My baby (2)😘🔥

274 9 0
                                    

ព្រឹកថ្មី...

ឈានដល់ថ្ងៃថ្មី ពេលព្រឹកព្រលឹមមានខ្យល់បក់ចូលបរិសុទ្ធតាមបង្អួចរំភើយៗ វាំងននរេរ៉ចុះឡើង សម្លេងទឹកសមុទ្រ សម្លេងសត្ចចេចចាប ពិតជាពេលព្រឹកដែរមានក្តីសុខ អាចគេងលក់ ស្តាប់សម្លេងធម្មជាតិបែបនេះ។ ពូក្មួយគេងអោបគ្នាហាក់គ្មានខ្វល់ខ្វាយពីអ្វីទាំងអស់ ដឹងត្រឹមតែកក់ក្តៅមានក្តីសុខ គ្មានកង្វល់ព្រោះបានគេងអោបមនុស្សជាទីស្រលាញ់ បូករួមភាពហត់នឿយនិងការងារ ហត់ពីយប់ រាងក្រាស់សំងំគេងអោបក្មួយក្បាលខូចយ៉ាងរំភើយ ទាំងដែរនាយមិនមែនជាមនុស្សគេងយូរនោះទេ! ឬក៏ដោយសារតែបានគេងអោបសំណព្វចិត្ត?

ម៉ោង៩...

ម៉ោង៩ហើយប៉ុន្តែនៅតែគ្មានវត្តមាននរណាម្នាក់ចុះទៅញាំអាហារពេលព្រឹកដែលអ៊ំមេការបានរៀបចំរួចរាល់តាំងពីព្រឹក ចុងក្រោយអ៊ំមេការសម្រេចចិត្តលើកយកអាហារទាំងអស់ទៅទុកកម្តៅសិន ព្រោះបើមិនអញ្ចឹងទេម្ហូបត្រជាក់អស់មិនខាន។

អ៊ំមេការបានឡើងមកខាងលើបន្ទប់ពូក្មួយទាំងពីរឃើញថាទ្វារមិនបានបិទជិតបូករួមពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចអាចជាការរំខានការគេងលក់អ្នកទាំងពីរគាត់ក៏បានទៅបិទវាំងនន រួចបិទទ្វារបន្ទប់ឲទាំងញញឹមរួចទៅបំពេញកិច្ចការងាររបស់គាត់វិញ។

ម៉ោង១រសៀល....

" ហឹម! ក្រអូបដល់ហើយនៀក...ហិហិ ក្រអូបណាស់ ...ក្រអូបប្រហែលៗ...ដូចក្លិនលោកពូអញ្ចឹង..ហាសហា! "

"អ៊ុប! កាអូបណាស់វើយ!!! "

" ហឹម! កង់ៗ "ក្មេងក្បាលខូចក្រោមពីគេងមិនព្រមងូតទឹកប៉ុន្តែក្បាលរបស់គេបែរជាឆ្មុលចូលទៅក្នុងអាវលោករួចថើបហិតៗ ច្របាច់សាច់ពោះលោកពូចុះឡើងសើចរអឹក ខណ:នៅក្នុងអាវមនុស្សចាស់។

ខណៈដែលរាងក្រាស់ភ្ញាក់ឡើងដោយសារមានអារម្មណ៍ថាអីធ្ងន់ៗនៅលើពោះហើយមិនដឹងធ្វើអីលឺតែជីបជុប សម្លេងសើចក្នុងអាវរបស់នាយមិនឃើញមុខឃើញតែជើងពីទធាក់ខ្វៃៗដូចទាខ្វៃក្បាលបាត់សំងំនៅក្នុងអាវរបស់នាយ រាងក្រាស់បង្ខំចិត្តលែងនៅស្ងៀមអោយក្មេងកំហូចរធ្វើតាមតែអំពើចិត្តទៀតហើយ ។

You've reached the end of published parts.

⏰ Last updated: May 07 ⏰

Add this story to your Library to get notified about new parts!

My Baby✨(ចប់)Where stories live. Discover now