ក្នុងថ្ងៃថ្មី គ្រាន់តែស៊ុងហូនក្រោកមកភ្លាមក៏បាត់វត្តមានចនបាត់ទៅហើយ!ប្រហែលថ្ងៃនេះជាថ្ងៃធ្វើការដំបូងទើបចនប្រញាប់ប្រញាល់បែបនេះ។
ស៊ុងហូនចេញមកកាន់តុអាហារក៏ឃើញមានសាំងវិចគៀប2បន្ទះជាមួយនឹងកាហ្វេរមួយកែវដាក់ត្រៀមទុកលើតុគ្របយ៉ាងសមរម្យ។
ស៊ុងហូនមិនបានគិតច្រើនក៏គិតថានឹងញ៊ាំអាហារពេលព្រឹកហើយនឹងចេញទៅក្រៅ ជិះរទេះតាមដងផ្លូវតិចតួច កុំឲជីវិតស្មុគស្មាញនៅតែក្នុងផ្ទះ។
កំពុងតែញាត់នំប័ុងចូលមាត់ផងសម្លេងកណ្ដឹងមុខផ្ទះក៏បន្លឺឡើង។ ស៊ុងហូនក៏រុះរាន់ទៅបើកមើលថាអ្នកណាមករក
*ក្រាក*
ទ្វារបានបើកឡើងបង្ហាញឲឃើញវត្តមានក្មេងប្រុសម្នាក់ជាមួយកន្រ្តកផ្លែឈើក្នុងដៃកំពុងញញឹមបប្រឹមមកកាន់ស៊ុងហូន
"សួស្ដី!ខ្ញុំជាអ្នកជិតខាងរបស់លោកពូ!ខ្ញុំឃើញលោកពូទើបនឹងផ្ទេរមកថ្មីក៏យកផ្លែឈើដែលបានដាំមកផ្ងើរ " ក្មេងប្រុសនោះកាលដែលឃើញស៊ុងហូនបើកទ្វារឲហើយក៏ប្រញាប់អោនគោរពតាមទំនៀមទំលាប់ជនជាតិជប៉ុនព្រមទាំងហុសផ្លែឈើស្រស់ប្រគល់ទៅឲស៊ុងហូន
"អូហ៍!ពូអរគុណចំពោះទឹកចិត្តណា! " ស៊ុងហូនព្យាយាមញញឹមអរគុណព្រោះមិនចង់បង្អើរក្មេងជាមួយនឹងទឹកមុខមាំរបស់គេឡើយ
"និយាយអញ្ចឹងខ្ញុំឈ្មោះyuki!ចុះលោកពូវិញ? " ក្មេងនោះនិយាយម្ដងទៀត
"អឹម!ពូឈ្មោះស៊ុងហូន!ហើយក៏រីករាយដែលបានស្គាល់យូគីផងដែល! " ស៊ុងហូនតបហើយមិនចាំយូរក៏ប្រញាប់បិទទ្វារ
នាយមិនសូវចំណង់រឿងនិយាយឆ្លើយឆ្លងជាមនុស្សណាច្រើនទេ! ធ្លាប់តែនិយាយមាំងៗ រួចចប់ដល់ពេលមកនិយាយជាមួយក្មេង10ឆ្នាំបែបនឹងទៅមិនរួចទេ!
"អៅ?លោកពូនេះប្រហែលជាខ្លាចខ្ញុំទេដឹង? " អាល្អិតយូគីឈរអេះក្បាលបន្ទាប់ពីស៊ុងហូនបិទទ្វារទុកខ្លួនឲនៅខាងក្រៅម៉ង់ៗម្នាក់ឯង
ចំណែកស៊ុងហូនទោះបិទទ្វារចោលក្មេងមែនប៉ុន្តែនាយនៅមើលដំណើរក្មេងនោះសិនថាពេលណាទើបចាកចេញពីផ្ទះនាយ
YOU ARE READING
មនុស្សពិការ S2 | hoonki ( ផ្អាក)
Romanceរស់ជាមនុស្សពិការមិនអាចដើរបាន លំបាកលំបិន រស់នៅជាមួយវិបតិ្តដែលតែងអន្ទូងលងបន្ទាចមិនឈប់ឈរ រហូតដល់គេបានជួបមនុស្សម្នាក់ដែលអាចសង្គ្រោះជីវិតដុនដាបរបស់គេមកជាប្រសើរឡើង រស់នៅជាមួយក្ដៅសង្ឃឹមសារជាថ្មី ។