ភាគទី11:សាច់ញាតិខាងណា?

177 21 0
                                    

សុវ៉ាតឌីខាប់ធុឃុន😘
_________________________________________

ឡានចេះតែរំកិលទៅមុខតាមកម្លាំងម៉ាស៊ីនចំណែកក្នុងឡានក៏មិនចេះស្ងាត់ក៏ព្រោះមានដង្កូវ2ក្បាលអុកឡុករហូតគ្មានអ្នកណាក្រៅពីសៃលុមនិងណាណូនទេ។ ឡានបានមកឈប់នៅខាងមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយទ្វារបងក៏បានបើកឡើងដោយចរន្តអគ្គីសនី។ អ្នកនៅក្នុងឡានក៏ចមកក្រោម លោកអើយផ្ទះអ្វីធំដូចរាជវាំងបែបនេះ÷

<អញ្ជើញចូលក្នុងអ្នកប្រុសកំពុងចអ្នកទាំងអស់គ្នា>
<បាទ>អ្នកទាំងបីដើរចូលទៅខាងក្នុងផ្ទះរួមជាមួយនិងអ៊ំសែង

ទិដ្ឋភាពក្នុងផ្ទះពោពេញទៅដោយគ្រឿងរំលិចភ្លឺចែងចាំងគ្រប់យ៉ាងទាំងអស់គឺសុទ្ធតែជារបស់មានតម្លៃ÷

<អូហូ នេះជាបុណ្យភ្នែកយើងហើយវើយនេះយើងមិនបានយល់សប្តិទេមេនទេអាសៃលុមទះយើងមួយដៃមក> ផុស!បានដូចចិត្តសៃលុមក៏បានទះក្បាលណាណូនពិតមេន

<មិចច្បាស់នៅ?>សៃលុម

<អូយឈឺចឹងមានន័យថាជាការពិតហើយ>
<ស្ងាត់ខ្លះទៅបានទេលោកប្អូនទាំងពីរ>ជេមដែលស្ងាត់មកជាយូរក៏បន្លឺសំឡេងដ៏សែនជូចត់ចេញមកកាន់កំពូលប្អូន

<មកដល់ហើយហេស?>ភើត
<នៅទេដឹង>សៃលុមឮសម្ដីភើតភ្លាមក៏និយាយឌឺទៅភើតតែម្ដងមិនចាំយូរខ្លាចផ្អូម
<សៃលុមនិយាយអោយសុភាពជាអ្នកប្រុសតិចទៅ>ជេម
<បាទi'm sorry 🙄>
<ពួកឯងមកទីនេះធ្វើអី>លោកពូឆៃនិងមីងនីនបានចុះពីខាងលើមកព្រមគ្នាហើយក៏បោះសំណួរទៅកាន់ជនដែលនៅខាងក្រោមតែម្ដង

<គឺខ្ញុំអោយគេមកធ្វើការនិងស្នាក់នៅទីនេះ>ភើត
<យើងមិនអនុញ្ញាត>
<ហេតុអ្វី?ពូអោយមីងដានៅបានហេតុអ្វីខ្ញុំអោយមនុស្សរបស់ខ្ញុំនៅមិនបាន?>
<យើងជាមនុស្សរបស់វាពីកាល?>ណាណូនអោនទៅខ្សិបដាក់ត្រចៀកសៃលុម
<មិនដឹងទេបិទមាត់សិនទៅ>
<តែគេជាសាច់ញាតិ>ពូឆៃ
<សាច់ញាតិខាងណាដូចជាមិនជ្រាបណាមួយផ្ទះនេះជារបស់ខ្ញុំខ្ញុំចង់អោយអ្នកណានៅអ្នកណាទៅក៏ជាសិទ្ធខ្ញុំពូគ្មានពាក់ព័ន្ធទេ>
<ហេតុថាយើងមិនពាក់ព័ន្ធកុំភ្លេចថាគ្រប់យ៉ាងដែលឯងមានសព្វថ្ងៃនេះក៏ព្រោះតែយើង>

★ស្នាមស្នេហ៍វីយូឡុង★[ចប់]Where stories live. Discover now