ភាគទី 17 តើលបងធ្លាប់ស្រឡាញ់អូនដែរទេ

402 29 8
                                    

តតពីភាគមុន លោកស្រីដាវបាននិយាយការពិតចេញមកទាំងអស់ ធ្វើឱ្យអ្នករាល់គ្នា ភ្ញាក់ផ្អើលនឹកស្មានមិនដល់ លោកស្រីដាវ បាននិយាយប្រាប់ រឿងទាំងអស់ ថាគាត់យក Dunk មកយ៉ាងមិច បង្ខំឲ្យធ្វើអីខ្លះ គឺគាត់ ចាប់ផ្ដើមភ្ញាក់ខ្លួន ណាមួយក៏មិនអាចដោះសារអ្វីទៀតដែររឿងមកដល់ដំណាក់កាលនេះហើយទើមព្រមនិយាយការពិតចេញមក តែ ត្រូវ joong បានស្ដាប់ ឮនឹងដឹងការពិតទាំងអស់ធ្វើឲ្យគេ
( មីនពិបាកពន្យល់ណាស់ចង់ប្រាប់ថា joong មានអារម្មណ៍ ថាខុស ដែលខ្លួន បានយល់ច្រឡំទៅលើ Dunk កន្លងមក ស្រមៃឃើញខ្លួនឯង ជេស្ដី Dunk និងមិនដែលស្ដាប់ការបកស្រាយ របស់ Dunk ម្ដងណាឡើយ ធ្វើតែតាមអារម្មណ៍ខ្លួនឯង មិនព្រមស៊ើបឱ្យច្បាស់លាស់ ធ្វើឱ្យក្មេងប្រុសដែលមិនដឹងអ្វីម្នាក់ ត្រូវរងគ្រោះដោយសារតែខ្លួន💔 )
Joong បានដើរ ចូលទៅក្នុង ដែលធ្វើឱ្យអ្នករាល់គ្នា
ភ្ញាក់ផ្អើលជាពិសេស គឺលោកស្រីដាវ joong បានដើរចូលមក ហើយទាញយកក្រដាស កិច្ចសន្យានោះមកមើល .. ស្ងាត់និយាយអីមិនចេញទេ ដឹងត្រឹមថាបេះដូងពេលនេះគឺវាឈឺខ្លាំងណាស់

អ្នករាល់គ្នានៅទីនោះ គឺស្ងាត់មាត់ឈឹង និយាយមិនចេញ joong ពេលនោះគេក៏រត់ចេញក្រៅដោយមិនមើលមុខអ្នកណាទាំងអស់ អ្វីដែលគេដឹងពេលនេះគឺគេចង់ ទៅជូប Dunk បានរត់ចេញទៅ pond Fourth ក៏ទៅតាមក្រោយផងដែល ម្នាក់ៗគឺចង់ជួប Dunk ខ្លាំងណាស់ តែគ្មានអ្នកណាដឹងថា Dunk គេទៅណានោះទេ

រឿងក៏កាត់មកដល់ G NA កំពុងសម្រាកនៅបន្ទីរពេទ្យ ដែលមាន ឪពុកម្ដាយរបស់នាងមកមើលផងដែល តែនាងមិនទាន់ដឹងខ្លួនទេ ខាងមន្ទីរពេទ្យក៏ហៅឪពុកម្ដាយរបស់នាងទៅពិភាក្សា និងប្រាប់រឿងមួយចំនួន ដែលទុកឱ្យ G NA គេងសម្រាកក្នុងបន្ទប់ពេទ្យតែម្នាក់ឯង ពេលនោះ G NA ក៏ដឹងខ្លួនឡើងមក បើកភ្នែកតិចៗ ងើបអង្គុយ មានអារម្មណ៍ថា មុខរបស់នាងមានអ្វីមករុំ យ៉ាងចិត្តហើយតឹង G NA យកដៃ មកស្ទាបលើមុខ យឺតៗ ដៃរបស់នាងក៏ប៉ះនឹងស្បៃ ដែលរុំមុខរបស់នាងស្ទើរតែចិត្តអស់ ធ្វើឱ្យ G NA ស្រែកឡើងមក ហើយប្រញាប់ចុះពីលើគ្រែរត់ទៅបន្ទប់ទឹកដើម្បី ឆ្លុះកញ្ចក់ មើលឱ្យច្បាស់ ពេលទៅដល់ ឃើញមុខរបស់ខ្លួនឯង ត្រូវរុំស្បៃយ៉ាងចិត្ត ច្បាស់ណាស់មុខរបស់នាង ទោះជាក៏នៅតែមានស្នាម សម្រស់របស់នាងគឺត្រូវខូច នាងស្រែកយ៉ាងខ្លាំងជាមួយនឹងអារម្មណ៍ឈឺចាប់ ហើយក៏នឹកឃើញដល់លោកស្រី ដាវ គឺលោកស្រីនេះហើយដែលធ្វើឲ្យនាង ទៅជាបែបនេះ G NA បានរត់ចេញពីបន្ទប់ទឹក ទាំងស្លន់ស្លោ ក្រឡេកទៅលើទុក្ខ នៅក្បាលគ្រែអ្នកជំងឺ ឃើញមានសោរឡាន ប៉ារបស់នាង ដែលប៉ាម៉ាក់របស់នាងមុននឹងចេញទៅក៏មិនបានយកសោឡានទៅតាមខ្លួនទេ ព្រោះគ្រាន់តែទៅជួបពិភាក្សាជាមួយនឹងពេទ្យ ហើយហ្នឹងត្រឡប់មកវិញ
G NA ពេលនេះមិនគិតច្រើនទេ កំហឹងពេញខ្លួន អ្វីដែលនាងគិតពេលនេះគឺចង់ទៅរកលោកស្រីដាវរដើម្បី សងសឹកវិញ រត់ទៅយកសោឡាន ហើយលួចរត់ចេញពីបន្ទប់ពេទ្យដោយមិនបានផ្លាស់សម្លៀកបំពាក់ ពេទ្យចេញអ្វីឡើយ រត់ចេញ គ្មាន អ្នកចាប់អារម្មណ៍និងនាងសោះ នាងចេញមកបាន ហើយបើកឡានរបស់ឪពុកនាង គោលដៅគឺទៅភូមិគ្រឹះ គ្រួសារ joong ដើម្បីទៅរកលោកស្រីដាវ

រឿង អន្ទាក់ស្នេហ៍កាចWhere stories live. Discover now