EP1

879 50 3
                                    


ថ្ងៃបើកបវេសនកាលនៃថ្នាំសិក្សារថ្មី

រ៉ឺងៗ

សម្លេងនាឡិកាបានរោទ៍ឡើង ដែលជម្រុញឲ្យសិស្សវិទ្យាល័យម្នាក់មានងើបស្ទុះស្ទា ស្រវ៉េស្រវ៉ា ទៅរកចាប់នាឡិការនោះមកបិទសម្លេងរោទ៍នោះភ្លាមៗ ។ ហើយ ក៏ប្រញ៉ាប់ប្រញ៉ាល់ស្លៀកពាក់ឯកសណ្ឋានសិស្សសាលារបស់គេយ៉ាងរៀបរយ មុននឹងធ្វើដំណើរទៅចំណតឡានក្រុង ព្រោះនេះជាវិធីតែមួយគត់ដើម្បីឲ្យគេអាចទៅដល់សាលារបស់គេបាន ។

« ហេ៎!! វីននី ពួកយើងនៅទីនេះវ៉ើយ » គ្រាន់តែសិស្សប្រុសអម្បាញ់មិញបានចុះពីលើឡានក្រុងនៅចំពោះមុខសាលាភ្លាមក៏មានសិស្សប្រុសស្រីបីនាក់បានលើកដៃនឹងស្រែកហៅរាក់ទាក់គេពីចម្ងាយ ជាហេតុនាំឲ្យយើងស្គាល់ឈ្មោះរបស់សិស្សប្រុសម្នាក់នោះថា « វីននី »

វីននី មានអាយុ17ឆ្នាំ ជាសិស្ស ថ្នាក់ទី 11 ម្នាក់នៃវិទ្យាល័យ កំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។ គេមានមិត្តស្និទ្ធស្នាលនឹងគ្នាតាំងពីតូចៗមកចំនួនបីនាក់គឺ អេ , ជីអូ , និង ខានី ។ សព្វថ្ងៃវីននីរស់នៅតែម្នាក់ឯងនោះទេ ព្រោះឳពុកម្ដាយរបស់គេបានទៅរស់នៅប្រទេសអាមេរិកតាំងពីគេរៀនថ្នាក់ទី 9 មកម្ល៉េះ ។

« ប្រញ៉ាប់បន្ទិចមកវីននី ជិតដល់ម៉ោងហើយណា » ខណៈពេលដែលវីននីបានដើរមករកពួកគេទាំងបីដូចជាមិនសូវស្វាហាប់ប៉ុន្មាននោះខានីក៏បានចាបើទាញដៃរបស់វីននីរត់ទៅកាន់ទីធ្លាមុខសាលាយ៉ាងលឿនព្រោះតែពេលនេះ ព្រឹត្តិការណ៍ក្នុងការជ្រើសរើសប្រធានសាលាក៏ត្រូវបាន ប្រព្រឹត្តិឡើង នៅក្នុងនោះក៏មានឈ្មោះវីននីម្នាក់ផងដែរដែលត្រូវឈរឈ្មោះធ្វើជាប្រធានសាលាទាំងមូល

លុះកម្មវិធីបានចប់សព្វគ្រប់អ្នកដែលជាប់នោះគឺជាវីននីនោះហើយ គេក៏សប្បាយចិត្តមិនតិចណាស់ដែរទេ ។

ត្រឡប់មកដល់ផ្ទះរបស់គេវិ

« អ្ហើយ!! ហត់ខ្លាំងណាស់ថ្ងៃនេះ » វីននីបានទម្លាក់ខ្លួនចុះនៅលើគ្រែគេងរបស់ខ្លួនយ៉ាងពេញទំហឹង

រ៉ឺងៗៗ

« ហេឡូ!! ម៉ាក់ នឹកម៉ាក់ដល់ហើយ ពេលណាទើបម៉ាក់ត្រឡប់មកវិញទៅ វីនពិតជាចង់គេងអោបម៉ាក់ខ្លាំងណាស ហិហិ » វីននីធ្វើសម្លេង មញ៉ិកមញ៉ក់ ដាក់ម៉ាក់របស់គេបន្ទាប់ពីបានឮសម្លេងទូរស័ព្ទរោទ៍ដែលម៉ាក់របស់គេបានCallមកហើយ

សុបិន្តស្នេហ៍ព្រះអង្គម្ចាស់ ⭐❤️Where stories live. Discover now