Episode 03:<លោកឯងឆ្កួតក៏ប្រសៃប្រសាទឲចំតួទៅនេះ?

121 19 2
                                    


<ហើយលោកបើកឡានទៅឯណានឹង ផ្ទះខ្ញុំនៅជនបទហេ៌បានជាបើកកាត់វាលស្រែស្អីពេញនឹងនេះ?> ថេយ៍ដែលអង្គុយយូរទៅមានអារម្មណ៍ថានាយដូចបើកនាំគេចេញពីក្រុងទៅៗ ដែលនេះឡើងថ្ងៃត្រង់ទៅហើយអត់ទាន់ដល់ផ្ទះទៀត។
<ឡើងឡានមកអំបាញ់មិញបើកទ្វារចូលធម្មតារឺក៏ជប់ខ្លួនចូលឡានយកតែម្ដងទើបមិនឃើញកេះស្ទូប៊ឺរីនៅក្រោយ?> គេមិនមែនដឹកនាយតូចមកថ្លុងចោលអ្វីឡើយតែនាយកំពុងដឹកស្ទូប៊ឺរីឲគេនៅឯជនបទនេះ។
<នែ!! ខ្ញុំសួរស្រួលបួលលោកឯងអត់មាត់និយាយវិញឲស្រួលបួលទៅវាកើតស្អីខ្លាំងណាស់ណា?> ថាកុំឲបានមាត់តែនិយាយនឹងរកតែឈ្លោះទេ អ្នកបុិនញ៉ោះប៉ះកំពូលអ្នកបុិនខឹងគេលូករលាកៗ ដែលទៅទុកសម្ដីឲគ្នាពីពេលណា។
<...> ស្ងាត់ជំនួសការលួចញញឹមគែមមាត់ នាយធ្វើមិនដឹងផ្ដោតទៅលើតែការបើកឡាន។
<នែ! មិនលឺខ្ញុំសួរទេយ៉ាងមិច? លោកបើកឡានមកកន្លែងអស់នេះធ្វើអី? រឺលោកឯងជាជនចាប់ជំរិត?> គិតទៅសរសើរក្មេងនេះបុិនរកនឹកមកនិយាយ ឆ្នាស់ឆ្នើមហើយស្រមើស្រមៃនឹងក៏ច្រើនទៀត។
<ដឹកស្ទូប៊ឺរីឲគេសិនទើបទៅផ្ទះ>
<លោកឯងឆ្កួតក៏ប្រសៃប្រសាទឲចំតួទៅនេះ? ដឹកឲគេមានស្អីមកពាក់ព័ន្ធនឹងខ្ញុំដែរ មិចមិនជូនខ្ញុំទៅផ្ទះ ឲមកធ្វើការឆ្កួតឡប់អស់នេះជាមួយលោក..ឆាប់ជូនខ្ញុំទៅផ្ទះវិញ> គ្រាន់តែលឺថាត្រូវដឹករបស់ឲគេនៅជនបទ អ្នកខាងនេះស្រែកជេរនាយញែតៗពេញឡាន តើនាយប្រុងឲគេខឹងតតែស្ទះសរសៃរឈាមហេ៌បានជាមកឌឺម្លឹងៗ?
