរចេញទៅបាត់ដោយមិនងាកក្រោយសូម្បីតែបន្តិច ។ គេដើរទៅតាមផ្លូវដែល យ៉ុនហ្គី ពរគេមកមុននេះសំដៅទៅផ្ទះធំនោះវិញ ។

« ហ្ហឹកៗ ពូមិនមកលួងអូន... » ជីមីន ដើរបណ្ដើរយំបណ្ដើរយ៉ាងគួរឱ្យអាណិត ។ គេដើររហូតមកដល់ផ្ទះវិញ ប៉ុន្តែនៅផ្ទះគឺស្ងាត់ជ្រងំគ្មានមនុស្សសូម្បីតែម្នាក់ព្រោះតែពួកគេទៅចម្ការអស់ទៅហើយ ។ ដោយមិនដឹងថាត្រូវទៅណាទើប ជីមីន ដើរទៅជ្រុងម្ខាងទៀតនៃផ្ទះក៏ឃើញមាន កន្លែងអង្គុយលេងទើបគេចូលទៅអង្គុយទាំងទឹកភ្នែកហូររហាម ។

« ខ្ញុំខ្លាចណាស់ ហ្ហឹកៗ ខ្លាចថាពូនឹងបោះបង់ខ្ញុំនិងកូនចោល បើបែបនោះមែនខ្ញុំរស់នៅយ៉ាងម៉េច? ហ្ហឹកៗ ...សឺតៗ អាសំបោរឆ្កួត ហា៎ៗ » ជីមីន យំកាន់ខ្លាំងព្រោះមុននេះយកដៃអាវជូតសំបោរហើយវាប្រឡាក់ដៃអាវរបស់គេ ។

« ហ៊ឹសៗ! ក្មេងល្ងឺ! » សំឡេងសើចបន្លឺឡើងក្រោយខ្នងរបស់ ជីមីន ធ្វើឱ្យគេងាកមកទាំងទឹកភ្នែករហាម ។

« ពូមើលនេះ! មើលវាប្រឡាក់អាវអូន ហ្ហឹកៗ » ជីមីន លើកដៃអាវដែលប្រឡាក់សំបោរនោះបង្ហាញ យ៉ុនហ្គី ទាំងទឹកភ្នែកដាបជោគថ្ពាល់ ។

« មោះ ទៅប្ដូរអាវថ្មី! » យ៉ុនហ្គី អស់សំណើចបន្តិចអាណិតបន្តិច ទើបចាប់ដៃឱ្យគេក្រោកឈរឡើងហើយនាំទៅក្នុងផ្ទះដើម្បីប្ដូរអាវថ្មី ។

« ហ្ហឹកៗ » ជីមីន ក្រោកទាំងយំសស្រាក់ដើរត្រុកៗ តាម យ៉ុនហ្គី ចូលទៅខាងក្នុងផ្ទះ ។

     ចូលមកដល់ក្នុងបន្ទប់ធំជាងគេក្នុងផ្ទះ វាជាបន្ទប់របស់ យ៉ុនហ្គី ដែលនាយសម្រាករាល់ពេលដែលមកទីនេះ ។ នៅទីនេះមានសម្លៀកបំពាក់របស់ យ៉ុនហ្គី និង ជីមីន ជាច្រើនសម្រាប់ព្រោះ វីន បានរៀបចំរួចជាស្រេចហើយ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី |រដូវកាលទី១(Complete✅)Where stories live. Discover now