00

222 19 3
                                    


                        << ទំនាក់ទំនងបងប្អូន♡ >>

" ស៊ុងហ៊ុន!! "

"អ្ហាយ៎ៗៗ...ស៊ុងហ៊ុន oppa! "

" ស៊ុងហ៊ុន oppa សង្ហាណាស់!! "

សម្លេងស្រែកហ៊ោកញ្ជ្រៀវរបស់ក្រុមសិស្សស្រីជាច្រើន បន្ដឮឡើងឥតឈប់ឈរនៅក្នុងតំបន់ទីលានបាល់បោះ.។ នេះក៏ព្រោះតែវត្តមានប្រុសសង្ហាប្រចាំសាលា កំពុងបង្ហាញពីជំនាញលេងបាល់យ៉ាងស្ទាត់ជំនាញនៅកណ្ដាលទីលាន ក៏ដូចជាកំពុងតែបង្អួតនូវរូបរាងដ៏ល្អឥតខ្ចោះប្រៀបដូចទេវបុត្ររបស់ខ្លួន ដល់អ្នកដែលកំពុងទស្សនានៅទីនោះ.។

ទីង! (ការប្រកួតបានបញ្ចប់)

បន្ទាប់ពីឮសម្លេងកញ្ចែរបញ្ចប់ការប្រកួន កីឡាករទាំងអស់ក៏នាំគ្នាបញ្ឈប់សកម្មភាពលេង បន្ទាប់មកក៏ចាប់ផ្ដើមចាប់ដៃនិងឱបគ្នាទៅវិញទៅមក ទុកជាការគោរពចំពោះដៃគូប្រកួត ម្យ៉ាងពួកគេសុទ្ធតែជាមិត្តអ្នករៀនក្នុងសាលាតែមួយ ចាញ់ឬឈ្នះទុកជាបទពិសោធន៍និងការកំសាន្តរបស់ខ្លួន.។ ហើយលទ្ធផលលើកនេះក៏គ្មានអ្វីផ្លាស់ប្តូរពីការប្រកួតមុនៗដែរ ជ័យជំនះតែងតែធ្លាក់ទៅលើក្រុម ស៊ុងហ៊ុន ដែលមានរហ័សនាមប្រុសស្អាតប្រចាំសាលានេះឯង សំខាន់សិស្សស្រីស្ទើរទាំងមួយសាលានេះសុទ្ធតែជាហ្វេនផ្កាប់មុខរបស់គេ.។

" ស៊ុងហ៊ុនៗ...ស៊ុងហ៊ុន oppa!! "

ក្រោយស្វាគមន៍គ្នាជាមួយដៃគូប្រកួតនិងមិត្តក្នុងក្រុមរួចហើយ រាងក្រាស់សង្ហាក្របដណ្ដប់ដោយញើសសើមអាវកីឡាដៃវៀលបង្ហាញសាច់ដុំដៃ បម្រុងនិងដើរទៅកន្លែងអង្គុយដើម្បីសម្រាកនិងរកទឹកផឹក.។ តែថាបំណងទាំងប៉ុន្មានត្រូវផ្អាកភ្លាមៗព្រោះតែវត្តមានហ្វេនស្រីជាច្រើនរបស់គេ នាំគ្នារត់មកស្ទាក់មុខមិនឲ្យដើរបាន ខ្លះសុំថត ខ្លះឱបដៃ ខ្លះជួយជូតញើស ខ្លះផ្ដល់ទឹកផ្សេងៗ នាំគ្នារោមដូចស៊ុងហ៊ុនជាចំណីទៅហើយ.។

" អភ័យទោស! តើអាចផ្ដល់ពេលវេលាឲ្យខ្ញុំដកដង្ហើមខ្លះបានទេ!? "

ស៊ុងហ៊ុន ស្រែកដោយសម្លេងធុញថប់យ៉ាងត្រជាក់រហូតដល់ទីលានទាំងមូលត្រូវស្ងាត់ភ្លាមៗ.។ ការពិតវាមិនមែនជាលើកទីមួយទេដែលពួកគេបានឮសម្លេងស្រែករបស់ប្រុសសង្ហានេះ តែសម្លេងនោះនៅតែអាចបំភិតបំភ័យពួកគេឲ្យព្រឺក្បាលជានិច្ច តែបើសួរថាឮការស្រែកឲនេះហើយធ្វើឲ្យពួកគេលែងហ៊ានរញ៉េរញ៉ែលើកក្រោយទៀតឬអត់? ចម្លើយច្បាស់ណាស់គឺ អត់! .។

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Apr 30 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

ទណ្ឌកម្មបេះដូង  { Heejay/Heehoon🔞 }Où les histoires vivent. Découvrez maintenant