ដាក់ទោសសំណព្វចិត្ត

597 9 0
                                    

(១ចប់)
អានដោយរីករាយ!

មានពាក្យចចាមអារ៉ាមតៗគ្នាថាលោកម្ចាស់វ៉ាងអុីបូដែលមានវ័យ៣៥ឆ្នាំពោះម៉ាយមានកូនប្រុសម្នាក់អាយុជិត១១ឆ្នាំ ចំណែកភរិយាវិញបានស្លាប់ក្រោយសម្រាលកូនរួច។ ទើបបណ្តាលអោយនាយពោះម៉ាយក្លាយជាមិនអាចមើលឃើញអ្នកណាចូលក្នុងក្រសែភ្នែកបានទៀតក្រៅពីនាង នាយចិញ្ចឹមថ្នាក់ថ្នមទម្រើសកូនប្រុសខ្លាំងពេកធ្វើអោយគេក្លាយជាក្មេងខិលខូច ជាចុងក្រោយនាយក៏បានសម្រេចចិត្តជួលអ្នកមើលថែដើម្បីប្រៀនប្រដៅអោយស្តាប់បង្គាប់កុំអោយរឹងទទឹង។

ប៉ុន្តែអ្នកណាទៅដឹងថា នាយបានចាប់ចិត្តលើអ្នកថែកូនប្រុសរបស់ខ្លួននោះ?

" អូស៎!!! ហេតុអីលោកម្ចាស់មកពីក្រោយខ្ញុំបែបនេះ?" សម្លេងរៀងភ្ញាក់ផ្អើលបន្តិចសុខៗលោកម្ចាស់វ៉ាងបានដើរមកពីក្រោយខ្លួន វីសសឹងធ្វើអោយរាងតូចជំពប់ជើងដួលព្រោះតែនាយលេងមកស្ងាត់ស្ងៀម បើកុំតែក្រឡេកមើលក្រោយនោះ

រាងតូចឈ្មោះថាស៊ាវចាន់ អាយុ២៧ឆ្នាំ គឺជាអ្នកមើលថែហើយក៏ជាគ្រូបង្រៀនអក្សរសាស្ត្រចិន ដល់វ៉ាង អុីយានកូនប្រុសរបស់វ៉ាងអុីបូ ផងដែរ

" គ្រាន់តែជាយើងសោះភ្ញាក់ផ្អើលសម្បើមម្ល៉េះ? ត្រង់អោបថើបចាប់ដៃចាប់ជើងជាមួយសុងវ៉ុនសង្ងំអោយស្ងៀម យើងមិនឃើញរើបម្រាស់តម្លើងសម្លេងដូចធ្វើជាមួយយើងផង!!! "

" លោកម្ចាស់? " ស៊ាវចាន់ ឧទានឈ្មោះលោកម្ចាស់ឡើងទាំងសញ្ញាឆ្ងល់ពេញខួរក្បាល អ្នកណាទៅធ្វើដូចនាយនិយាយនោះ?

" កុំធ្វើមើលមុខឆ្ងល់ៗជាមួយយើង ព្រោះយើងមិនចូលចិត្ត!! "

" លោកម្ចាស់មិនស្រួលខ្លួនឬ? បានចេះតែរករឿងខ្ញុំមិនសមហេតុបែបនេះ? ខ្ញុំឯណាទៅធ្វើខ្លួនអោបថើបគ្មាជាមួយលោកសុងវ៉ុនមិនរើសទីកន្លែងនោះ? "

" ហឹស! " នាយញញឹមបែបចុងមាត់ ហាក់ដូចជាមិនជឿព្រោះអីនាយបានឃើញច្បាស់ចែសកាលពីល្ងាចមិញ ថាអ្នកមើលថែកូនប្រុសនាយទៅសាសងអោបថើបគ្នាខាងក្រោយសួនក្បែរមាត់ទឹក ជាមួយសុងវ៉ុនដែលជាមិត្តភក្តិរបស់នាយ

Short novelWhere stories live. Discover now