ភាគទី19:កំហុស

223 19 0
                                    

សុវ៉ាតឌីខាប់ធុឃុនបន្ទាប់ពីអានវគ្គមុនហើយមានអារម្មណ៍សប្បាយរីករាយនិងពិភពលោកដែរទេចំណែកadminវិញគឺធម្មតាចាស💅
_________________________________________

Morning! ព្រឹកថ្ងៃថ្មីតែតួរអង្គរដដែលអ្នកសរសេរក៏ដដែលចុះអានដដែលដែរទេ?ចាសកុំតាប៉ែមួយខ្ញុំច្រើនពេកយើងមកតសាច់រឿងរបស់យើងវិញ។

បន្ទាប់ពីឆុងមីញ៉ាំជាមួយគ្នារួចហត់អស់កម្លាំងពួកគេបានគេងអោបគ្នាយ៉ាងស្អិតរមួតស្ទើរក្លាយជាមនុស្សតែមួយទៅហើយ។ភ្នែករបស់សៃលុមបានបើកឡើងតិចៗដោយសារពន្លឺព្រះអាទិត្យបានជះមកប៉ះភ្នែករបស់គេធ្វើអោយពិបាកក្នុងការគេងបន្តទៀត។ ភ្នែកដែលបើកតិចៗមុននេះប្រែជាបើកធំៗប៉ុនៗពងមាន់ព្រោះដឹងខ្លួនថាកំពុងគេងលើទ្រូងរបស់អ្នកដែលខ្លួនចាត់ទុកជាបងប្រុសនោះ

ផាំង!ព្រូស!
<អូយ>ភើតត្រូវធ្លាក់ពីលើគ្រែសឹងបាក់ចង្កេះព្រោះតែមួយជើងរបស់សៃលុម
<កើតឆ្គួតស្អីទាំងព្រឹកនិង>
<យប់មិញលោកធ្វើស្អីខ្ញុំខ្លះហាស?>
<មិនចាំទេទាល់តែរំលឹក>
<អាមនុស្សឆ្លៀតឱកាសអាមនុស្សចូលចិត្តបង្ខំគេអាគេមិនពេញចិត្តផងក៏ខំធ្វើម្លេះ>
<អឺមិនពេញចិត្តទេតែយប់មិញអ្នកណាស្រែកអោយយើងលឿនៗៗរហូតពេញមួយយប់នោះ>
<បិទមាត់របស់លោកទៅ>
<ចង់អោយឯងបិទអោយ> ថាហើយគេក៏ឡើងមកសង្គ្រប់លើសៃលុមដូចខ្លាចាប់កូនទន្សាយចឹង
<បើធ្វើចឹងហើយលោកសប្បាយចិត្តក៏ធ្វើចុះខ្ញុំគ្មានអ្វីត្រូវស្ដាយទៀតទេ>ទឹកមុខដែលឆ្នាស់ឆ្នើមអម្បាញមិញត្រូវប្រែជាទឹកមុខអស់សង្ឃឹមទឹកក៏ហូរមកកាត់ថ្ពាល់ស្រស្រាក់ដូចភ្លៀង។ដោយឃើញសៃលុមយំភើតក៏រៀងដឹងពីកំហុសរបស់ខ្លួនដែរ÷

<យើងសុំទោស>
<សុំទោសហើយវាចប់រឿងចឹងមេនទេ?> សៃលុមស្រែកដាក់ភើតតាមកំហឹងដែលខ្លួនមានឯភើតក៏នៅស្ងៀមពើមមិនតអ្វីដែរ
<ចង់ជេរចង់ស្ដីយ៉ាងមិចក៏បានយើងព្រមទទួលទាំងអស់>
<ហ៊ានធ្វើដល់ថ្នាក់នេះបើនិយាយទៅបានអ្វីមកវិញ>សៃលុមនិយាយរួចក៏ក្រវីគូទដើរចេញទៅអស់ច្រឡំដើរធម្មតាគ្មានក្រវីស្អីទេ
<សៃលុមឈប់សិន>ភើតព្យាយាមឃាត់សៃលុមដែរតែសៃលុមមិនខ្វល់និងគេឡើយ
<លែងដៃ>
<យើងមិនលែងទេទាល់តែឯងទទួលពាក្យសុំទោសពីយើងសិន>
<មិនទទួលហើយក៏លែងទៅ>ភើតក៏ព្រមលែងដៃសៃលុមទាំងចិត្តមិនចង់

★ស្នាមស្នេហ៍វីយូឡុង★[ចប់]Where stories live. Discover now