Night at casino

329 7 0
                                    


កាស៊ីណូ....

កម្មវិធីរៀបចំទទួលស្វាគមន៍អ្នកស្នងដំណែងជំនាន់ថ្មីដ៏ធំសម្បើមរបស់លោកវ៉ាងនិងភរិយាបានធ្វើឡើងនៅក្នុង កាស៊ីណូ(របស់គាត់) ដែរជាការស្នើសុំតាមចិត្តកូនប្រុសតែម្នាក់របស់គាត់ ឈ្មោះវ៉ាង អុីបូអាយុ២៦ឆ្នាំទើបមកពីKoreaថ្មីៗក្តៅៗមិនទាន់បានមួយអាទិត្យ។ហើយក៏បានអញ្ជើញភ្ញៀវមកយ៉ាងច្រើន សន្ធឹកសន្ធាប់ អ្នកខ្លះក៏នាំគ្នាមកអបអរ ខ្លះមក ផឹកសុី ញាំអាហារ រាំរែក អួតគ្នា ហើយមានភ្លេងកំដរអារម្មណ៍ភ្ញៀវមិនអោយធុញទ្រាន់ អ្នកខ្លះក៏មកចូលរួម អ្នកស្គាល់ មិត្តភក្តិ សុទ្ធតែជាអ្នកមានមុខមាត់ ប៉ុន្តែតម្រូវអោយមានការពាក់របាំងមុខ គ្រប់គ្នាគ្មានករណីលើកលែង។

រាងកាយមាំសង្ហាខ្ពស់ កម្ពស់1.85cmគ្រងឈុតក្រេហ្សេពណ៍ខ្មៅសម្បុរសស្គុសមុខមាត់មាំៗ ស្មើៗគ្មានញញឹមញញែមត្រេកអរចំពោះកម្មពិធីដែរផើងរៀបចំសម្រាប់ខ្លួនឯងផ្ទាល់ ទាំងដែរនាយជាអ្នកស្មើសុំ រាងក្រាស់ឈរសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់បន្តិច សន្សឹមប្រអប់ដៃខាងស្តាំឈោងយកនាឡិកាប្រេនល្បី Relax មកពាក់ខាងឆ្វេងដៃផ្ទៀងផ្ទាត់ម៉ោងហាក់រង់ចាំអ្វីមួយ ទើបឈោងយករបាំងមុខមួយចំហៀងមកពាក់បិទបាំងផ្ទៃមុខសង្ហា តែថា ពេលពាក់ហើយរឹតតែសង្ហាលើសដើម hik²។

" ចាត់ទុកថាសមតម្លៃ ! " អុីបូញោចស្នាមញញឹមពេញផ្ទៃមុខក្រោយបើកមើលកាំមេរ៉ាគ្រប់ជ្រុងជ្រោយនៃកាសុីណូក្នុងកម្មវិធី ឃើញមនុស្សដែរនាយចង់ឃើញ ចង់អោយមកចូលរួម ហើយក៏សមបំណង សមបំផុតតាមការគ្រងទុករបស់នាយ។ ទើបនាយសង្ហារចាកចេញពីបន្ទប់ផ្ទាល់ខ្លួន ចុះមកចូលរួមជាន់ខាងក្រោមនៃកាសុីណូដែរមានមនុស្សច្រើនកុះករ!

ហើយធ្វើមនុស្សទាំងអស់នោះនាំគ្នាសម្លឹងមើលរាងក្រាស់ដែលសែនស្រស់សង្ហារ ដើរស៊កដៃក្នុងហោប៉ៅខោមួយចំហៀង មើលហើយមហាឥតខ្ចោះ តែនាយមិនខ្ចីខ្វល់ដើរមករកមិត្តរបស់គេ!

" Oh! ដាច់ចិត្តចុះមកហើយ? " ??
" រឿងរបស់យើង! "
" ហេមៗ...មុឺងម៉ាត់ពេកហើយ យើងជាមិត្តភក្តិឯងវើយ! ឯងធ្វើកុំឆ្លើយកំបុតកំបុយពេកមើស! " មៃឃឺ ជាមិត្តភក្តិស្និតស្នាលរបស់អុីបូ
" ...." អុីបូមិនតប មិនខ្វល់ មិនខ្ចីស្តាប់ កែវភ្នែកពណ៍ក្រម៉ូវចេះតែរេមើលគ្រប់ជ្រុងមិនដាច់ ព្រោះមុននេះនាយឃើញក្នុងកាំមេរាមនុស្សម្នាក់នោះមកច្បាស់ណាស់!

You've reached the end of published parts.

⏰ Last updated: Apr 12 ⏰

Add this story to your Library to get notified about new parts!

Short novelWhere stories live. Discover now