Episode 24:បងស្រឡាញ់អូនណាស់ គីម ថេហ្យុង!

746 70 2
                                    

     ក្រាក~

« ដេតឌី! ម៉ា... » ទ្វារបើកភ្លាម ជីយ៉ុន ក៏ស្រែកហៅប៉ាម៉ាក់របស់គេប៉ុន្តែក៏ត្រូវគាំងស្ញេញព្រោះតែចូលមកដល់ក៏ឃើញថា ប៉ាម៉ាក់របស់គេកំពុងតែជាប់រវល់ ។

« ជីយ៉ុន! » ជីមីន ប្រញាប់រុញ យ៉ុនហ្គី ចេញហើយងាកទៅរកកូននៅមាត់ទ្វារឯណោះវិញ ទាំងមុខក្រហមព្រោះតែអៀនមិនមែនឃើញតែ ជីយ៉ុន ម្នាក់ឯងឯណា ជុងហ្គុក ថេហ្យុង រួមទាំងវីន ម្នាក់ទៀតផងដែរ ។

« ហិហិ! កូនបានទិញអាហារមកឱ្យម៉ាម៉ាដែរណា បាទ » ជីយ៉ុន រត់ចូលមកទាំងសើចកក្អឹក ។

« អរគុណកូនសម្លាញ់ ជុប៎! » អរគុណហើយក៏ថើបថ្ពាល់គេមួយខ្សឺតបន្ថែមទៀត ។ ហើយទើបវីនរៀបចំអាហារដាក់លើតុឱ្យរាងតូច ។

« ដេតឌីនៅធ្វើអីទៀតម៉េចមិនព្រមចូលទៅញ៉ាំជាមួយម៉ាម៉ា? »

« ឱ្យម៉ាម៉ាកូនញ៉ាំចុះដេតឌីអត់ឃ្លានទេ » យ៉ុនហ្គី វាចាទាំងគ្រវីក្បាលតិចៗ ជាការបញ្ជាក់បន្ថែម ។

« ដេតឌី កុហក! ហ៊ាហ្គុកប្រាប់កូនថាតាំងពីពេលដែលម៉ាម៉ាបាត់ខ្លួនដេតឌីអត់បានញ៉ាំអីទេ »

« ម៉េចក៏បងធ្វើបែបនេះ យ៉ុន? បងមិនគួរបង្អត់អាហារខ្លួនឯងបែបនេះទេ ឆាប់មកញ៉ាំជាមួយអូនមក » ជីមីន ចងចិញ្ចើមមិនពេញចិត្តចំពោះប្ដីជាខ្លាំងព្រោះ យ៉ុនហ្គី មិនខ្វល់ខ្វាយនឹងការញ៉ាំអាហារទេទោះរវល់ឬមិនរវល់ក៏ដោយ ។

« បាទៗ បងដឹងហើយ! វីននាំជីយ៉ុនទៅផ្ទះចុះ ចំណែកឯងនាំ ថេហ្យុង ទៅសម្រាកនៅផ្ទះរបស់ពូទៅមិនបាច់ទៅខុនដូវិញទេ »

« បាទ តោះពួកយើងទៅផ្ទះវិញ លាសិនហើយពូថ្លៃ » ជុងហ្គុក

« កូនទៅវិញហើយណា ម៉ាម៉ាកុំឱ្យដេតឌីនៅជិតប្រយ័ត្នដេតឌីចាប់ ម៉ាលោភ! »

« យី! ប្រពន្ធដេតឌីតើ ចង់រំលោភឬអត់រឿងរបស់ដេតឌីកុំមកចេះដឹង កូនក្រូចខ្វិចចេញឱ្យឆ្ងាយទៅ » អ្នកជាឪពុកហួសចិត្តជាខ្លាំង មើលនិយាយចុះ សម្ដីបានខ្លាំងណាស់ ។

« អត់មានហេ! ម៉ាម៉ាពុងមានអូន ដេតឌីកុំល្មោភពេកមើល! » ជីយ៉ុន ច្រត់ដៃសងខាងនិងចង្កេះថាឱ្យ យ៉ុនហ្គី ទាំងចងចិញ្ចើមខឹង ។

កម្មសិទ្ធិ មីន យ៉ុនហ្គី |រដូវកាលទី១(Complete✅)Where stories live. Discover now