<ក្រែងការងារឆ្កួតឡប់នឹងទេតើរឺទើបឲអង្គម្ចាស់មានលុយដើរហាយសូររាប់ឆ្នាំបាន>
<ហើយយ៉ាងមិច? ការងារលោក លោកធ្វើវាតែឯងទៅមកពាក់ព័ន្ធស្អីនឹងខ្ញុំដែរ ក្រែងលោកជាកញ្ជះសុីប្រាក់ខែប៉ាម៉ាក់ខ្ញុំទេតើ ខ្ញុំជាចៅហ្វាយលោកឯងត្រូវតែធ្វើហើ*អុ!!> សម្ដីរបស់គេដែលពោលទៅកាន់នាយត្រូវខ្ជប់មាត់លែងហ៊ានថាតត្បិតនាយងាកមកសម្លក់គេថ្លែរពេលលឺដល់សម្ដីដែលជេរនាយថាជាកញ្ជះសុីប្រាក់ខែ អ្នកណាទៅហ៊ាននិយាយតលោកបើងាកមកសម្លឹងត្រជាក់ស្រេបគ្មានមាត់មួយម៉ាត់។
   ឃើញថាថេយ៍ដូចជាស្ងាត់មាត់ហើយនាយក៏ងាកទៅវិញបើកឡានបន្ត ទទួលស្គាល់ក៏បានថាគេប្រកាន់ពាក្យនេះ ទោះបីជានាយមិនមែនបែបនេះក៏ដោយចុះ។
<ហ្ហឹក!~ បើខ្ញុំដឹងអញ្ចឹងខ្ញុំមិនឡើងមកជិះឡានជាមួយលោកឯងនាំតែវេទនាខ្លួនទេ> ទឹកមុខបែបកូនឆ្កែក៏បង្ហាញចេញមកនាពេលដែលខឹងតែធ្វើអ្វីនាយមិនបាន គេមិនធ្លាប់យ៉ាប់បែបនេះឡើយទើបត្រឹមតែបន្តិចបន្តួចក៏គិតថាវាលំបាកថ្នាក់នេះទៅហើយ គេរ៉ើចុះរ៉ើឡើងត្បិតឡាននេះវាគ្មានម៉ាសុីនត្រជាក់ទេជំនួសឲការបើកកញ្ចក់ទទួលខ្យល់ធម្មជាតិវិញ។
<ចង់ចុះ ចុះវិញបាន!~>នាយថារួចក៏ឈប់ឡានកណ្ដាលវាលស្រែភ្លាមៗធ្វើឲថេយ៍ត្រូវមកខ្ចប់ជាមួយទង្វើរនាយម្ដងទៀត, ធ្វើនឹងប្រុងឌឺបញ្ជួសគេឲស្លាប់រឺយ៉ាងមិចទើបបានជាឈប់ឡានឲគេចុះកណ្ដាលវាលស្រែអញ្ចឹង? បើមេឃវិញនិយាយពីថាក្ដៅចង់ប្រេះខួរជាពីរហើយ។
<លោកឯងចង់ឌឺខ្ញុំហេ៌?~>
<ក្រែងវេទនាខ្លួនដោយសារជិះឡានហេ៌? អញ្ចឹងសាកចុះដើរទៅក្រែងស្រួលខ្លួនមកវិញ>  ក្មេងក្បាលខូចបែបនេះសមតែប៉ះនឹងនាយឲដឹងដៃខ្លះ ចរឹកនិយាយពីថាឯកឧត្តមសុំខ្មាស់ កាលនៅក្មេងៗដូចមិនអញ្ចឹងទេគួរឲស្រឡាញ់សឹងអីធំឡើងខូចចរឹកអស់ តាំងពីជួបដល់អីឡូវជេរនាយឡើងចង់សឹកបបូរអស់ទៅហើយ។
<ចាំមើលខ្ញុំខលប្រាប់ម៉ាក់ថាអាលោកឯងធ្វើបាបខ្ញុំ> ខឹងគេតែធ្វើអ្វីគេមិនកើតមានតែប្ដឹង។ ថេយ៍ថារួចក៏ទាញទូរសព្ទចេញមកឃើញថាសេវាខ្វែងបាត់ទៅហើយ។
<យ៉ាងមិចហើយ?ប្ដឹងបានអីខ្លះ?> នាយនេះនិយាយពីថាឌឺព្រោះគេដឹងមុនហើយថាទីនេះគ្មានបង្គោលសេវាទេ ទោះបីជាខលប្ដឹងក៏មិនទៅញញើតអីដែរ។
<...> តើគេចាញ់នាយទៀតហើយហេ៌? ថេយ៍ខាំសាច់បបូរមាត់ខាងក្រោមសម្លក់នាយចង់ជ្រុះគ្រាប់ភ្នែកក្នុងចិត្តសែនខ្លួលខ្មាញ់ពន់ពេក។
    ____
   ថ្ងៃត្រង់ម៉ោង2:00នាទីថ្ងៃត្រង់!
