ភាគទី15:ចំណេះជិះកឯង

185 13 0
                                    

សុវ៉ាតឌីធុឃុន😘🙏
_________________________________________

ព្រូស! ភើតបានបោះឯកសារអោយសៃលុមនៅលើតុ

<អី?>
<ឯងជួយពិនិត្យបញ្ជីនេះសារថ្មីផង>
<បញ្ជីខាងផ្នែកអី?>
<នាំចេញ>
<Awwក្រែងខាងនិងលោកឆៃជាអ្នកធ្វើតើហីហេតុអីត្រូវខ្ញុំជាអ្នកធ្វើវិញ?>
<យើងឃើញថាវារាងចម្លែកបន្តិចនៅកន្លែងខ្លះទើបអោយឯងពិនិត្យ>
<នេះលោកមិនទុកចិត្តពូខ្លួនឯងតើមេនទេ?>
<អាចថាចឹងក៏បានឆាប់ពិនិត្យអោយលឿនៗទៅ>
សៃលុមបានយកឯកសារមកពិនិត្យទើបឃើញថាឯកសារនេះគឺខុសពិតមេនកន្លែងខ្លះត្រូវដាក់20លានតែបែរជាដាក់10លានទៅវិញបើគិតទៅគឺខុសសឹងទាំងអស់ចំនួនលុយគឺតែងតែបាត់÷

< ឯកសារនេះខុសពិតមេនមើលចុះចំនួនលុយដែលបាត់គឺច្រើនណាស់>
<ដូចអីដែលខ្ញុំសង្ស័យមេន>
< លោកគិតធ្វើយ៉ាងមិចតទៀត?>
<រឿងនេះឯងលាក់ទុកសិនទៅព្រោះនេះគ្រាន់តែជាឯកសារដែលយើងលួចពីបន្ទប់ធ្វើការគាត់ប៉ុណ្ណោះ>
<ហាសលួច?ធ្វើចោរម្នាក់ឯងមិនគ្រប់ចង់នាំខ្ញុំធ្វើចោរដែរមេនទេ?>
<តែយ៉ាងណាឯងត្រូវតែធ្វើពេលនេះគឺល្អបំផុតហើយពូឆៃមិននៅយើងអាចឆែកបានតាមចិត្ត>
<ចុះបើគាត់ដឹងនោះ>
<អោយដឹងសរខ្មៅទៅយើងមិនខ្លាចទេ>
<លោកមិនខ្លាចតែខ្ញុំខ្លាច>
<កុំភ័យមានយើងនៅទីនេះគ្មានអ្នកណាធ្វើអីឯងបានទេ>
<Okក៏បានចឹងខ្ញុំចុះទៅក្រោមសិនហើយ>
<អឹម>

សៃលុមបានចាកចេញពីបន្ទប់របស់ភើតហើយចុះមកក្រោមដើម្បីរកអ្វីញ៉ាំតាមពិតនេះហួសម៉ោងបាយព្រឹកហើយតែមកពីភើតទើបសៃលុមត្រូវហូបខុសម៉ោងបែបនេះ÷

<សៃលុមឯងទំនេរដែរទេ>ចៃដន្យឬជាគម្រោងខ្ញុំក៏មិនដឹងដែរតែសៃលុមបានចូលទៅក្នុងផ្ទះបាយចំពេលដែលមីងដាក៏នៅទីនោះដែរ

<មានអ្វីមេនទេអ៊ំ?>
<ឯងជួយឆុងទឹកម្រុំនេះហើយលើកទៅអោយអ្នកអូននីនបន្តិចទៅណាព្រោះយើងមានធុរ:បន្តិចនៅផ្ទះតូច>
<ខ្ញុំមិនចេះធ្វើទេ>
<មិនពិបាកទេដូចតែឆុងតែដែរនិងឯងកុំភ្លេចដាក់ម្រុំអោយច្រើនៗណាព្រោះអ្នកអូនចូលចិត្តបែបចាស់ៗ>
<អរបាទខ្ញុំយល់ហើយ> មីងដាបានដើរចេញពីផ្ទះបាយដោយទឹកមុខមានកល់ល្បិច
<គិតថាខ្ញុំល្ងង់មេនស្មានតែខ្ញុំមិនដឹងឬថាម្រុំបើដាក់ច្រើនវាឈឺពោះ ចង់ធ្វើបាបខ្ញុំមេនទេ?បានចាំលេងអោយដឹងដៃម្ដង> សៃលុមញញឹមបន្តិចហើយក៏ចាប់ផ្ដើមធ្វើកិច្ចការរបស់ខ្លួន

★ស្នាមស្នេហ៍វីយូឡុង★[ចប់]Where stories live. Discover now