ភាគទី3:អ្នកស្នងដំណែងបណ្ដោះអាសន្ន

251 16 0
                                    

Enjoy reading every one☺️🤍
_________________________________________

យើងក្រឡេកមកមើលអ្នកនៅបាំងកកឯនេះវិញបន្ទាប់ពីទទួលដំណឹងពីអ៊ំសែងថាលោកឧត្តមសេនីយ៍ត្រូវបានសម្លាប់ចំណែកឯឈីមូនមិនដឹងថាស្លាប់ឬរស់នោះធ្វើអោយអ្នកក្នុងផ្ទះជ្រួលច្របល់ជាខ្លាំងអ្នកដែលគួរអោយអាណិតជាងគេគឺក្មេងតូចភើតរបស់យើង÷

<ភើតស្ដាប់ពូណាពេលនេះត្រកូលរបស់យើងគ្មានអ្នកកាន់អំណាចនោះទេចឹងឯងត្រូវតែស្នងដំណែងនេះជំនួសបងឧត្តមសេនីយ៍> ភើតមិនឆ្លើយបានត្រឹមតែអង្គុយដូចរូបចម្លាក់ប៉ុណ្ណោះ

<ស្អែកពូនិងអោយមេធាវីមកធ្វើវិន័យកម្មអោយឯងជាអ្នកស្នងដំណែងត្រៀមខ្លួនទៅណាក្មួយសម្លាញ់ពូ>

<នេះលោកប៉ាទើបតែស្លាប់ពូនៅមានចិត្តគិតរឿងអំណាចទៀតមេនទេ> ដោយអស់ការអត់ទ្រាំភើតក៏ស្រែកទៅពូឆៃ

<ឯងគ្មានសិទ្ធប្រកែកទេភើត ពេលនេះជីវិតរបស់ឯងគឺយើងជាអ្នកគ្រប់គ្រងបន្ទាប់ពីធ្វើវិន័យកម្មរួចយើងនិងបញ្ជូនឯងទៅរៀននៅអាមេរិក>
<ខ្ញុំមិនទៅណាទាំងអស់ខ្ញុំនៅរងចាំអូនឈីត្រឡប់មកវិញ>
<មនុស្សដែលស្លាប់ហើយវាអាចរស់វិញបានដែរហី?>
<ពូដឹងមកពីណាថាអូនឈីស្លាប់>
<បើវានៅរស់វាមកឈរនៅទីនេះហើយឈប់ប្រកែកជាមួយយើងទៅយើងធ្វើនេះគ្រាន់តែចង់អោយឯងល្អប៉ុណ្ណោះ ឯងត្រូវចាំនៅក្នុងខួរឯងផងថា Pert Thanaphitankគឺនៅលើគេជានិច្ច>គាត់និយាយរួចក៏រុញភើតអោយដួលទៅលើសាឡុងរួចក៏ដើរចេញបាត់ទៅ

#ស្អែកថ្ងៃថ្មី

<ក្នុងនាមខ្ញុំជាមេធាវីខ្ញុំអាចធ្វើបានដោយតែងតាំងPert Thanaphitankជាអ្នកស្នងដំណែងប៉ុណ្ណោះអាសន្តតែប៉ុណ្ណុះព្រោះវិន័យកម្មមិនអាចបើកពេលនេះបានឡើយ>មេធាវី
<ហេតុអ្វីបើកពេលនេះមិនបាន?>nattachai
<ព្រោះលោកឧត្តមសេនីយ៍បានដាក់ក្នុងវិន័យកម្មមកបែបនេះរហូតដល់ឆ្នាំ2024ទើបវិន័យកម្មនេះអាចបើកបាន>
<តែភើតជាកូនច្បងចឹងភើតត្រូវតែស្នងដំណែងហើយមិនចាំបាច់ដល់ថ្ងៃបើកវិន័យកម្មទេ>
<ខ្ញុំមិនអាចធ្វើបែបនិងបានទេលោកសូមលោកយល់ផងយ៉ាងណា ពួកខ្ញុំអស់កិច្ចការហើយសូមជំរាបលា>
<បាទជំរាបលា>

★ស្នាមស្នេហ៍វីយូឡុង★[ចប់]Where stories live. Discover now