នាយដឹកស្ទូប៊ឺរីឲគេនៅហាងក្នុងភូមិមួយកន្លែង ប៉ុន្តែមិនទាន់ដាក់អស់គ្រប់ម៉ូយឡើយ ដោយម៉ោងស្មើរនេះទៅហើយគេក៏ត្រូវការសម្រាកញុាំបាយដែរ បើនិយាយពីក្មេងក្បាលខូចខ្លះមុខចងកៅស៊ូជាប់ ខឹងនាយដល់ថ្នាក់ជុបមាត់លែងនិយាយស្ដីគិតតែក្រញ៉េក្រញ៉ូវ។
<ញុាំបាយទៅប្រយ័ត្នខ្យល់ចាប់យកទៅពេទ្យមិនទាន់ទេ> ថេយ៍អង្គុយចាំនាយនៅក្រោមដើមឈើក្នុងភូមិ ដែលនាយមកហុចបាយប្រអប់ឲគេតែត្រូវខ្មើតមិនព្រមទទួល មុខនាយមិនមើលផង ត្បិតថាពោះឃ្លានមែនតែក៏មិនព្រមញុាំដែរ។
<មិនញុាំទេហេ៌?>
<...> ស្ងាត់!
<ក៏តាមចិត្ត! ភ្លេចគិតទៅថាគេកូនមហាសេដ្ឋីធ្វើមិចចេះញុាំបាយខ្ជប់លក់ក្នុងភូមិបែបនេះ..ហឺយ!! គួរឲស្ដាយបាយឆ្ញាញ់យ៉ាងនេះញុាំម្នាក់ឯងទាំងពីរប្រអប់ក៏បាន> ថេយ៍មិនទទួលនាយមិនខ្វល់ចមើលថាខ្លងដល់បុិណា នាយដាក់បង្គុយចុះក្បែរនោះញាត់បាយចូលមាត់ណែនៗកំពុងតែញ៉ែមឌឺក្មេងមាត់រឹង។
<...> ចរឹកនិយាយពីខ្មើតគេសួរមិនឆ្លើយប៉ុន្តែភ្នែកក៏ចេះតែលួចដៀងទៅបាយមួយប្រអប់ដែលនាយទិញមកឲ ធម្មតាមនុស្សឃ្លាន ទោះហាយយ៉ាងណាតែអត់របស់ថ្លៃហូប មានតែរបស់ល្មមៗនឹងហើយឆ្ញាញ់ទៅណាយកមិនអស់។
<បើចង់ញុាំក៏ប្រាប់ថាចង់ទៅចាំបាច់លួចមើលហើយលេបទឹកមាត់ធ្វើអី?>
<លោកឯងកុំមកឌឺខ្ញុំ>
<ឆ្នាស់ប៉ះមិចបាន> ខ្សឹបៗ!
<ឆាប់ញុាំបាយទៅ ប្រយ័ត្នតែខ្យល់ចាប់នឹងពិបាករកពេទ្យឲមើលអីឡូវហើយ> ឃើញថាក្មេងនេះរឹងគ្រាន់បើ ដូច្នេះនាយក៏ព្រមចាញ់លែងចង់កាច់គេទៀត ក្នុងចិត្តបារម្ភនឹងហើយទើបប្រាប់ឲគេញុាំបាយ។
<ខ្ញុំមិនញុាំ ដរាបណាលោកឯងមិនសូមទោសខ្ញុំដែលឲមកវេទនាជាមួយ>
<សូមទោស! ប៉ុន្នឹងបានរឺនៅ?> ម្ដងនេះចាត់ទុកថានាយបារម្ភគេសុខចិត្តឲឈ្នះម្ដងចុះដើម្បីក្ដីសុខក្មេង><
<សូមទោសឲចេញពីចិត្ត>
<បាទ! សូមទោសអង្គម្ចាស់ ប៉ុន្នឹងបានរឺនៅទានម្ចាស់តូច?>
<ហឹស! ឲមក..ឃ្លានចង់ដាច់ពោះទៅហើយ> ញញឹមញញែមឈ្នះនាយរួចក៏កញ្ឆក់បាយពីដៃគេយកមកញុាំយកៗ ត្បិតឃ្លានចង់ដាច់ពោះទៅហើយ។ ជុងហ្គុកឃើញចរឹកគេបែបនេះតិចគិតថាស្អប់ឈប់ស្រឡាញ់ទៅ No cannot ស្រឡាញ់គុណពីរ។
    កាត់!!!
