Episode 25:ស្រែកឡើងឮដល់កាទប់អូនហ៎!

806 72 3
                                    

     ជុងហ្គុក មិនដែលរំភើបដល់ស្រក់ទឹកភ្នែកទេ គេមិនធ្លាប់មានអារម្មណ៍រំភើបខ្លាំងដល់ថ្នាក់នេះទាល់តែសោះ ។ ពីដំបូងគេបម្រុងនឹងយកកូនតាមវិទ្យាសាស្ត្រឬក៏ទៅសុំក្មេងពីមណ្ឌលមកចិញ្ចឹម ប៉ុន្តែឥឡូវនេះគេមិនចាំបាច់ធ្វើវាទៀតទេ ព្រោះទីបំផុត ថេហ្យុង អាចពពោះកូនឱ្យគេបានហើយ ។ ហើយគេក៏មានគម្រោងនាំ ថេហ្យុង ទៅចុះអេតាស៊ីវិលជាមួយគ្នាផងដែរ ព្រោះលោកប៉ារបស់គេគាត់មិនជំទាស់នឹងស្នេហារបស់ពួកគេនោះទេ ។

« ជុងហ្គុក នៅមើលថែ ថេហ្យុង ចុះខ្ញុំទៅធ្វើស៊ុបប៉ូវកម្លាំងឱ្យគេ »

« ពិបាកដល់ ជីមីន ហើយ! »

« មិនអីទេៗ ខ្ញុំពេញចិត្តទៅវិញទេ! តោះបងឆាប់បីកូនមក » ជីមីន បដិសេធព្រោះគេមិនបានពិបាកទេគេពេញចិត្ត ។ ហើយក៏ងាកទៅប្រាប់ប្ដីឱ្យបីកូនចេញទៅវិញ ជីយ៉ុន សប្បាយចិត្តនិយាយរហូតគេងលក់ឯណោះ ។

« ពូទៅវិញហើយ ជុងហ្គុក! »

« បាទ! »

     បន្ទាប់ពីគ្រប់គ្នាចេញទៅអស់ ជុងហ្គុក ក៏នៅតែអង្គុយអង្អែលដៃស្រឡូនដដែល គេនៅតែរំភើបចិត្ត រំភើបញាប់ញ័រខ្លាំងមែនទេមិនដឹងថាត្រូវនិយាយបែបណានោះទេ ។

« ហឹម? ជុង! » ភ្លាមនោះ ថេហ្យុង ក៏ដឹងខ្លួនព្រោះតែអស់ជាតិថ្នាំ បើកភ្នែកឡើងអ្នកដែលគេឃើញមុនគេជា ជុងហ្គុក ទើបធ្វើឱ្យគេញញឹមឡើង ។

« បាទ! ដឹងខ្លួនហើយ ញ៉ាំទឹកបន្តិចទៅ! » ជុងហ្គុក ក៏ចុចគ្រែឱ្យគេរាងខ្ពស់បន្តិចទើបចាក់ទឹកចូលកែវយកមកឱ្យរាងតូចញ៉ាំ ។

« អូនកើតអីបង? » បន្ទាប់ពីញ៉ាំទឹករួច ថេហ្យុង សួរទៅ ជុងហ្គុក ទាំងមានអារម្មណ៍មិនសូវស្រួល ព្រោះគេខ្លាចថាខ្លួនកើតអ្វីធ្ងន់ធ្ងរ ។

« អូនមិនបានកើតអ្វីទេ! »

« ចឹងហេតុអ្វីអូននៅមន្ទីរពេទ្យ? »

« ស្ដាប់បងថា ថេហ៍! អូនមិនបានឈឺអីទេ អូនគ្រាន់តែធ្វើទុក្ខពេលចាញ់កូនលើកដំបូងតែប៉ុណ្ណោះ » ជុងហ្គុក ចាប់ដៃរបស់រាងតូចអង្អែលថ្នមៗហើយ និយាយមួយៗច្បាស់ៗ ដើម្បីឱ្យគេស្ដាប់មិនច្រឡំ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី |រដូវកាលទី១(Complete✅)Where stories live. Discover now