My baby(1)😘❤️‍🩹

401 9 3
                                    

ផ្សារទំនើប...

ក្មេងប្រុស៣-៤នាក់កំពុងតែនាំគ្នាដើរលេង ហើយក៏ទៅញាំការ៉េម រួចចូលកន្លែងលេងហ្គេម យ៉ាងសប្បាយរីករាយគ្មានខ្វល់ខ្វាយពីអ្វីទាំងអស់។

ទឺង!
សម្លេងសារក្នុងទូរស័ព្ទរបស់ក្មេងប្រុសទាំង៤លោតទឺងៗជាប់ៗគ្នា!
" ចាន់! មើលទូរស័ព្ទឯងមើល " អុីសាន់
" យើងជាប់ដៃ! វើយ " ចាន់
" យូហាន ជួយផងៗ វាតាមទាន់លូវហើយ " នៅក្នុងហ្គេមគេលេង
" ថាអ៊ុល! មើលទូរស័ព្ទវាញ័រសម្បើមដល់ករហើយឯង! " យូហាន
" សុាំដល់ករ លីបម៉ោងរៀនមកដើរលេងម្តងៗវេទនាម៉េះលោកអើយ! " ថាអ៊ុលក្មេងប្រុសក្នុងចំណោមទាំង៤នាក់ រអ៊ូរទាំ មនុស្សកំពុងតែញៀនលេងហ្គេមតែសារក្នុងទូរសព្ទលោតទឺងៗ ហើយគ្នីគ្នាគេ៣នាក់ទៀតម្នាក់ៗគិតតែសម្រុកបាញ់ហ្គេមគ្មានខ្វល់អីទាំងអស់។

ក្នុងសារទូរសព្ទស៊ាវចាន់...

[ ស៊ាវចាន់! ពូមករកឯងនៅសាលា ទើបដឹងថាឯងនាំមិត្តគេចសាលា ]

[ បើមិនទៅផ្ទះមុនម៉ោង៤ល្ងាច មុនពូមកពីធ្វើការ ពូច្របាច់ករហើយយកឯងបោះចោល មុនអោយឯងទៅប៉ាម៉ាក់មិនខាន ]

[ ថ្លើមឯងធំណាស់ហើយបិទលេខទូរសព្ទពូ ខលមិនចូលសោះ ]

[ ម៉ោង៦ល្ងាចហើយ!!;! ]

" អុស៎! វី វរហើយ ស៊ាវចាន់!!! " ថាអ៊ុលយកទូរសព្ទមិត្តមកមើលហើយស្រែកចាចទើបយកដៃខ្ទប់មាត់ខ្លួនឯងរួចឲអ្នកជាមិត្តមើល

" ព្រះ!!! ងាប់គ្មានស្អីកប់ទេ " ចាន់ឃើញសារភ្លាមគេក្នុងចិត្តគិតតែពុទ្ធោៗៗៗៗ

" ពួកឯង យើងឈប់លេងហើយវើយ ម៉ោង៦:១០នាទីបាត់ "

" វាស្អីពីរនាក់ឯងហ៌ាស ថាអ៊ុលនឹង ចាន់ " ទាំងពីរយូហាននិងអុីសាន់នាំគ្នាបញ្ឈប់ការលេងហ្គេមសិនងាកមកចាប់អារម្មណ៍ចាន់និងថាអ៊ុលធ្វើមុខស្លន់ៗដូចមាន់រកពង

" អុីសាន់ យូហានយប់នេះយើងសុំទៅដេកដែរណា" ស៊ាវចាន់ធ្វើភ្នែកព្រិចមិចៗម៉ក់ សម្តែងយ៉ាងគួរឲអាណិត

" មានរឿងអីចាន់? មិចក៏ញ័រខ្លួនម្ល៉េះ? " យូហាន ចាប់អារម្មណ៍កាយវិការមិត្ត ទាំងដែរមុននេះសប្បាយរីករាយ ចង់ប៉ាកាច់ លូវមុខដូចឈឺក៏ជុះមិនចេញ-,-

My Baby✨(ចប់)Where stories live. Discover now