  ងុឺត!! រំលងអស់ទៅជាច្រើននាទីជាច្រើនម៉ោងពេលនេះម៉ោងក៏8យប់ល្មម ឡានដឹកស្ទូប៊ឺរីឈប់ងក់នៅមុខភូមិគ្រឹះ ដែលនាយដឹកឲគេហើយគឺយប់អាទ្រាតល្មម ក្មេងខ្លះក៏រអ៊ូឡើងហត់ដល់ថ្នាក់គេងលក់តាំងពីពេលណាមិនដឹង។
<ជេរបងតតែហត់អស់កម្លាំងហើយទើបគេងលក់ស្រួលថ្នាក់នេះ?> នាយចុះពីលើឡានទៅបើកទ្វារខាងរាងតូចឈរសម្លឹងមុខសររលោងគេ រួចពោលចេញមកក្រៅតិចៗទាំងស្នាមញញឹម។
<ស្អាតណាស់ ស្អាតជាងនៅពីក្មេងទៅទៀត ទាស់ឆ្នាស់បន្តិច> ប្រអប់ដៃក្រាស់លើកទៅវាសសក់ដែលធ្លាក់បាំងភ្នែកនោះចេញពោលសរសើរពីសម្រស់ថេយ៍ដែលនាយបានឃើញ ធំឡើងកាន់តែស្អាតបែបនេះឲនាយឈប់ស្រឡាញ់ម្ដេចនឹងហើយ ទោះថេយ៍មិនបានចងចាំនាយក៏ហីទៅចុះ។
<ហឹម!!~> ដោយទទួលបានអារម្មណ៍ដូចជាមានអ្នកលួចសម្លឹងមុខវាក៏ដាស់អារម្មណ៍គេឲភ្ញាក់ឡើង។
<ក្រោកមក ដល់ផ្ទះហើយ>
<..> មិនបានមាត់តបតត្រឹមដៀងភ្នែកសម្លក់នាយបន្តិចមុននឹងដោះខ្សែរក្រវាត់ឡានចេញ។
<ចាំមើលលោកឯងដឹងគ្នាជាមួយខ្ញុំមិ*..អា៌?!>
   វឹប!!~ មិនបានប្រយ័ត្នព្រោះភ្នែករវល់តែដៀងគេ ដូច្នេះហើយជើងមានទៅដាក់លើឈ្នាន់ដើម្បីចុះឯណា គេបោះខុសប៉ះឡានរាងខ្ពស់ដែរក៏ខុសយើងប្រុងដួលផ្កាប់មុខ ប៉ុន្តែមានបងនៅជិតទៅហើយទៅខ្លាចផ្កាប់មុខអ្វី ដៃនាយរហ័សណាស់ទ្រគេទាន់ពេលអោបក្រសោបចង្កេះជាប់។
   ផ្ទៃមុខសររលោងពេលនេះនៅចំពោះមុខរបស់នាយចំៗ ថេយ៍ដៃទប់ទ្រូងនាយភ្នែកទាំងគូកំពុងតែសម្លឹងគ្នាទៅមកមិនដាក់ ក្នុងចិត្តកំពុងតែគិតថានាយម្នាក់នេះមុខមាត់មើលចំៗបែបនេះសង្សារណាស់ ទាស់ត្រង់ចរឹកមិនចាញ់គេបន្តិច។
<មានត្រូវត្រង់ណារឺអត់?>
<លែ-លែង!..លែងខ្ញុំ> ឃើញថាគេរ៉ើនាយក៏មិនបានទៅថាអ្វីក៏ព្រមដកដៃចេញពីចង្កេះគេវិញ។
<ថ្ងៃក្រោយកុំយកដៃលោកឯងមកប៉ះខ្លួនខ្ញុំ> មនុស្សគេគំរិះខ្លួនណាស់ ដូច្នេះហើយមិនបានទៅអគុណទេដូចដឹងចរិកគេអញ្ចឹង ជេរថែមមានខ្លះ ថារួចក៏ដើរងរខ្ទឺតចូលក្នុងផ្ទះទុកឲនាយឈរអស់សំណើចម្នាក់ឯង។
