ល្បិចទល់ល្បិច

256 4 0
                                    

នៅក្នុងក្លឹប

ពន្លឺភ្លើងឆ្វែលឆ្វាត់ចម្រុះភ្លើងពណ៍មានគ្រប់ប្រភេទមានមនុស្សយ៉ាងច្រើនកុះករដោយសារតែវាជាពេលយប់ចន្លោះម៉ោង9-10យប់នេះពោរពេញទៅដោយយុវវ័យប្រុសស្រីគូរស្នេហ៍មកដើរលេងកម្សាន្តពេលយប់អីបែបនេះនិងអ្នកធ្លាប់មកក្នុងគោលបំណងលំហែរអារម្មណ៍ផឹកកាត់ស្ត្រេសអីផ្សេងៗ។

បើយើងក្រឡេកទៅម្ខាងទៀតឃើញមនុស្សប្រុសសង្ហារពីរនាក់កំពុងតែផឹកបណ្តើរនិយាយគ្នាពីនេះពីនោះមិនចេះដាច់ពីមាត់នោះឡើយ!ក្នុងនោះគ្មានអ្នកណាផ្សេងឡើយក្រៅពីវ៉ាងអុីបូម្ចាស់ក្រុមហ៊ុនវ័យក្មេងអាយុ25ឆ្នាំនិងខេវីនដែរជាម្ចាស់ក្លឹបនៅទីនេះផងដែរ។

"បើពូឯងស្អប់ឯងម្លឹងៗច្បាស់ណាស់គាត់និងរិះរកវិធីគ្រប់យ៉ាងដើម្បីអោយឯងសញ្ញេផ្ទេរហ៊ុនអោយគាត់ជាអ្នកគ្រប់គ្រងទាល់តែបាន..ហាសហា" ខេវីនជាមិត្តស្និតស្នាលបំផុតរបស់អុីបូនិងជួយពិភាក្សាគ្នាចំពោះរឿងអុីបូបែបលេងសើចលាយឡំការពិតព្រោះនាយកំពុងតែស្រវឹងដោយជាតិស្រា។

"ហឹស!ទោះស្លាប់ទៀតយើងមិនអោយគាត់ធ្វើបានសម្រេចដែរ....ប៉ាម៉ាក់យើងខំបង្កើតដោយផ្ទាល់ដៃហេតុអីយើងត្រូវចុះចាញ់អោយគាត់យកអ្វីដែរជាប៉ាម៉ាក់យើងកសាងតាំងពីបាតទទេអោយទៅគាត់នោះ! " អុីបូនិយាយទាំងភ្នែកក្រហមព្រោះនាយផ្ទាល់សឹងតែស្រវឹងតាមនិងដែរផឹកអស់ជាច្រើនកែវបើមិនស្រវឹងនោះទេពូកែពេកហើយ!

"ហាសហា...ឈប់និយាយរឿងពូបង្កើតដ៏សែនអាក្រក់ឯងបានហើយ.ក្រែងមកក្លឹបយើងដើម្បីកាត់ស្ត្រេសហេស៎ទៅគិតរឿងឈឺក្បាលធ្វើអីហាស....មកធ្វើអីសប្បាយៗល្អទេអាសម្លាញ់ "ខេវីនសើចក្អាកក្អាយព្រោះនាយចរិតបែបនេះមិនចេះស្មុគស្មាញដូចមិត្តម្នាក់នេះឡើយ

" យើងគ្មានអារម្មណ៍ទេ! " គ្រាន់តែលឺសម្តីខេវីនអុីបូអាចស្មានដឹងទៅហើយថារឿងសប្បាយៗនោះជាអី!

"ម្តេចឯងចេះតែបដិសេធរាល់ដងបែបនេះ!ស្រីៗនៅក្នុងក្លឹបយើងបម្រើបានល្អខ្លាំងណាស់ភ្ញៀវធំៗមួយណាក៏លើកសរសើរពីពួកនាងដែរ!"

" ឯងចង់អោយយើងយកកាកសំណល់ពីគេហេស៎ទោះបីជាស្អាតដូចកិន្នរីទៀតក៏យើងមិនខ្វល់ដែរ!"

Short novelWhere stories live. Discover now