អ្នកប្រុសតូច

299 7 0
                                    

គ្រួសារត្រកូលវ៉ាង មានកូនប្រុសពីរនាក់ កូនច្បងឈ្មោះវ៉ាង អឺឡាងអាយុ២៨ឆ្នាំមានប្រពន្ធហើយ រីឯកូនប្រុសពៅឈ្មោះវ៉ាងអុីបូ អាយុ២៦ឆ្នាំ។សព្វថ្ងៃ គ្រួសារមួយនេះ ជាត្រកូលវ័យចំណាស់តច្រើនជំនាន់មាន មរតក ទ្រព្យសម្បត្តិ លុយកាក់ហូរហៀចាយមិនខ្វះ ប៉ុន្តែអ្វីដែលធ្វើអោយលោកស្រីវ៉ាងព្រួយចិត្តគឺ....

" ហឺយ..មានកូននឹងគេដែរ តែរកចៅមួយគ្មាន អឺយខ្ញុំពិបាកចិត្តស្លាប់មិនបានពរចៅមិនខាន " លោកស្រីវ៉ាងអង្គុយរអ៊ូរទាំ កោកៗដែរមានអ្នកបម្រើស្រី២-៣នាក់នៅក្បែរច្របាច់ដៃជើងអោយ

" លោកស្រី កុំពិបាកចិត្តអី! លើកនេះច្បាស់ជាមានប្រសិទ្ធភាពជាងលើកមុនៗ " ម៉ែដោះ និយាយឡើងព្រមទាំងលើកអ្វីមិនដឹងដែរនៅក្នុងចានអោយលោកស្រីវ៉ាង មើល

" អ្វីនឹងម៉ែដោះ? "
" នេះជាយិនសិន ណាលោកស្រី ខ្ញុំបានមកពីអ្នកស្គាល់ផ្តាំអោយជួយរក កាល២-៣ថ្ងៃមុនឥឡូវបានហើយ យិនសិននេះច្បាស់ជាបានផល "
" ម៉ែដោះយល់ចិត្តខ្ញុំណាស់! អេ...តែធ្វើបែបណាទៅចំពោះយិនសិននេះ? "
" គឺបែបនេះលោកស្រី យើងយកវាទៅដាំ យកទឹកយិនសិនដែរដាំបាន អោយអ្នកប្រុសធំផឹក យិនសិននេះគ្មានក្លិនគ្មានពណ៍ដូចទឹកធម្មតាចឹង ហើយអោយប្រពន្ធអ្នកប្រុសនៅខាងក្នុងបន្ទប់នោះដែរ ប្រាកដជាបានគេងជាមួយគ្នាមានកូនមិនខានលោកស្រី "
" ហាសហា....ល្អ...ល្អណាស់ ឆាប់រហ័សធ្វើមុនអឺឡាងហ្នឹងប្រុសតូចមកពីធ្វើការចុះ យើងទៅនិយាយលេងជាមួយកូនប្រសារបន្តិច! "
" ចាស...លោកស្រី "
" ពេលរួចហើយ អោយអាល្អិតកូនមេចុងភៅលើកឡើងទៅ គេជាក្មេងបែបនេះប្រុសធំនិងកូនប្រសារមិនសង្ស័យ"
" ចាស លោកស្រី "
" បំបែកគ្នាទៅធ្វើការងារចុះ "
" ចាស "

អឺឡាងឬហៅថាអ្នកប្រុសធំ បានរៀបការជាមួយកូនស្រីអ្នកជំនួញ ដែលជាប្រពន្ធ២ខែ ដោយមិនស្រលាញ់គ្នា អ្នកទាំងពីរមិនដែរប៉ះពាល់រាងកាយឬធ្វើអ្វីអោយសុីជម្រៅ ទើបធ្វើឲ្យលោកស្រីវ៉ាងព្រួយចិត្តក្រែងគ្មានចៅពរនឹងគេ ចេះតែរិះរកមធ្យោបាយគ្រប់សព្វ ដូចពេលនេះអញ្ជឹង។

ល្ងាចឡើង...
នៅក្នុងផ្ទះបាយមានស្ត្រីវ៏យចំណាស់ កំពុងរៀបចំអាហារក្រោយបានចម្អិនរួចរាល់ជាច្រើនមុខ នៅលើតុអាហារក្នុងផ្ទះបាយដោយមានកូនប្រុសជួយ ខ្លះៗ បន្ទាប់ពីរួចរាល់អ្នកទាំងពីរក៏ចេញទៅផ្ទះសម្រាកនៅខាងក្រោយភូមិគ្រឹះវ៉ាង ។ ចំណែករឿងអាហារនិងមានអ្នកបម្រើស្រីលើយកទៅដាក់តុអាហារ ឯតួនាទីរបស់គាត់គ្រាន់តែចម្អិនអាហារ ឬហៅថាចុងភៅប្រចាំទីនេះក៏បាន ដែរទើបតែរើមកធ្វើការទីនេះជិត៣ខែហើយ។

Short novelWhere stories live. Discover now