ភាគទី1:ត្រឡប់ទៅស្រុកកំណើតវិញ

1K 27 0
                                    

#បាត់ដំបងប្រទេសកម្ពុជាឆ្នាំ2009

<លោកប៉ា....>ក្មេងប្រុសតូច2នាក់បានស្រែកហៅអ្នកដែលជាឪពុកដែលកំពុងតែកាន់កាសែតអាននៅលើតុធ្វើការបស់គាត់។ក្មេងប្រុសដែលមានអាយុ12ឆ្នាំមានឈ្មោះថា Pert Thanaphitank[ភើត ថាណាផីថ:]ជាកូនច្បងឯក្មេងតូចអាយុ8ឆ្នាំមុខមូលភ្នែកភ្លឺចែងចាំងជាកូនពៅមានឈ្មោះថា Chimon Thanaphitank[ឈីមូន ថាណាភីថ:]។

<Awwកូនសម្លាញ់ទាំងពីរនេះមករកប៉ាធ្វើអ្វីទាំងព្រឹកនេះហាស>លោកឧត្តមសេនីយ៍សួរទៅកូនសំណព្វចិត្តសំណព្វបេះដូងរបស់គាត់ដោយស្នាមញញឹមបង្កប់នូវក្ដីអាណិតស្រឡាញ់។លោកឧត្តមសេនីយ៍ជាមន្រ្តីរាជការចាស់មួយរូបជាជនជាតិថៃបានភៀសខ្លួនមកនៅប្រទេកម្ពុជាពីការតាមសម្លាប់របស់ជនមិនស្គាល់មុខ។គាត់ជាមនុស្សចូលចិត្តយកអាសារអ្នកដទៃមានសន្ដានចិត្តល្អ អ្នកណាៗក៏គោរពស្រឡាញ់គាត់ដែរ

<ប៉ាអ៊ំសែងប្រាប់ថាប៉ានិងទៅផ្ទះនៅប្រទេសថៃវិញពិតមេនដែរទេប៉ា>ភើតសួរទៅកាន់ប៉ារបស់ខ្លួនដោយទឹកមុខភ័យអរៗព្រោះគេគិតចង់ទៅផ្ទះនៅប្រទេសថៃនោះយូរមកហើយ
<ពិតមេនហើយកូនប៉ានិងទៅប្រទេសថៃវិញនៅសប្តាហ៍ក្រោយនេះតែកូនភើតកូនទៅចាំប៉ានៅទីនោះសិនណាទើបប៉ានិងChiទៅតាមក្រោយ>
<អៅប៉ាហេតុអ្វីមិននាំបងភើតទៅជាមួយយើងដែរទៅ?>Chimon
<គឺប៉ានៅដោះស្រាយរឿងការងារមិនទាន់រួចបើពួកកូនទៅមុនប៉ាអស់ប៉ាមិននឹកកូនស្លាប់ហើយទេហី>
<ចឹងប៉ាអោយកូនទៅមុនបានន័យថាប៉ាមិននឹកកូនទេមេនទេ?>ភើតសួរទៅលោកឧត្តមសេនីយ៍ទាំងទឹកមុខអាក់អន់ស្រពោនចិត្ត
<ពុទ្ធោភើតកូនមិនមេនបែបនិងទេគឺមកពីឯងធំគ្រាន់បើហើយ កូនមិនមេនទៅតែម្នាក់ឯងឯណាមីងlaninនិងnattachaiក៏ទៅព្រមជាមួយកូនដែរតើ>
<តែកូនចង់ទៅជាមួយប៉ាច្រើនជាង>
<ភើតស្ដាប់ប៉ាណាកូនធំហើយមិនចាំបាច់ត្រូវការអោយប៉ាតាមការពាររហូតនោះទេ ធ្វើជាកូនប្រុសត្រូវតែរឹងមាំ ក្លាហានទើបអាចការពារមនុស្សដែលនៅជុំវិញខ្លួនបាន ឬកូនមិនចង់ការពារត្រកូលThanaphitank និងមនុស្សក្នុងត្រកូលទេឬ>

<កូនពិតជាចង់ការពារណាស់កូនស្រឡាញ់ប៉ាស្រឡាញ់chichiកូននិងការពារគ្រប់គ្នាក្នុងត្រកូលនេះអោយបានល្អបំផុត>
<ស្រឡាញ់តែប៉ានិងប្អូនចុះមីងនោះមិនស្រឡាញ់ទេហ៍?>មីងlaninបានដើរចូលព្រមជាមួយនិងសំណួរដែលបានសួរទៅកាន់ភើត
<ម៉ាក់តូច...>ក្មេងទាំងពីរបានរត់មកអោបម៉ាក់តូចរបស់ខ្លួនពួកគេហៅម៉ាក់តូចបែបនេះក៏ព្រោះតែតាំងពីដឹងក្ដីមកមានតែមីងឡានីននេះហើយដែលចិញ្ចឹមបីបាច់ពួកគេព្រោះអ្នកស្រីភិគុណបានស្លាប់ចោលពួកគេតាំងពីតូចមកម្លេះ

★ស្នាមស្នេហ៍វីយូឡុង★[ចប់]जहाँ कहानियाँ रहती हैं। अभी खोजें