<ថេយ៍! មកហើយហេ៌កូន? ម៉ាក់សូមអោបមួយមកនឹកណាស់កូនម្ដាយអឺយ~> អ្នកស្រីម៉ារីគ្រាន់តែឃើញវត្តមានកូនភ្លាមគាត់អង្គុយត្រដាងដៃចាំឲកូនបណ្ដូលចិត្តតែម្នាក់ចូលមកអោប ស្រឡាញ់ណាស់ទោះចរឹកគេឆ្មើងឆ្មៃយ៉ាងមិចក៏គាត់ស្រឡាញ់ដែរ។
<ហ្ហឹក! ម៉ាក់~> បានឃើញអ្នកជាម្ដាយបែបនេះក៏ធ្វើចរឹកម្ញិកម្ញក់ដើរចូលទៅអោបគាត់ភ្លាម ដែលនៅទីនោះក៏មានលោកគីមនៅដូចគ្នា។
<លោកអ៊ុំនេះជាបញ្ជីឥវ៉ាន់ថ្ងៃនេះ> ជុងហ្គុកនាយក៏ដើរមកពីក្រោយដូចគ្នា មុននឹងដាក់បង្គុយលើសាឡុងក្បែរនោះដែរ សឹមដកបញ្ជីហុចទៅឲលោកគីមពិនិត្យ។
<ហ្ហឹកៗ! ម៉ាក់កូនហត់ស្ទើរតែស្លាប់ទៅហើយ ម៉ាក់មើលអាលោកនេះវាធ្វើបាបកូន ឲដឹកអីវ៉ាន់ជាមួយ ឌឺកូនមករហូតថែមទាំងចង់ដេញកូនចុះពីឡានឲដើរមកផ្ទះទៀត ម៉ាក់មើលមុខកូនឡើងរោលដោយសារកម្ដៅថ្ងៃនឹងអស់ហើយ> ថាហើយថាគេធំតែអាយុមែនប៉ុន្តែចរឹកក្មេង3ឆ្នាំសូមចាញ់ រាងតូចលែងចេញពីការអោបទូពិតទៅកាន់អ្នកជាម្ដាយលើកដៃចង្អុលមុខរាងក្រាស់ ទាំងដែលអ្នកជាវ័យចំណាស់ទាំងពីរគាត់បានដឹងទៅហើយព្រោះជុងហ្គុកខ្លួនឯងជាអ្នកខលមកប្រាប់។
<អញ្ចឹងផងហេ៌? ឱ!កូនម៉ាក់អឺយមើលមុខមុខខ្មៅអស់ហើយ នេះគាត់នឹងហ៊ានធ្វើបាបកូនម៉ាក់ដល់ម្លឹងផង?> អ្នកទាំងបីលួចនឹកអស់សំណើចក្នុងចិត្តពេលឃើញចរឹកក្មេងទូពិតបែបនេះ ចំណែកអ្នកស្រីម៉ារីក៏ចេះតែចូលតួសម្ដែងទៅ។
<អ្នកប្រុសជុងអញ្ជើញពិសារទឹក> gimgim(ជាអ្នកបម្រើស្រី)
<បាទ អគុណ>
<បាទ! គេធ្វើបាបកូនច្រើនណាស់ មានអាលើសនឹងទៀតម៉ាក់ដឹងទេ ម៉ាកដេញអាគាត់នឹងចេញទៅ>
<ដេញមិនកើតទេ>
<មិចអញ្ចឹង? ម៉ាក់ខ្លាចអំណាចអីគេ? បើម៉ាក់មិនដេញទុកឲកូនដេញ>
<ឲម៉ាក់ដេញយ៉ាងមិចបើបងមិនមែនជាមនុស្សធ្វើការឲម៉ាក់នឹងប៉ាផងនឹង>
