ភាគទី8:ខឹងខុសខឹងខាត

215 16 0
                                    

សូវ៉ាត់ឌីខាប់ធុឃុន🙏
_________________________________________

សំឡេងស៊ីភ្លេឡានបានបន្លឺឡើងបញ្ជាក់ថាពេលនេះខ្លួនមកដល់ហើយ។ឡានទំនើបពណ៍សរមួយគ្រឿងបានលូនចូលក្នុងរបងផ្ទះមេភូមិស៊ីង អ្នកនៅក្នុងផ្ទះទាំងអស់នាំគ្នាមកទទួលស្វាគមន៍ភ្ញៀវសំខាន់ដែលនៅក្នុងឡាននេះ។ទ្វាឡានបានបើកបង្ហាញអោយឃើញគូរស្វាមីភរិយាមួយគូរបានចុះមកម្នាក់មានទឹកមុខរីករាយឯម្នាក់ទៀតមានទឹកមុខសោះកក្រោះ។ការទទួលរាក់ទាក់ភ្ញៀវក៏បានប្រព្រឹត្តទីដោយរលូន តែអ្នកដែលមិនរលូននោះគឺសៃលុមគេចង់តែរត់ទៅអោបមីងនីនរបស់គេទេតែធ្វើមិនបានបានត្រឹមតែតាមសម្លឹងមើលគាត់តែប៉ុណ្ណោះ÷

<អេក្មួយប្រុសមកនេះបន្តិច>មីងឡានីនបក់ដៃហៅក្មេងប្រុសដែលនៅជិតអោយមកជិតគាត់
<មានការអ្វីអោយខ្ញុំបម្រើមេនទេបាទ>សៃលុម
<ឯងជាកូនមេភូមិមេនទេ?>
<បាទពិតមេនហើយ>
<ចឹងជួយជូនខ្ញុំទៅផ្សារបន្តិចមកខ្ញុំចង់ធ្វើម្ហូបសម្រាប់ល្ងាចនេះ>
<អរបាទចឹងខ្ញុំទៅត្រៀមឡានសិន>

សៃលុមបានទៅយកឡានដឹកមីងនីនទៅដល់ផ្សារដែលនៅមិនឆ្ងាយពីភូមិប៉ុន្មានទេ÷

<ថ្ងៃនេះអ្នកស្រីចង់ធ្វើម្ហូបអ្វីដែល?>
<គឺខ្ញុំចង់ធ្វើសម្លរការីព្រោះនេះជាម្ហូបដែលភើតចូលចិត្ត ខ្ញុំតែងតែធ្វើសម្លរនេះដើម្បីរំលឹកដល់ក្មួយប្រុសម្នាក់ទៀតរបស់ខ្ញុំដែលបានបាត់ខ្លួនទៅ>
<ពេលនេះនៅមិនទាន់រកឃើញក្មួយអ្នកស្រីទៀតមេនទេ>
<មេនហើយដំណឹងតែបន្តិចក៏មិនមានខ្ញុំពិតជានឹកគេខ្លាំងណាស់ដឹងទេថាពេលដែលយើងឃើញមុខឯងដំបូងយើងក៏នឹកឃើញមុខគេភ្លាម>
<នេះខ្ញុំដូចក្មួយអ្នកស្រីដល់ម្លឹងឬ?>
<ពិតមេនហើយនេះបើមិនប្រាប់ថាឯងជាកូនមេភូមិខ្ញុំប្រហែលជាគិតថាឯងជាក្មួយខ្ញុំហើយ>
<ហឺយកាន់តែវែងឆ្ងាយហើយអ្នកស្រីខ្ញុំឯណាដូចក្មួយអ្នកស្រីដល់ម្លឹងនោះហិហិ>សៃលុមសើចញឹមៗបង្ហាញអាការ:cuteដាក់មីងនីន

<តោះយើងប្រញាប់រកទិញអោយសព្វមុខទៅអាងបានទៅវិញ>
<បាទ>

បន្ទាប់ពីដើរទិញម្ហូបរួចសៃលុមនិងមីងនីនបានត្រឡប់ទៅផ្ទះវិញដើម្បីធ្វើម្ហូបហើយមីងនីនក៏បានអោយសៃលុមមកជួយធ្វើជាកូនកាំបិតអោយគាត់ដែរ។ស្គាលើសៃលុមមិនទាន់បានមួយថ្ងៃផងគាត់មានអារម្មណ៍ថាស្និតជាមួយគេយ៉ាងចំលែក÷

★ស្នាមស្នេហ៍វីយូឡុង★[ចប់]Where stories live. Discover now