រៀនក្នុងការដើរ

142 22 1
                                    

ភាគ១

/ផ្ដើមរឿង/

"ហាស ថាម៉េចជួបគ្រោះថ្នាក់ចរាចរណ៍" គ្រាន់តែផ្ដើមរឿងភ្លាមយើងក៏លឺសម្លេងមនុស្សស្រីម្នាក់កំពុងតែបន្លឺឡើងទាំងភ្ញាក់ផ្អើលព្រោះតែទទួលដំណឹងថាគូរដណ្ដឹងរបស់ខ្លួនបានជួបគ្រោះថ្នាក់ចរាចរណ៍

"ចា៎ៗ ខ្ញុំនឹងប្រញាប់ទៅ" ថាហើយនាងក្រមុំក៏ប្រញាប់នាំឪពុកម្ដាយខ្លួនទៅមន្ទីរពេទ្យដែលគូរដណ្ដឹងខ្លួនសម្រាក

*មន្ទីរពេទ្យ*
មកដល់គឺនាយបានផុតពីគ្រោះថ្នាក់បាត់ទៅហើយគឺកំពុងតែគេងនៅលើគ្រែដោយមានឪពុកម្ដាយរបស់នាយកំពុងតែអង្គុយនៅក្បែរ

"Gem បងយ៉ាងម៉េចហើយ" Yuuni ដែលជាគូរដណ្ដឹងរបស់នាយក៏ប្រញាប់ចូលទៅរកនាយ នឹងសួរពីអាការៈរបស់នាយតែនាយទម្លាក់ទឹកមុខចុះមិននិយាយស្ដីតបនឹងនាង

"ម៉ាក់ បងGemគាត់កើតអីទៅ" Yuuni ងាកទៅរកម្ដាយរបស់នាយដែលកំពុង

"Gem គេត្រូវបានឡានដឹងទំនិញមួយបុក ហើយធ្វើអោយគេ អ្ហឹកៗ គេពិការជើង" Mrs.Norawit គាត់ឡើងបណ្ដើរយំបណ្ដើរអាណិតដល់កូនប្រុសដែរមិនដឹងអីត្រូវបានឡានដឹកទំនិញដែលដាច់ហ្វ្រាក់បើកបុកពេញទំហឹងធ្វើឲ្យឡានរបស់នាយត្រូវខ្ទីអស់ហើយចំណែកនាយវិញរបួសពេញខ្លួនហើយថែមទាំងពិការជើងទាំងសងខាងទៀត

"ថាម៉េចពិការជើងហេស" Yuuni នឹងឪពុកម្ដាយរបស់នាងបន្លឺឡើងទាំងភ្ញាក់ផ្អើល

"បង នេះបើគេពិការជើងហើយ កូនយើងគិតយ៉ាងម៉េចមិនត្រូវគេហៅថាជាប្រពន្ធអាកំបាក់ហើយទេហេស" ម្ដាយរបស់Yuuniប្រញាបឮខ្សឹបទៅប្ដីខ្លួនភ្លាមៗ

"ទេៗ អូនមិនអោយកូនអូនត្រូវបាកឮមុខដោយសារវាទេ" គាត់បន្លឺទៅប្ដីបន្ថែមឯអ្នកជាប្ដីក៏ងក់ក្បាល

"អ្នកដន្លងខ្ញុំសុំទៅក្រៅបន្តិច" ឪពុករបស់Yuuniបន្លឺទៅកាន់Mr.Norawitគាត់ក៏ងកឮក្បាលយល់ព្រមឪពុកម្ដាយនឹងកូនក៏នាំគ្នាចេញទៅក្រៅ

#Skip#
"លោកប៉ាធ្វើយ៉ាងម៉េចទៅកូនមិនចង់បានប្ដីជាជនពិការទេ " គ្រាន់តែចេញមកដល់ក្រៅភ្លាមYuuniក៏និយាយពាក្យនៅក្នុងចិត្តចេញមកនាងស្រឡាញ់Geminiព្រោះនាយសង្ហានាយមានតែពេលនេះមើលចុះពិការដើរខ្លួនឯងមិនបានផងអោយនាងមានមុខមាត់អីទៅអួតមិត្តនាងថាបានប្ដីល្អហើយសង្ហានោះ

My First love Where stories live. Discover now