<បង? ម៉ាក់ហៅអាគាត់នឹងថាមិច?> ក្នុងចិត្តក៏លួចឆ្ងល់ខ្លះដែរថាអ្នកសុីឈ្នួលឯណាហ៊ានមកអង្គុយសាឡុងវៃស្មើចៅហ្វាយ ម្យ៉ាងមានអ្នកបម្រើក្នុងផ្ទះគេផ្ទាល់លើកទឹកមកឲផឹកទៀត។
<ហេស! នេះកូនភ្លេចបងហើយហេ៌?>
<ថេយ៍មិនចាំខ្ញុំទេអ៊ុំស្រី> ជុងហ្គុក
<ពិតមែន? នេះកូនភ្លេចបងលឿនអីយ៉ាងនេះហា៌?>
<ម៉ាក់!~ បងបួយអីខ្ញុំមិនយល់ទេ ហើយអាគាត់នឹងជាអ្នកណា?>
<ជាgukieរបស់កូននោះអី កាលនៅពីក្មេងៗលេងតែជាមួយបងសោះធ្វើមកភ្លេច នៅហៅបងវាៗទៀតដឹងថាឈ្លើយទេ?> ថេយ៍លឺសម្ដីគាត់ហើយក៏យកមកអង្គុយរកនឹកបន្តិច ប៉ុន្តែគេនឹកមិនឃើញឡើយព្រោះកាលនោះគេនៅក្នេងដែរ រឿងពីក្មេងគេមិនចងចាំឡើយរឹតតែមិនចងចាំថាមាននាយទៅទៀត។
<មិនចាំ ហើយក៏មិនចងចាំ>
<កូននេះ!>
<យប់ដែរហើយ ខ្ញុំរកជំរាបលាអ៊ុំទាំងពីរទៅសិនហើយ>
<ជុងហ្គុកនៅញុាំបាយសិនទៅ> អ្នកស្រីម៉ារី
<បាទអត់ទេ~> ខ្ចិលញុាំព្រោះឃើញក្មេងខ្លះកំពុងតែសម្លក់មក។
<ម៉ាក់ កូនរកទៅសម្រាកហើយ> គេថារួចក៏ថើបគ្រោសដើរកាត់មុខនាយ តែក្មេងនេះខូចណាស់ដឹងទេ គឺដើរដើម្បីមកជាន់ជើងនាយនឹងហើយ។
<អូយ៌!~>
<ថេយ៍~~> អ្នកស្រីម៉ារី
<បាទ?> គេសម្ដែងតួឯកងាកមកក្រោយវិញធ្វើឡេងឡង់ដាក់អ្នកជាវ័យចំណាស់ មុននឹងក្រឡេកទៅរាងក្រាស់ដែលជ្រួញចិញ្ចើមព្រោះត្រូវគេជាន់ជើង។
<មិចជាន់ជើងបងអញ្ចឹងកូន? នៅអត់សូមទោសទៀត>
<បាទ? ជាន់ជើងហេ៌? កូនអត់ដឹងអីផង>
<អត់អីទេអ៊ុំស្រី ខ្ញុំឈរទើសផ្លូវប្អូនដើរខ្លួនឯង>
<ហក៌!~> គេញញឹមឌឺនាយបន្តិចមុននឹងទៅមុខបន្ត តែប៉ុន្នេះបានគេងលក់ស្រួលហើយ។
"ក្បាលខូចណាស់ឲឈ្នះសិនចុះ" ជុងហ្គុកស្រដីក្នុងចិត្តម្នាក់ឯងតិចៗ មុននឹងសម្លឹងដំណើរនាយតូច។ ដែលមានចាស់ៗទាំងពីរក៏លួចអស់សំណើចដែរ គាត់ដឹងទេតើថាកូនគាត់ខូច នេះប៉ះនាយស្រឡាញ់ទេមិនអញ្ចឹងខ្ចប់មិនខាន។
  To be continued

The Magic Of Your Love [ចប់ មានជាសៀវភៅ]Where stories live. Discover now